លក្ខខណ្ឌ និងការទទួលខុសត្រូវក្នុងការបញ្ជាក់ការបង្ហាញ នៃអំពើអនីត្យានុកូលទូទៅមានដូចខាងក្រោម ៖
- បុគ្គលដែលបំពានដោយខុសច្បាប់នូវសិទ្ធិ ឬផលប្រយោជនរបស់ជនដទៃដោយកំហុសចេតនា ឬដោយកំហុសអចេតនា ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើងដោយអំពើនោះ ។
- ចំពោះករណីដែលការខូចខាតបានកើតឡើង ដោយសារមានករណីយកិច្ចធ្វើអំពើណាមួយ តែមិនបានធ្វើអំពើនោះ ។
- ចំពោះកំហុសចេតនា ឬកំហុសអចេតនារបស់ចារីនេះ ទំនាក់ទំនងនៃហេតុផលរវាងអំពើរបស់អ្នកប្រព្រឹត្ដអំពើបំពាន និងការកើតឡើងនៃការខូចខាត និងការខូចខាតដែលកើតមានឡើងលើជនរងគ្រោះ បុគ្គលដែលទាមទារសំណងការខូចខាតនោះ ត្រូវបញ្ជាក់បង្ហាញ លើកលែងតែមានបញ្ញត្ដិពិសេសនៅក្នុងក្រមនេះ ឬច្បាប់ផ្សេងទៀត (មាត្រា ៧៤៣នៃក្រមរដ្ឋប្បវេណី ឆ្នាំ២០០៧)។