Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2019-11-16 09:53

អំពើអនីត្យានុកូល គឺជារបបឲ្យសងការខូចខាត ក្នុងករណីដែលបានបំពាននូវសិទ្ធិ ឬផល​ប្រយោជន៍​របស់អ្នកដទៃដោយខុសច្បាប់ដោយកំហុសចេតនា ឬអចេតនា ដូចនេះ បុគ្គលដែល​មាន​សិទ្ធិ ឬ​ផលប្រយោជន៍របស់ខ្លួនត្រូវ​បានបំពាន​គឺមានសិទ្ធិ​ទាមទារនូវសំណងនៃការ​ខូចខាត​ចំពោះចារី ។

         ក្នុងករណីដែលមានអង្គហេតុមួយបាន​កើតឡើង រវាងភាគីដែលពុំមានទំនាក់ទំនង​គតិយុត្ត អ្វីមួយ​ជាមុន ដូចជាទំនាក់ទំនងនៃកិច្ចសន្យាជាដើម ហើយភាគីម្ខាងបានប្រព្រឹត្ត​អំពើអ្វី​មួយ  ដែលធ្វើឲ្យភាគីម្ខាងទៀតទទួលការខូចខាត គឺពិតជាពិបាកក្នុងការដោះស្រាយ ។ ដូចនេះ​បញ្ញត្តិ​ស្ដីពី​អំ​ពើអនីត្យានុកូល ត្រូវបានបង្កើតឡើងដើម្បីបញ្ជាក់អំពីអត្ថិភាពនៃដំណោះស្រាយ ដែលវាកំណត់អំពីការទទួលខុសត្រូវក្នុងការសងសំណងនៃការខូចខាតចំពោះជនរងគ្រោះ ត្រឹម​កម្រិតណា និងក្រោមលក្ខខណ្ឌណាមួយ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login