ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដំណើរការពាក្យស្នើសុំវិធានបញ្ជាក់ជាមុន ក្រោយពីទទួលបានព័ត៌មានចាំបាច់គ្រប់គ្រាន់ អគរ នឹងផ្តល់ជូនអ្នកស្នើសុំនូវសេចក្តីសម្រេចស្តីពីវិធាន បញ្ជាក់ជាមុនជាលាយលក្ខណ៍អក្សរ ព្រមទាំងផ្តល់ការពន្យល់ពីមូលហេតុ ក្នុងរយៈពេលសាមសិប(៣០) ថ្ងៃធ្វើការសម្រេចវិធានបញ្ជាក់ជាមុនលើការចាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ និងដើមកំណើតទំនិញ និងក្នុងរយៈពេលកៅសិប (៩០) ថ្ងៃធ្វើការសម្រាប់វិធានបញ្ជាក់ជាមុនលើតម្លៃគិតពន្ធគយ ។ ប្រសិនបើ ព័ត៌មានចាំបាច់នានាមិនត្រូវបានផ្តល់គ្រប់គ្រាន់ជាមួយពាក្យស្នើសុំ អគរ និងចេញប្រវេសន៍ស្នើឲ្យផ្តល់ព័ត៌មានបន្ថែម ហើយរយៈពេលកំណត់ដើម្បីចេញសេចក្តីសម្រេចនេះ មិនរាប់បញ្ជូលរយៈពេលរង់ចាំព័ត៌មានបន្ថែមទេ ។ ក្នុងន័យនេះ អ្នកស្នើសុំមានរយៈពេលសាមសិប (៣០)ថ្ងៃធ្វើការ (ឬអាចវែងជាងនេះ ប្រសិនបើមានចែងក្នុងប្រវេសន៍) គិតពីថ្ងៃចេញប្រវេសន៍ ដើម្បីផ្តល់ព័ត៌មានបន្ថែម ឬបំពេញកាតព្វកិច្ចផ្សេងទៀតតាមការតម្រូវ ។ ប្រសិនបើមិនមានការឆ្លើយតបនឹងប្រវេសន៍ក្នុងរយៈពេលនេះ ការពិនិត្យពាក្យស្នើសុំវិធានបញ្ជាក់ជាមុននឹងត្រូវបញ្ឈប់ ហើយចាត់ទុកថាពាក្យស្នើសុំនេះត្រូវបានដកហូត ។