ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ប្រសិនណានាយករដ្ឋមន្ត្រីលោកទទួលមរណភាពទៅ ឬខ្មាំងសត្រូវចាប់បាត់ទៅ នេះប្រៀបដូចជារំលាយរាជរដ្ឋាភិបាលហើយ ដូច្នេះគណបក្សដែលឈ្នះឆ្នោតត្រូវរៀបចំនីតិវិធីចាត់តាំងនាយករដ្ឋមន្រ្តីថ្មី ដោយស្នើឈ្មោះមករដ្ឋសភាដើម្បីសុំសេចក្តីទុកចិត្តពីរដ្ឋសភាទាំងនេះគឺច្បាប់តម្រូវ ។ បើលោកអវត្តមានម្តងម្កាល ដើម្បីទៅមើលជម្ងឺ ឬទៅធ្វើបេសកកម្មនៅក្រៅប្រទេសមួយរយៈនោះ លោកអាចចាត់តាំងឧបនាយករដ្ឋមន្ត្រីមួយរូបជានាយករដ្ឋមន្រ្តីស្តីទី ប៉ុន្តែនាយករដ្ឋមន្រ្តីស្តីទីមានភារកិច្ចដឹកនាំតែការងារប្រចាំថ្ងៃទេ ឯការសម្រេចធំដុំត្រូវរង់ចាំនាយករដ្ឋមន្ត្រីត្រលប់មកវិញ ។ នេះហើយជារបបសភានិយម ។