វត្តមាននៃជនជាតិផ្សេងៗនៅលើទឹកដីនៃប្រទេសណាមួយផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិ ដូចជា ៖
ក. គុណសម្បត្តិ
- ទទួលបាននូវបទពិសោធន៍ផ្សេងៗគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលជាកត្តាឈានទៅរកជោគជ័យ និងការអភិវឌ្ឍប្រកបដោយពហុជម្រើស
- ទទួលបាននូវវប្បធម៌ផ្សេងៗគ្នា (ពហុវប្បធម៌) ធ្វើការសិក្សាប្រៀបធៀបវប្បធម៌ទាំងនោះ និងកែច្នៃឱ្យមានលក្ខណៈជារបស់ខ្លួនដ៏សម្បូរបែប
- ទទួលបាននូវចំណេះដឹងផ្សេងៗ គំនិតប្លែកៗដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ
- បង្កើនឡើងនូវកម្លាំងពលកម្ម និងការវិនិយោគទុនក្នុងស្រុកដែលអាចផ្តល់ទីផផ្សារការងារបានច្រើនដល់ពលរដ្ឋម្ចាស់ស្រុក
- ទទួលបាននូវមោទភាពជាតិខ្មែរនៅពេលដែលជនជាតិផ្សេងៗចូលចិត្តមករស់នៅលើទឹកដីរបស់ខ្លួន ហើយក៏ជាឱកាសនៃការផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីជាតិដ៏ល្អរបស់ខ្លួនផងដែរ
- បង្កើននូវទំនាក់ទំនងការទូតបានល្អធ្វើពាណិជ្ជកម្មជាមួយបរទេសនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ។
ខ. គុណវិបត្តិ
- ពិបាកស្វែងរកកន្លែងរស់នៅ (ទីកន្លែងចង្អៀត) ខ្វះខាតស្បៀងអាហារ
- បាត់បង់ធនធានធម្មជាតិ ខូចបរិស្ថាន បាត់បង់សណ្តាប់ធ្នាប់
- នាំចូលនូវវប្បធម៌ពាលាអាវាសែនាំឱ្យមានវិបត្តិក្នុងវប្បធម៌ជាតិខ្មែរ
- ពិបាកគ្រប់គ្រងជនអន្តោប្រវេសន៍
- នាំចូលទំនិញខុសច្បាប់ និងខូចគុណភាព
- ដណ្តើមទីផ្សារការងាររបស់ប្រជាជនក្នុងស្រុក
- អាចបង្កឱ្យមានជម្លោះ ឬអំពើភេរវកម្មផ្សេងៗ ។