Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ពន្ធ
2020-01-17 16:00

ការទូទាត់ពណ៌នាខាងក្រោមត្រូវបានអនុគ្រោះលើកលែងពន្ធកាត់ទុក ៖

  • ការប្រាក់ដែលបង់ឲ្យទៅធនាគារ ឬស្ថាប័នសញ្ជ័យធន ឬស្ថាប័នហិរញ្ញវត្ថុក្នុងស្រុក
  • ការទូទាត់ទៅឲ្យរាជរដ្ឋាភិបាល ឬស្ថាប័ននៃរាជរដ្ឋាភិបាលនូវសួយសារ ឬប្រាក់ថ្លៃឈ្នួលលើចលនទ្រព្យ ឬអចលនទ្រព្យ (ក្នុងនោះមានរួមបញ្ចូលផងដែរនូវប្រាក់ទូទាត់លើការធ្វើអាជីវកម្មកំពង់ដរ ដីសម្បទានសេដ្ឋកិច្ច និងភាស៊ីផ្សារ ។ល។) លុះត្រាតែការទូទាត់នេះត្រូវទាក់ទិននឹងចលនទ្រព្យ ឬអចលនទ្រព្យដែលបានកត់ត្រាជាទ្រព្យសម្បត្តិរដ្ឋនៅក្នុងបញ្ជីសារពើភ័ណ្ឌគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយប្រាក់ទូទាត់ត្រូវមានការបញ្ជាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថាជាចំណូលមិនមែនសារពើពន្ធបង់ចូលថវិការដ្ឋ។
  • ការទូទាត់នូវប្រាក់ចំណូលដែលពន្ធលើប្រាក់បៀវត្ស ឬពន្ធលើអត្ថប្រយោជន៍បន្ថែមត្រូវបានកាត់ទុករួចរាល់។ ការទូទាត់នូវការប្រាក់ដោយរាជរដ្ឋាភិបាល ឬ ស្ថាប័នរាជរដ្ឋាភិបាលទៅឲ្យបុគ្គលអនិវាសនជន ចំពោះប្រាក់កម្ចីដែលរាជរដ្ឋាភិបាលកម្ពុជា ឬរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលស្គាល់ និងយល់ព្រម។
  • ការទូទាត់នូវប្រាក់ចំណូលពីការបំពេញសេវានានារួមទាំង ការគ្រប់គ្រង ឬការពិគ្រោះយោបល់ ឬសេវាប្រហាក់ប្រហែលរបស់សហគ្រាសនីតិបុគ្គល ដែលបានចុះបញ្ជីជាសហគ្រាសជាប់ពន្ធតាមរបបពិត។ ប៉ុន្តែទឹកប្រាក់នោះត្រូវតែកត់ត្រាក្នុងវិក្កយបត្រ ដែលចេញដោយអ្នកទទួលប្រាក់និងត្រូវបានកត់ត្រាច្បាស់លាស់ ហើយមានព័ត៌មានគ្រប់គ្រាន់ដូចមានចែងក្នុងប្រកាសលេខ ៣៤១ ប្រក.សហវ.ពដ និងប្រកាសលេខ ៣៤២ ប្រក.សហវ.ពដចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ១៩៩៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login