ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ក្នុងនីតិវិធីត្រួតពិនិត្យចំពោះផលិតផលទំនិញ និងសេវាកម្ម តើអ្វីខ្លះជាវិធានការណ៍ប្រាតិភោគ(វិធានការពាក់ព័ន្ធផ្សេងៗ)ដែលសមត្ថកិច្ចត្រួតពិនិត្យប្រើប្រាស់ក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ?
២. សូមពន្យល់អំពីភាពខុសគ្នារវាងសេដ្ឋកិច្ចផែនការ និងសេដ្ឋកិច្ចទីផ្សារ ? តើរាជរដ្ឋាភិបាលមានតួនាទីយ៉ាងដូចម្តេចខ្លះក្នុងសេដ្ឋកិច្ចទីផ្សារសេរី ? សូមផ្តល់ជាឧទាហរណ៍ ?
៣. ចូរគូសបញ្ជាក់អំពីគោលការណ៍សំខាន់ៗនៃក្នុងការប្រតិបត្តិយុទ្ធសាស្រ្តជំរុញ ផលិតកម្មស្រូវ និងការនាំអង្ករចេញ ?
៤. តើអាស៊ានបានធ្វើអ្វីខ្លះ ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់ ?
៥. តើអាស៊ានមានដៃគូសន្ទនាពេញសិទ្ធិចំនួនប៉ុន្មាន ? ចូររៀបរាប់ ។
៦. តើអាស៊ានកំពុងធ្វើអ្វីដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចតំបន់ ?
ចម្លើយ
១. ក្នុងនីតិវិធីត្រួតពិនិត្យចំពោះផលិតផលទំនិញ និងសេវាកម្មវិធានការណ៍ប្រាតិភោគ (វិធានការពាក់ព័ន្ធផ្សេងៗ) ដែលសមត្ថកិច្ចត្រួតពិនិត្យប្រើប្រាស់ក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួនរួមមាន ៖
២. សេដ្ឋកិច្ចផែនការ គឺជាប្រព័ន្ធមួយដែលរាល់បណ្តាទ្រព្យជាតិនានារួមមានដី រោងចក្រ សហគ្រាសនិងធនធានសេដ្ឋកិច្ចដទៃទៀតត្រូវបានគ្រប់គ្រងនិងក្រោមកម្មសិទ្ធិរបស់រដ្ឋាភិបាល ។ក្នុងប្រព័ន្ធនេះរាជរដ្ឋាភិបាលធ្វើការសម្រេចស្ទើរាល់គ្រប់សកម្មភាពពាក់ព័ន្ធនឹងសេដ្ឋកិច្ចដោយរាប់បញ្ចូលោទាំងការផលិត តម្លៃផលិតផល ពលកម្ម មូលធន ។ លក្ខណៈសម្គាល់សំខាន់ៗនៃប្រទេសដែលប្រកាន់របបសេដ្ឋកិច្ចផែនការរួមមាន
ក្នុងប្រទេសប្រកាន់របបសេដ្ឋកិច្ចទីផ្សារសេរីរដ្ឋាភិបាលមានតួនាទីសំខាន់មួយចំនួនដូចខាងក្រោម ៖
ក. ការធានាដល់ការប្រកួតប្រជែង
មិនអាចឱ្យមាននរណាម្នាក់ ឬក្រុមហ៊ុនមួយឬការចងក្រងជាសម្ព័ន្ធមួយ ដើម្បីគ្រប់គ្រងទីផ្សារបានឡើយ ។
ខ. ការពារផលប្រយោជន៍សាធារណៈ
មិនបណ្តោយឱ្យក្រុមហ៊ុនអាជីវកម្មសហគ្រាសផលិតបញ្ចេញកាកសំណល់ ដែលមានជាតិពុលបង្ហូរចូលទន្លេ ឬបំភាយក្នុងបរិយាកាសជាដើម ។
គ. ការរក្សាលំនឹងសដ្ឋកិច្ច
ក្នុងបរិបទនៃការធ្លាប់ចុះផ្នែកសេដ្ឋកិច្ចដែលបណ្តាលឱ្យក្រុមហ៊ុនអាជីវកម្មខាតបង់ឬមិនទទួលបានប្រាក់ចំណេញ អតិផរណាបង្កឱ្យប៉ះពាល់ដល់សង្គមជាតិ អត្រាអត់ការងារធ្វើកើនឡើងរដ្ឋាភិបាលមានតួនាទីធ្វើឱ្យប្រសើរឡើងដល់ស្ថានភាពទាំងនោះ តាមរយៈការបន្ថយពន្ធបន្ទាបការប្រាក់ដើម្បីបង្កើនប្រាក់កម្ចីប្រាក់ក្នុងវិស័យវិនិយោគនិងបង្កើនការប្រាក់សម្រាប់បញ្ញើប្រាក់ដើម្បីបង្កើនប្រាក់សន្សំក្នុងធនាគារ ប៉ុន្តែវិធានការទាំងនេះ មិនមែនដាច់ខាតដែលរដ្ឋាភិបាលនីមួយៗត្រូវប្រកាន់យកនោះទេ ព្រោះអ្នកសេដ្ឋកិច្ចខ្លះ ជឿជាក់ថាការអន្តរាគមន៍របស់រាជរដ្ឋាភិបាលអាចនឹងមិនមានប្រសិទ្ធភាព ឬអាចធ្វើឱ្យស្ថានភាពកាន់តែ ដុនដាបថែមទៀតក៏មាន ។
ឃ. ការបែងចែកភោគទ្រព្យដោយសមធម៌
បេក្ខជនអាចមានជម្រើសក្នុងការឆ្លើយតាមការចេះដឹងដូចជាគោនយោបាយ ឬការអនុវត្តច្បាប់ទប់ស្កាត់ការរើសអើងពណ៌សម្បុរ ភេទកម្រិតសិក្សាធិកាអប់រំនិងកត្តាផ្សេងៗដែលបណ្តាក្រុមហ៊ុន សហគ្រាសផលិតកម្មបានធ្វើដែលជាការរារាំង ដល់ផលចំណូលប្រជាពលរដ្ឋក្នុងសង្គម ។ មួយវិញទៀតរដ្ឋាភិបាលអាចនឹងត្រួតពិនិត្យលើលទ្ធភាព ការដាក់តម្លៃនៃការបង់ពន្ធមួយខ្ពស់ជាង លើទំនិញប្រើប្រាស់សម្រាប់គ្រួសារដែលមានជីវភាពធូរធាន និងបន្ធូរបន្ថយសម្រាប់គ្រួសារដែលចាត់ទុកថាក្រីក្រ ។
៣. បញ្ជាក់អំពីគោលការណ៍សំខាន់ៗនៃក្នុងការប្រតិបត្តិយុទ្ធសាស្រ្តជំរុញ ផលិតកម្មស្រូវ និងការនាំអង្ករចេញ រួមមាន ៖
៤. ដើម្បីលើកស្ទួយសន្តិភាពនិងស្ថេរភាពក្នុងតំបន់ដោយអាស៊ានបានទាត់ចោលនូវការប្រើប្រាស់ ឬការគំរាមកំហែងដោយកម្លាំងជាវិធានការសម្រាប់ការគ្រប់គ្រងទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ ។ អាស៊ានបានប្រឆាំងចំពោះការប្រើវិធីសាស្រ្តតាមរយៈការរាតត្បាតនិងការលុកលុយចូលកាន់កាប់ ដើម្បីធ្វើឱ្យប្រទេសជិតខាងខ្លួនមានការផ្លាស់ប្តូរ ។ កន្លងមកជាមួយនឹងគោលជំហរនេះ អាស៊ានធ្លាប់បានដើរតួនាទីឈានមុនក្នុងការដោះស្រាយនយោបាយជម្លោះនៅកម្ពុជានាឆ្នាំ ១៩៧៩ ដល់ ១៩៩១ ។ បន្ទាប់ពីដំណោះស្រាយនេះអាស៊ានបាននាំរដ្ឋទាំងអស់ក្នុងអាស៊ីអាគ្នេយចូលទៅក្នុងសមាគមតែមួយរបស់តំបន់ដែលជាកត្តានាំមកនូវ ការផ្សះផ្សារកុំឱ្យមានការបែកបាក់ក្នុងតំបន់ ។
៥. អាស៊ានមានដៃគូសន្ទនាពេញសិទ្ធិចំនួន១១ប្រទេសរួមមាន ៖
៦. ដើម្បីរក្សាស្ថេរភាពសេដ្ឋកិច្ចតំបន់អាស៊ានកំពុងខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋេកិច្ចតំបន់ដោយលុបចោលនូវរបាំងអត្រាពន្ធទំនិញចេញ ចូល និងរបាំងអត្រាមិនមែនពន្ធទំនិញចេញ អាស៊ានកំពុងខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋេកិច្ចតំបន់ដោយលុបចោលនូវរបាំងអត្រាពន្ធទំនិញចេញចូលនិងរបាំងអត្រាមិនមែនពន្ធទំនិញចេញចូលនៃពាណិជ្ជកម្មរវាងប្រទេសអាស៊ានដូចគ្នាសម្របសម្រួលនីតិវិធីពន្ធគយឱ្យបានល្អប្រសើរធ្វើឱ្យចុះសម្រុងគ្នានូវខ្នាតគម្រូផលិតផលធ្វើសេរីភាពវូបនីយកម្ម សេវាពាណិជ្ជកម្មនិងពង្រឹងបណ្តាញ ទូរគមនាគមន៍ និងដឹកជញ្ជូន ។ការធ្វើដូច្នេះអាស៊ានសង្ឃឹមលើកទឹកចិត្តនិងទាក់ទាញវិនិយោគិនឱ្យសម្លឹងមើលនូវភាពអំណោយផលនៃទីផ្សារតំបន់ ដ៏ធំទូលំទូលាយមួយ ដែលមានប្រជាជនរស់នៅ ច្រើនជាង ៥៩០នាក់ គួបផ្សំនឹងកំណើនផលិតផលក្នុងស្រុកច្រើនជាង១.៥លានដុល្លារអាមេរិក ។ ទំហំនៃទីផ្សារ សមាហរណកម្មនេះ ប្រាកដជាធ្វើឱ្យការធ្វើពាណិជ្ជកម្ម រឹតតែមានប្រសិទ្ធភាព និងរក្សាបានតម្លៃទំនិញទាប ។