Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
lawyers
2020-02-29 15:18

ការប្រើប្រាស់ភ្លើងក្នុងការបើកបរយានយន្តមានដូចជា៖

  • ភ្លើងហ្វា៖នៅពេលយប់នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺជាទូទៅត្រូវប្រើភ្លើងហ្វាដើម្បីមើលទៅមុខឲ្យបានឆ្ងាយតែត្រូវប្រុងប្រយ័ត្នកុំឲ្យរំខានដល់ចរាចរណ៍ដែលមកពីទិសផ្ទុយ។ហាមបើកភ្លើងហ្វានៅក្នុងក្រុងឬទីប្រជុំជនដែលមានភ្លើងអគ្គិសនីបំភ្លឺគ្រប់គ្រាន់លើកលែងតែករណីធ្វើសញ្ញាសុំជែងឬសុំបើកផ្លូវដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូត។
  • ភ្លើងកូត៖ត្រូវប្រើភ្លើងកូតនៅពេលយប់នៅក្នុងទីប្រជុំជននិងក្រៅទីប្រជុំជនដែលមានភ្លើងបំភ្លឺតាមផ្លូវឬនៅក្រៅទីប្រជុំជនដែលគ្មានភ្លើងអគ្គិសនីបំភ្លឺតាមផ្លូវ។ភ្លើងកូតក៏អាចប្រើនៅពេលថ្ងៃបានផងដែរនៅពេលមើលមិនឃើញច្បាស់គ្រប់គ្រាន់ដូចជានៅពេលភ្លៀងខ្លាំង ឬចុះអ័ព្ទ ឬឆ្លងកាត់ផ្លូវរូង។ភ្លើងកូតអាចប្រើឆ្លាស់គ្នានិងភ្លើងហ្វាធ្វើឲ្យមានពន្លឺភ្លឺបភ្លែតៗជាសញ្ញាជំនួសស៊ីផ្លេនៅពេលយប់។
  • ភ្លើងទីតាំង៖ប្រើប្រាស់នៅពេលយប់ក្នុងទីប្រជុំជនសម្រាប់ប្រាប់វត្តមានយាននិងទំហំយានដល់អ្នកប្រើប្រាស់ផ្លូវដែលមើលពីមុន។
  • ភ្លើងផ្សេងៗ៖ ភ្លើងក្រហម ភ្លើងបំភ្លឺផ្លាកលេខ ភ្លើងទទឹងយាន ភ្លើងសញ្ញាប្តូរទិស ភ្លើងសញ្ញាថយក្រោយ ភ្លើងស្តុប ភ្លើងសញ្ញាអាសន្ន ភ្លើងចុះអ័ព្ទ ភ្លើងពេលថ្ងៃ។ ឯកសារយោងKnowledge For Success

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login