ផ្សារហ៊ុននៅប្រទេសកម្ពុជាយើង មានឈ្មោះថា “ផ្សារមូលបត្រកម្ពុជា” ដែលជាកន្លែងដែលមូលបត្រ ដូចជាភាគហ៊ុន និងសញ្ញាបណ្ណ ត្រូវបានទិញនិងលក់។ ផ្សារមូលបត្រ កម្ពុជាមានគុណសម្បត្តិដូចជា៖
- ទីផ្សារមូលបត្របង្កើនឲ្យមហាជនបង្កើននូវការសន្សំ កៀរគរមូលធនដែលនៅសេសសលល់ មិនមានតម្រូវការប្រើប្រាស់យកទៅវិនិយោគក្នុងសេដ្ឋកិច្ច។
- ទៅផ្សារមូលបត្រ គឺជាមធ្យោបាយមួយប្រមែប្រមូលកៀរគរនូវប្រភពមូលធនដែលនៅទំនេរតូចៗមិនទាន់មានតម្រូវការប្រើប្រាស់ ពូនផ្តុំជាមូលធនធំមួយ ដើម្បីវិនិយោគក្នុងវិស័យសេដ្ឋកិច្ចរូបវន្ត។
- ទីផ្សារមូលបត្រ គឺជាឧបករណ៍មួយ ជួយសម្រួលដល់រាជរដ្ឋាភិបាលការអនុវត្តន៍នូវកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
- ទីផ្សារមូលបត្រ គឺជាឧបករណ៍មួយ ដើម្បីទាក់ទាញនិងស្រូបយកនូវមូលធនពីបរទេស
- ទីផ្សារមូលបត្រ ជួយជំរុញឲ្យបណ្តាក្រុមហ៊ុននានា ប្រកបអាជីវកម្មដោយប្រសិទ្ធភាពនិងមានតម្លាភាព។
- ទីផ្សារមូលបត្រជួយជំរុញឲ្យប្រភពមូលធនក្នុងស្រុកមានចរាចរ ឬមានភាពរស់រវើក។
- ទីផ្សារមូលបត្រជួយបង្កើតទំលាប់នៃការរវិនិយោគ។ទោះជាទីផ្សារមូលបត្រមានគុណសម្បត្តិ ដ៏សំខាន់សម្រាប់ជួយជម្រុញសេដ្ឋកិច្ចជាតិក៏ដោយ ក៏មានគុណវិបត្តិមួយចំនួនដែរ ជាពិសេសសម្រាប់បណ្តាប្រទេសមានប្រព័ន្ធច្បាប់ទន់ខ្សោយដែលតែងតែ ជួបប្រទះនូវបញ្ហាដូចខាងក្រោម៖
- ការឆក់ឳកាសកេងចំណេញក្នុងការទិញ លក់
- ការជួញដូរផ្ទៃក្នុង
- ការជួញដូរក្លែងក្លាយ
- សេចក្តីថ្លែង
- ក្រុមហ៊ុនដែលបោះផ្សាយលក់មូលបត្រ។ឯកសារយោងPrach Phanit - YouTube