អំពើនៃការប្រកួតប្រជែងណា ដែលផ្ទុយពីគោលការណ៍នៃការអនុវត្តន៍ទៀងទាត់នៅក្នុងវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេវាកម្ម ត្រូវចាត់ទុកថាជាការប្រកួតប្រជែងមិនស្មោះត្រង់ ។
ទង្វើទាំងឡាយដូចខាងក្រោម ត្រូវចាត់ទុកថាបានបង្កើតនូវអំពើរនៃការប្រកួតប្រជែងមិនស្មោះត្រង់ ៖
- ការបង្កើតឱ្យមានការកាន់តែច្រឡំតាមមធ្យោបាយណាមួយ ជាមួយសហគ្រាស ជាមួយទំនិញ ឬជាមួយសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង ។
- ការពោលអះអាងមិនត្រឹមត្រូវក្នុងពាណិជ្ជកម្ម ដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ សហគ្រាស ទំនិញ ឬសកម្មភាពឧស្សាហកម្ម ពាណិជ្ជកម្ម ឬសេវាកម្មនៃគូប្រកួតប្រជែង ។
- ការបញ្ជាក់ ឬការពោលអះអាងដែលបានប្រើប្រាស់នៅក្នុងពាណិជ្ជកម្ម ហើយដែលអាចធ្វើឱ្យសាធារណជនភាន់ច្រឡំអំពីប្រភេទដំណើរការផលិត លក្ខណៈ ភាពសមស្រប សំរាប់គោលបំណងរបស់គេ ឬបរិមាណនៃទំនិញ ។