ការវិភាគស្ថានភាពនៃកម្មវិធីផ្សព្វផ្សាយលក់ៈ
- ការវិភាគផ្ទៃក្នុងៈ គឹជាការវាយតំលៃលើផ្នែក ដែលពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ផលិតផល សេវាកម្ម និងវិភាគលើក្រុមហ៊ុនខ្លួនឯងផ្ទាល់ ។ សេចក្តីអង់អាចរបស់ក្រុមហ៊ុន ក៏ជាសមត្ថភាពមួយក្នុងការអភិវឌ្ឍន៍ និងអនុវត្តកម្មវិធីផ្សព្វផ្សាយប្រកបដោយជោគជ័យបាន ទោះបីកម្មវិធីពីមុនមានការបរាជ័យ ឬជោគជ័យក៏ដោយអ្នកត្រូវតែពិនិត្យវាឡើងវិញកុំបីខាន ។
- ការវិភាគផ្ទៃក្រៅៈ គឹផ្តោតទៅលើកត្តាមួយយចំនួនដូចជា អតិថិជនរបស់ក្រុមហ៊ុន ការកាត់ចំណែកទីផ្សារ យុទ្ធសាស្រ្តកំណត់ជំហរ និងគូរប្រកួតប្រជែង ។ ផ្នែកមួយដែលសំខាន់ក្នុងការវិភាគផ្ទៃក្រៅ គឺការលំអិតពីការពិចារណារបស់អតិថិជន និងគំរូក្នុងការទិញរបស់ពួកគេ និងដំណើរការសំរេចចិត្តរបេស់កូនគេ និងកត្តាដែលជះឥទ្ធិពលក្នុងការសំរេចចិត្តទិញ ។