កត្តាមួយចំនួនដែលវិធានបញ្ជាក់ជាមុនមិនអាចផ្តល់ជូនចំពោះករណីដូចខាងក្រោម ៖
- នៅពេលដែលកម្មវត្ថុនៃការស្នើសុំមិនមានលក្ខណៈជាក់ស្តែង ឬជាការឧបមា
- នៅពេលដែលអ្នកស្នើសុំមិនបានផ្តល់ព័ត៌មាន ឬឯកសារគ្រប់គ្រាន់ ដើម្បីឲ្យអគរ អាចធ្វើសេចក្តីសម្រេចតាមការស្នើសុំ ចំពោះទំនិញជាកម្មវត្ថុនៃការស្នើសុំបាន
- នៅពេលទំនិញដែលជាកម្មវត្ថុនៃការស្នើសុំ ស្ថិតក្នុងការបដិសេធ ឬដំណើរការឧទ្ធរណ៍ដូចមានចែងក្នុងមាត្រា២៤ នៃច្បាប់ស្តីពីគយ
- នៅពេលដែលមានករណីវិវាទកំពុងតែកើតឡើង ឬបម្រុងនឹងកើតឡើងអាងភាគីនានា ដែលមានការពាក់ព័ន្ធនឹងចំណាត់ថ្នាក់ទំនិញតាមតារាងពន្ធគយ កិច្ចសម្លងការនាំចូល និងដើមកំណើតទំនិញដែលជាកម្មវត្ថុនៃការស្នើសុំ
- នៅពេលដែលទំនិញជាកម្មវត្ថុនៃការស្នើសុំ ស្ថិតក្នុងដំណើរការត្រួតពិនិត្យលើឯកសាររដ្ឋបាលតែមួយ ឬនៅពេលដែលការស្នើសុំវិធានបញ្ជាក់ជាមុនពាក់ព័ន្ធនឹងការនាំចូល ដែលបានកើតឡើងរួចហើយ
- ក្នុងករណីដែលទំនិញនៃកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការលើកលែងពន្ធ ឬអាករទាំងស្រុង
- ក្នុងករណីដែលទំនិញនៃកិច្ចចម្លងការជាកម្មវត្ថុនៃការស្នើសុំ ឬកិច្ចចម្លងការប្រហាក់ប្រហែលគ្នា ស្ថិតក្នុងដំណើរការសវនកម្មក្រោយពេលបញ្ចេញទំនិញពីគយ ដូចមានចែងក្នុងមាត្រា៥៧នៃច្បាប់ស្តីពីគយ
- ក្នុងករណីដែលការស្នើសុំ តម្រូវឲ្យមានការបកស្រាយបញ្ញត្តិនៃច្បាប់និង/ឬបទប្បញ្ញត្តិណាផ្សេង ក្រៅពីច្បាប់និងបទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងការកំណត់តម្លៃគិតពន្ធគយ
- ក្នុងករណីដែលកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការស្នើសុំ ជាប្រតិបត្តិការល្មើសនឹងច្បាប់ ឬបទប្បញ្ញត្តិជាធរមាន
- ក្នុងករណីដែលកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការស្នើសុំមានលក្ខណៈមិនសមហេតុផល ដែលអាចចាត់ទុកជាការអនុវត្តធុរកិច្ចធម្មតា (ឧទាហរណ៍ ៖ កិច្ចចម្លងការនាំចូលមួយដែលតម្លៃទំនិញទាបជាងថ្លៃផលិតកម្ម)
- ក្នុងករណីដែលការស្នើសុំវិធានបញ្ជាក់ជាមុន គ្របដណ្តប់តែមួយផ្នែកនៃកិច្ចចម្លងការនាំចូលជាកម្មវត្ថុនៃការស្នើសុំនោះ
- ក្នុងករណីដែលស្ថានភាពជាក់ស្តែងនៃកិច្ចចម្លងការនាំចូល ត្រូវធ្វើការផ្ទៀងផ្ទាត់តាមរយៈការធ្វើសវនកម្ម និងការសាកសួរចំពោះភាគីពាក់ព័ន្ធផ្សងទៀត ។