Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ឧបមាថាភពមួយមានព្រះចន្ទពីរ ហើយព្រះចន្ទមួយស្ថិតនៅឆ្ងាយជាងព្រះចន្ទមួយទៀតពីរដង ។ តើព្រះចន្ទមួយណាវិលបានមួយជុំភពនោះមុនគេ ? ចូរពន្យល់ ?

២. នៅពេលយានអវកាសហោះនៅក្នុងគន្លង យើងឃើញយានអវកាសយានិកអណ្តែតនៅពេលពូកគេធ្វើការ ។ មនុស្សជាច្រើនិយាយថាមជ្ឈដ្ឋាននោះគ្មានទំនាញ ។ តើមតិនេះត្រឹមត្រូវឬទេ ? ចូរពន្យល់ពីមូលហេតុរបស់អ្នក ។

៣. ដូចម្តេចដែលហៅថា ទំនាញផ្ទៃលើ ?

៤. តើហេតុអ្វីបានជាអង្គតូចៗដូចជាផ្កាយព្រះគ្រោះពុំមានរាងមូលដូចភពផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យ ?

៥.ដូចម្តេចដែលហៅថា ភព ភពរណប​ និងតារា ?

ចម្លើយ

១. ឧបមាថាភពមួយមានព្រះចន្ទពីរ ហើយព្រះចន្ទមយយស្ថិតនៅឆ្ងាយជាងព្រះចន្ទមួយទៀតពីរដង ។ ព្រះចន្ទដែលវិលបានមួយជុំភពនោះមុនគេគឺ ព្រះចន្ទដែលនៅជិត ព្រោះព្រះចន្ទដែលនៅជិតមានអក្ស័ពាក់កណ្តាលគោលខ្លីជាងព្រះចន្ទដែលនៅឆ្ងាយ ។ ហេតុនេះធ្វើឲ្យគន្លងរបស់ព្រះចន្ទដែលនៅជិតតូចជាងគន្លងរបស់ព្រះចន្ទដែលនៅឆ្ងាយ ។ ដោយសារមូលហេតុនេះហើយទើបធ្វើឲ្យព្រះចន្ទដែលនៅជិតវិលបានមួយជុំមុនព្រះអាតិត្យដែលនៅឆ្ងាយ ។

២. នៅពេលយានអវកាសហោះក្នុងគន្លង យើងឃើញអវកាសយានិកអណ្តែតនៅពេលពួកគេធ្វើការ ។ មនុស្សជាច្រើននិយាយថាមជ្ឈដ្ឋាននោះគ្មានទំនាញ ។ មតិនេះគឺពិតជាត្រឹមត្រូវព្រោះ ៖ ដោយយោងតាមច្បាប់ទំនាញដែលបានបញ្ជាក់ថា កម្លាំងទំនាញរវាងវត្ថុពីរអាស្រ័យលើម៉ាស់ និងចម្ងាយ ។ យានអវកាស និងអវកាសយានិកគឺមានម៉ាស់តូចជាងម៉ាស់របស់ផែនដី ​ដូច្នេះផែនដីមានទំនាញលើពួកគេ ។ ប៉ុន្តែដោយសារពួកគេបានចចេញឆ្ងាយពីផែនដី ( ចម្ងាយកាន់តែឆ្ងាយ កម្លាំងទំនាញកាន់តែខ្សោយ ) គឺពួកគេបានចេញផុតពីដែនទំនាញរបស់ផែនដី ដូច្នេះទើបពួកគេអណ្តែតដោយសារគ្មានទំនាញ ។

៣. ទំនាញផ្ទៃលើគឺជារង្វាស់កម្លាំងទំនាញស្ថិតនៅផ្ទៃខាងលើនៃភព ឬតារានឹង ។

៤. បានជាអង្គតូចៗដូចជាផ្កាយព្រះគ្រោះពុំមានរាងមូលដូចភពផ្សេងៗក្នុងប្រព័ន្ធព្រះអាទិត្យព្រោះ អង្គតូចៗទាំងនោះមានទំនាញផ្ទៃលើខ្សោយពេក ទើបពួកវាមិនអាចមានរាងមូលបាន ។

៥. ភពគឺជា អង្គធម្មជាតិដែលទទួលពន្លឺពីគេ ( ភពផែនដី ) ។

  • ភពរណបគឺជា អង្គធម្មជាតិ ឬអង្គសិប្បនិម្មិតដែលវិលជុំវិញអង្គដែលធំជាង ( ព្រះចន្ទ ) ។
  • តារា ឬផ្កាយគឺជាអង្គធម្មជាតិដែលបញ្ចេញពន្លឺដោយខ្លួនឯង ( ព្រះអាទិត្យ ) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login