2019-10-07 08:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្រមនីតិវិធីរដ្ឋប្បវេណីមិនបានហាមឃាត់ម្ចាស់បំណុលនៃការអនុវត្តក្នុងការធ្វើសំណើទិញ ទេ។ ហេតុនេះ ប្រសិនបើពុំមានការហាមឃាត់នៅក្នុងបញ្ញត្តិផ្សេងទៀតទេ នោះម្ចាស់បំណុលនៃការអនុវត្តអាចធ្វើសំណើទិញបាន ។ ក្នុងករណីដែលម្ចាស់បំណុលនៃការអនុវត្តបានធ្វើសកម្មភាពមិនសមរម្យ ដោយរំខានក្នុងការដាក់ពាក្យស្នើសុំទិញរបស់ជនដែលមានបំណងទិញជាអាទិ៍ នោះអាជ្ញាសាលាអាចចាត់វិធានការណ៍កម្រិតមិនឲ្យម្ចាស់បំណុលនៃការអនុវត្តចូលកន្លែងលក់ដេញចេញពីកន្លែងលក់ ឬអាចមិនឲ្យស្នើសុំទិញបាន (ក្រមនីតិ/ណី មាត្រា ៤៣៦ កថា.៥, មាត្រា ៣៩៦)។