Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការបោះឆ្នោតជាអ្វី ? ហេតុអ្វី ចាំបាច់ត្រូវមានការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្ត ?

២. ដូចម្តេចដែលហៅថា បទល្មើសព្រហ្មទណ្ឌជាក់ស្តែង ? មានលក្ខណៈដូចម្តេច ?

៣. តើមានលក្ខខណ្ឌអ្វីខ្លះ ដែលអាចទៅចុះឈ្មោះបោះឆ្នោតបាន ?

៤. តើប្រជាពលរដ្ឋទាំងពីរភេទសុទ្ធតែមានសិទ្ធិឈរឈ្មោះបោះឆ្នោត ឬយ៉ាងណា ? មានលក្ខខណ្ឌអ្វីខ្លះ ?

៥. តើជនប្រភេទណា ដែលគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត ?

ចម្លើយ

១. ការបោះឆ្នោត គឺជា

  • ឳកាសមួយ ដែលពលរដ្ឋគ្រប់រូបបានប្រើប្រាស់សិទ្ធិនយោបាយដ៏សំខាន់របស់ខ្លួន ។
  • ជាឳកាស ដែលពលរដ្ឋម្នាក់ៗបានសម្តែងនូវសុឆន្ទៈរបស់ខ្លួន ក្នុងការជ្រើសរើសតំណាងរបសស់ខ្លួន ឱ្យបម្រើការក្នុងអង្គការនីតិប្បញ្ញត្តិនិងអង្គការនីតិប្រតិបត្តិ ។
  • ជាការវាយតម្លៃនូវលទ្ធផលការងារ នៃដំណឹងនាំរបស់រដ្ឋាភិបាលនៅអាណត្តិមុន ។ តាមរយៈការបោះឆ្នោតប្រជារាស្រ្តអាចផ្តល់នូវទំនុកចិត្ត ឬដកសេចក្តីទុកចិត្តពីមន្ត្រី ឬគណបក្សណាដែលបម្រើប្រជារាស្រ្តបនាល្អ ឬមិនបានល្អ ។

ក្នុងលទ្ធិប្រជាធិបតេយ្យ ប្រជារាស្រ្ត គឺជាម្ចាស់ទឹកដី ម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ ។ ប្រជារាស្រ្ត ជាអ្នកទទួលខុសត្រូវលើអនាគតរបស់ប្រទេស ។ ប៉ុន្តែប្រជារាស្រ្តទាំងអស់មិនអាចទៅចាត់ចែងកិច្ចការរដ្ឋដោយផ្ទាល់ទាំងអស់គ្នាបានទេ គឺត្រូវជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្តម្នាក់ ឬច្រើនធ្វើជាតំណាងឱ្យខ្លួនហៅថា តំណាងរាស្រ្តដើម្បីទៅចាត់ចែងកិច្ចការរដ្ឋជំនួស ។ ការជ្រើសរើសនេះត្រូវឆ្លងកាត់តាមរយៈការបោះឆ្នោត ដែលមានលក្ខណៈដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ។

  • ជាការអនុវត្តតាមលទ្ធិប្រជាធិបតេយ្យពិតៗ
  • ជាសេរីភាពក្នុងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋ
  • ដើម្បីបណ្តុះពូជលទ្ធិប្រជាធិបតេយ្យ
  • មានរបបពហុបក្ស នាំទៅដល់ការអភិវឌ្ឍន៍
  • ការបោះឆ្នោតបានល្អសេរី យុត្តិធម៌ នាំឱ្យមានការទទួលស្គាល់ពីសហគមន៍ជាតិ និងសហគមន៍អន្តរជាតិ
  • ការបោះឆ្នោតជួយអោយមានបម្លាប់ប្តូរអ្នកដឹកនាំដោយសន្តិវិធីតាមផ្លូវច្បាប់ គឺបញ្ចៀសការដណ្តឹម ឬការប្រជែងអំណាចគ្នាដោយអាវុធ ឬហិង្សា ឬតាមរយៈបក្សពួកនិយម
  • ឱ្យមានស្ថិរភាពខាងនយោបាយ សេដ្ឋកិច្ច និងសន្តិសុខ ។

២. ដែលហៅថា បទល្មើសព្រហ្មទណ្ឌជាក់ស្តែង គឺជាបទល្មើសដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខសាធារណៈនិងបង្កគ្រោះថ្នាក់ដល់រាងកាយ និងអាយុជីវិត ។ បទល្មើសព្រហ្មទណ្ឌជាក់ស្តែងមានលក្ខណៈដូចជា ៖

  • បទល្មើសត្រូវបានគេឃើញកំពុងតែប្រព្រឹត្តបទល្មើស ឬកំពុងត្រូវគេស្រែកដេញប្រផាប់ ចាប់ប្រភីង
  • បានត្រូវសាក្សី ឬអ្នករងគ្រោះចង្អុលបង្ហាញនៅនឹងកន្លែង ដែលប្រព្រឹត្តអំពើឧក្រិដ្ឋ ឬបទល្មើសថាជាពិរុទ្ធជន
  • បទល្មើសដែលជនសង្ស័យកំពុងរកវិធីរត់ចេញពីកន្លែង ដែលប្រព្រឹត្តបទឧក្រិដ្ឋ ឬបទល្មើសផ្សេងៗ ។

៣. លក្ខខណ្ឌនៃការចុះឈ្មោះបោះឆ្នោត មាន ៖

  • មានសញ្ជាតិខ្មែរ​
  • មានអាយុ ១៨ ឆ្នាំ ឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត
  • មានអាស័យដ្ឋានច្បាស់លាស់ក្នុងព្រះរាជាណាចក្រកម្ពុជា
  • ត្រូវទៅចុះឈ្មោះដោយខ្លួនឯងផ្ទាល់
  • មិនត្រូវស្ថិតនៅក្នុងស្ថានភាពជាប់ពន្ធនាគារ
  • ពុំមែនជាជនវិកចរិត ឬជនដែលស្ថិតក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីស្ថាប័នមានសមត្ថកិច្ច ។

៤. ប្រជាពលរដ្ឋទាំងពីរភេទសុទ្ធតែមានសិទ្ធិឈរឈ្មោះបោះឆ្នោតនោះទេ ។ លក្ខខណ្ឌក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តមាន ៖

  • មានសញ្ជាត្តិខ្មែរពីកំណើត
  • មានអាយុ ២៥ ឆ្នាំ ឡើងទៅគិតដល់ថ្ងៃបោះឆ្នោត
  • មានសិទ្ធិបោះឆ្នោត
  • ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងតិចឆ្នាំគិតដល់ថ្ងៃបោះឆ្នោត
  • មានការតែងតាំងពីគណបក្សនយោបាយ ដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោត ។

៥. ជនប្រភេទដែលគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត មានករណីដូចខាងក្រោមនេះ ៖

  • មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិកងយុទ្ធពលខេមរៈភូមិន្ទ ក្នុងមុខតំណែង និងបព្វជិតសាសនា ។
  • ជនដែលបានត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទាឡើងវិញ
  • ជនដែលត្រូវបានផ្តន្ទាទោសដកសិទ្ធិបោះឆ្នោត
  • ជនវិកចរិត ឬជនដែលស្ថិតក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីក្រសួងមានសមត្ថកិច្ច
  • ជនដែលត្រូវដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវបានលុបឈ្មោះពីបញ្ជីបោះឆ្នោត ដោយគណកម្មាធិការជាតិគ្រប់គ្រងការបោះឆ្នោត ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login