Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីកំណត់កំណើតឥន្ធនៈផូស៊ីល ។

២. ហេតុអ្វីបានជាគេថាឥន្ធនៈផូស៊ីលគឺធនធានថាមពល​មិនកើតឡើងវិញ ?

៣. ចូររាប់ឈ្មោះឥន្ធនៈផុស៊ីលរឹង រាវ និងឧស្ម័ន ?

៤. តើមានអ្វីខុសគ្នារវាងរូបធាតុសរីរាង្គដែលបង្កើតធ្យូងថ្ម និងរូបធាតុសរីរាង្គដែល​បង្កើតប្រេងឆៅ និងឧស្ម័នធម្មជាតិ ​?

៥. តើប្រេងឆៅជាអ្វី ? ប្រេងឆៅដែលបានមកពីឥន្ធនៈផូស៊ីលមានប្រភេទអ្វីខ្លះ ?

ចម្លើយ

១. និយាយពីកំណកំណើតឥន្ធនៈផូស៊ីល ៖ ឥន្ធនៈផូស៊ីលទាំងអស់កើតឡើងពីសាកសពសារពាង្គកាយចាស់ៗដែលកប់នៅក្នុងដី ។ ឥន្ធនៈផូស៊ីលមានប្រភេទផ្សេងៗគ្នាដែលកើតតាមមធ្យោមផ្សេងៗ និងប្រភេទសារើពាង្គកាយផ្សេងៗគ្នា​ ។

  • ប្រេងឆៅ និងឧស្ម័នធម្មជាតិ កើតឡើងពីសាកសពនៃសារពាង្គកាយរស់នៅបាតសមុទ្រ ។ នៅពេលសារពាង្គកាយទាំងនេះងាប់ សាកសពរបស់វាធ្លាក់ទៅបាតសមុទ្រ ហើយបំបែកធាតុនិងក្លាយជាផ្នែកមួយនៃកម្ទេចកំណបាតសមុទ្រ ។ អំឡុងពេលដ៏យូរ កម្ទេចកំណបានក្លាយជាសិលាយឺតៗហើយចាប់យកសាកសពបំបែកធាតុទាំងនោះ ។ ឆ្លងតាមការប្រែបួ្រលគីមីរា​ប់លានឆ្នាំក្រោយមកសាកសពទាំងនេះបានក្លាយទៅជាប្រេងឆៅ និងឧស្ម័ន ។ ក្រោយមកសិលាជាច្រើនបានគ្របពីលើសិលាដែលផ្ទុកឥន្ធនៈផូស៊ីលម្តង បន្តិចៗ ។ ក្រោយមកសម្ពាធដែលសង្កត់ពីលើសិលា និងកម្ទេចកំណកាន់តែកើនឡើង ឥន្ធនៈផុស៊ីលបានជ្រាបចូលតតាមស្នាមប្រេះ និងរន្ធនៃសិលា ។ សិលាជ្រាបទឹកបានក្លាយជាអាងស្តុកប្រេងឆៅ និងឧស្ម័នធម្មជាតិ ។
  • ធ្យូងថ្មកើតឡើងពីរុក្ខជាតិដែលងាប់ និងកប់នៅក្នុងដីកាលពីរាប់លានឆ្នាំមុន ។ នៅពេលរុក្ខជាតិទាំងនោះងាប់ បន្ទាប់មកវាត្រូវបានប្រមូលផ្តុំ ហើយត្រូវបានគ្របដណ្តប់ដោយកម្ទេចកំណ ។ នៅពេលការចាក់បង្គរនៃកម្ទេចកំណកាន់តែកើនឡើងធ្វើឲ្យសារពាង្គកាយរុក្ខជាតិងាប់ទាំងនោះបំបែកធាតុ ហើយវិវត្តន៍ទៅជាធ្យូងថ្ម ។

២ បានជាគេថាឥន្ធនៈផូស៊ីលគឺជា ធនធានថាមពលមិនកើតឡើងវញព្រោះឥន្ធនៈផូស៊ីលត្រូវការរយៈពេលរាប់លានឆ្នាំដើម្បីកកើត ហើយនៅពេលគេប្រើប្រាស់វាអស់គឺវាអស់ទាំងស្រុងដោយមិនអាចជំនួសឡើងវិញដោយធម្មជាតិភ្លាមៗដូចជាអុកស៊ីសែន និងទឹកឡើយ ។

៣. រាប់ឈ្មោះឥន្ធនៈផូស៊ីលរឹង រាវនិង ឧស្ម័ន​ ៖

  • ឥន្ធនៈផូស៊ីលរឹងគឺ ធ្យូងថ្ម
  • ឥន្ធនៈផូស៊ីលរាវគឺ ប្រេងឆៅ
  • ឥន្ធនៈផូស៊ីលគឺ ឧស្ម័នធម្មជាតិ ។

៤. ភាពខុសគ្នារវាងរូបធាតុសរីរាង្គដែលបង្កើតធ្យូងថ្ម និងរូបធាតុសរិរាង្គដែលបង្កើតប្រេងឆៅ និងឧស្ម័នធម្មជាតិគឺរូបធាតុសរីរាង្គដែលបង្កើតធ្យូងថ្មគឺជា សំណល់សារពាង្គកាយរុក្ខជាតិ ហើយរូបធាតុសរីរាង្គដែលបង្កើតប្រេងឆៅ និងឧស្ម័នធម្មជាតិគឺជា សាកសពនៃមីក្រូសារពាង្គកាយរស់នៅបាតសមុទ្រ ។

៥. ប្រេងឆៅគឺជា ល្បាយនៃសមាសធាតុសរីរាង្គដែលងាយឆេះបានមកពីឥន្ធនៈផូស៊ីលរាវ និងផលិតផលផ្សេងៗទៀត ដូចជាកៅស៊ូ ។ ប្រេងឆៅដែលបានមកពីឥន្ធនៈផូស៊ីលត្រូវបានបែងចែកជាច្រើនប្រភេទ និងផលិតផលផ្សេងៗទៀតពីក្នុងរោងចក្រស្លប្រេងដូចជា សំាង ម៉ាស៊ូត ប្រេងកាត ប្រេងម៉ាស៊ីន .... ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login