Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ករនេគឺជាអ្វី ? លក្ខណៈកោងនៃករនេមានប្រយោជន៍អ្វី ?

២. ប្រូតេអ៊ីនជាអ្វី ? ម៉ូលេគុលប្រូតេអ៊ីនដែលទាបជាងគេបំផុតហៅថាអ្វី ?

៣. ប្រូតេអ៊ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចម្តេចខ្លះ ?

៤. តើអរម៉ូន LH និងអរម៉ូន FSH ផលិតដោយក្រពេញណា ? ហើយមានទំនាក់ទំនងជាមួយក្រពេញភេទដូចម្តេច ? ចូរពន្យល់ដោយសង្ខេប ។

៥. ចូរពណ៌នាអំពីនាទី របស់ ARN និង ARN ក្នុងចលនាសំយោគប្រូតេអ៊ីន ?

ចម្លើយ

១. ករនេគឺជាផ្នែកមួយដែលស្ថិតនៅផ្នែកខាងមុខនៃគ្រាប់ភ្នែកដែលជាភ្នាសក្លេរ៉ូទិចឡើងថ្លាហើយប៉ោង  ។ ករនេមានរូបរាងកោងជាងទម្រង់របស់ភ្នែកទាំងមូល ។ លក្ខណៈកោងនៃករនេមានប្រយោជន៍ដូចជា ជួយពន្លត់កាំរស្មីនៃពន្លឺដែលចាំងចូលមកក្នុងកែវភ្នែកឲ្យរួមជួយជាមួយគ្នានៅកន្លែងតែមួយលើភ្នាសរេទីន ។

២. ប្រូតេអ៊ីនជាប៉ូលីមែនៃអាស៊ីតអាមីនេដែលបង្កឡើងដោយច្រវាក់ប៉ូលីប៉ិបទីតមួយឬច្រើន ។ ម៉ូលេគុលប្រូតេអ៊ីនដែលទាបជាងគេបំផុតហៅថា ប៉ិបទិតឬប៉ូលីប៉ិបទីត ។

៣. ប្រូតេអ៊ីនមានសារៈសំខាន់ចំពោះសារពាង្គកាយដូចជា ប្រូតេអ៊ីនជាសមាសធាតុគ្រឹះនៃជវីតដែលបង្កើតនូវរាល់សមាសភាពនៃសារពាង្គកាយ ។ ក្នុងដំណើរប្រព្រឹត្តុទៅនៃសារពាង្គកាយប្រូតេអ៊ីនមាននាទីជាកាតាលីករ ជាអរម៉ូន ជាអង់ស៊ីម ជាអង់ទីករ ជាប្រូតេអ៊ីនទម្រង់ជាអ្នកដឹកនាំនិងជាអ្នកធ្វើចលនា ។

៤. អរម៉ូន LH និងអរម៉ូន​ FSH គឺផលិតដោយក្រពេញអ៊ីប៉ូភីសមុខ  ។ វាមានទំនាក់ទំនងជាមួយក្រពេញភេទដូចជាៈ

ចំពោះអូវែ ឬក្រពេញភេទញី

  • អរម៉ូន LH ធ្វើឲ្យកោសិកាផូលេគុលដីក្រាបផ្ទុះបែក និងបញ្ចេញអូវុល ។ ដូលេគុលផ្ទុះបែកនេះក្លាយជាអង់លឿងហើយក៏បញ្ចេញអរម៉ូនប្រូតេសេ្តរ៉ូន និងអរម៉ូនអឺស្រ្តូសែន ។
  • អរម៉ូន FSH ភ្ញោចកោសិកាផូរលេគុលនៃអូវុលឲ្យបញ្ចេញអរម៉ូនអឺស្រ្តូន

ចំពោះស្វាស ឬក្រពេះភេទឈ្មោល

  • អរម៉ូន LH ភ្ញោចកោសិកាផូលេគុលអាំងស្ទអែសែ្យលឲ្យបញ្ចេញអរម៉ូនទេស្តូរ៉ូន
  • អរម៉ូន FSH ភ្ញោចកោសិកាស៊ែតូលីក្នុងបំពង់សឺមីនីភែដើម្បីធានាកំណកាម៉ែត ។

៥. នាទីរបស់ ARN និង ARN ក្នុងចលនាសំយោគប្រូតេអ៊ីនៈ

  • ARN ( ARN ដឹកនាំ ) មាននាទីដឹកនាំអាស៊ីតអាមីនេពីស៊ីតូប្លាសចូលទៅក្នុងរីបូសូមនិងទទួលស្គាល់កូដុងរបស់ម៉ូលេគុល ARN ដោយអង់ទីកូដុងដើម្បីចូលរួមបកប្រែព័ត៌មានសេនេទិច ឲ្យទៅជាប្រូតេអ៊ីន ។
  • ARN ( ARN នាំសារ ) មាននាទីភ្ជាប់សារជាមួយ ARN សំយោគប្រូតេអ៊ីន ។ វាជារោងជាងសាងសង់ប្រូតេអ៊ីន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login