សង្គ្រាមស៊ីវិលពីឆ្នាំ ១៩៧០.១៩៧៥ ធ្វើឲ្យមានការខូចខាតនិងផ្តល់ផលវិបាកដល់កម្ពុជាដូចជា៖
- ប្រជាជនបាត់បង់ជីវីតជាងមួយលាននាក់
- អន្តរាយផ្លូវថ្នល់ និងស្ពានពី ៧០%.៨០%
- វាលស្រែចំការក្លាយជាចំការមីន និងរណ្តៅគ្រាប់បែកបេ៥៣
- រោងចក្រឧស្សាហកម្ម ៧៥%ត្រូវបំផ្លាញ
- ចំការកៅស៊ូត្រូវបាត់បង់
- គ្រឹះស្ថានសិក្សានៅតំបន់រំដោះនិងតំបន់ប្រទាញប្រទង់ទាំងអស់ ត្រូវបិទទ្វារ ។ កើតមានអំពើពុករលួយក្នុងរដ្ឋាភិបាលលន់ នល់
- បន្សល់ទុកស្រ្តីមេម៉ាយ ក្មេងកំព្រារាប់ម៉ឺននាក់និងមានអ្នកជម្ងឺ របួស ពិការច្រើនពាន់នាក់
- ប្រជាជនជួបគ្រោះទុរ្កិក្ស
- សេដ្ឋកិច្ចត្រូវរះស្ទះ អតិផរណាប្រាក់រៀលចេះតែបន្ត រីឯតម្លៃទំនិញចេះតែឡើងថ្លៃហួសកម្រិត
- បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម ថែមទាំងបានបំផ្លាញឬសគល់ ប្រព័ន្ធអប់រំខ្ទេចខ្ទី ដូចជា សាលារៀន គ្រឹះស្ថានសិក្សាវត្តអារាម និងធនធានមនុស្សធ្វើឲ្យការអភិវឌ្ឍជាតិមិនអាចធ្វើទៅបាន ។