សំនួរ
១. តើគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ក្នុងការជំរុញការអភិវឌ្ឍសង្គម បានផ្តោតអាទិភាពទៅលើវិស័យណាខ្លះ ? ចូររៀបរាប់តាមលំដាប់ដោយអាទិភាព ។
២. តើអង្គភាពចំណុះអាស៊ានមានអ្វីខ្លះ ?
៣. តើមានលក្ខខណ្ឌអ្វីខ្លះក្នុងការក្លាយជាសមាជិកអាស៊ាន ?
៤. តើផ្លូវដែកសិង្ហបុរី-គុណមិញឆ្លងកាត់ប្រទេសណាខ្លះ ?
៥. ដើម្បីរក្សាស្ថេរភាពថ្លៃទំនិញក្នុងសង្គម តើគួរអនុវត្តវិធានការណាខ្លះវិញ ?
ចម្លើយ
១. គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៤ ក្នុងការជំរុញការអភិវឌ្ឍសង្គម បានផ្តោតអាទិភាពទៅលើវិស័យ ៖
- កសិកម្ម
- ទឹក និងប្រព័ន្ធស្រោចស្រព
- ហេដ្ឋារចនាសម្ព័ន្ធ
- អគ្គិសនី
- ការអភិវឌ្ឍន៍ធនធានមនុស្ស
- ឧស្សាហកម្ម អតិពលកម្ម និងឧស្សាហកម្មផលិតទំនិញនាំចេញ
- ទេសចរណ៍
- អាជីវកម្មប្រេងកាត ឧស្ម័នធម្មជាតិ និងធនធាន រ៉ែដទៃៗទៀត
- ព័ត៌មានវិទ្យា និងទូរគមនាគមន៍
- ពាណិជ្ជកម្ម ។
២. អង្គភាពអាស៊ានរួមមាន ៖
ក. សភា
ខ. អង្គការជំនួញ
- កិច្ចប្រជុំក្រុមហ៊ុនអាកាសចរណ៍អាស៊ាន
- សម្ព័ន្ធអង្គការអាស៊ាន នៃសមាគមន៍ឧបត្ថម្ភសុខភាព
- សហសម្ព័ន្ធយានយន្តអាស៊ាន
- សមាគមធនាគារិកអាស៊ាន
- ក្រុមប្រឹក្សាពិគ្រោះយោបល់ ផ្នែកធុរៈកិច្ចអាស៊ាន
- វេទិកាធុរៈកិច្ចអាស៊ាន
- សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន
- ក្រុមប្រឹក្សាឧស្សាហកម្មគីមីអាស៊ាន
- សហព័ន្ធឧស្សាហកម្មវាយនភណ្ឌអាស៊ាន
- ក្រុមប្រឹក្សាឧស្សាហកម្មគ្រឿងឈើអាស៊ាន
- ក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ាន
- សមាគមកម្មសិទ្ធិបញ្ញាអាស៊ាន
- សមាគមនអាកាសយានដ្ឋានជាតិអាស៊ាន
- សហព័ន្ធឧស្សាហកម្មដែកថែប និងដែកអាស៊ាន
- ក្រុមឧសថការីអាស៊ាន
- សមាគមទេសចរណ៍អាស៊ាន
- សហព័ន្ធសមាគមសេដ្ឋកិច្ចអាស៊ាន
- សហព័ន្ធក្រុមប្រឹក្សាធុរៈកិច្ចអាស៊ានអាមេរិក ។
គ. ក្រុមជំនាញទីប្រឹក្សា និងស្ថាប័នបណ្ធិតសភា
បណ្តាញវិទ្យាស្ថានសិក្សា យុទ្ធសាស្រ្តអន្តរជាតិអាស៊ាន
ឃ. អង្គការសង្គមស៊ីវិល
- អង្គការបណ្ឌិតសភាវិទ្យាសាស្រ្តវិស្វកម្ម និងបច្ចេកវិជ្ជាអាស៊ាន
- បណ្ឌិតសភាវិស្វកម្ម និងបច្ចេកវិជ្ជាអាស៊ាន
- សមាគមអាស៊ាន សម្រាប់វិទ្យាសាស្ត្រមន្ទីរពិសោធន៍
- សមាគមអាស៊ានសម្រាប់ផែនការនិងលំនៅដ្ឋាន
- សមាគមអាស៊ានសម្រាប់វិទ្យុសាស្រ្ត
- សហព័ន្ធល្បែងអុកអាស៊ាន
- សហព័ន្ធនិយោជិតអាស៊ាន
- សហព័ន្ធអង្គការស្រ្តីអាស៊ាន
- សហព័ន្ធអ្នកសាងសង់អាស៊ាន
- ក្រុមប្រឹក្សាអាស៊ាន សម្រាប់អតីតនិស្សិតបញ្ចប់ការសិក្សាពីជប៉ុន
- សមាគមគ្រឿងសំអាងកាយអាស៊ាន
- ក្រុមប្រឹក្សាគ្រូបង្រៀនអាស៊ាន
- សហព័ន្ធអាស៊ានផ្នែកសុខភាពផ្លូវចិត្តនិងចិត្តសាស្រ្ត
- សហព័ន្ធគណនេយ្យករអាស៊ាន
- សហព័ន្ធអាស៊ានសម្រាប់ អ្នកម៉ៅការវិស្វកម្មអគ្គិសនី
- សហព័ន្ធអាស៊ានវិស្វកម្មអាស៊ាន
- សហព័ន្ធអាស៊ាននៃក្រុមអ្នកហោះហើរ
- សហព័ន្ធអាស៊ានសម្រាប់មូលនិធិបេះដូង
- សហព័ន្ធអាស៊ានផ្នែកស្ទង់ដី និងភូមិសាស្រ្ត
- សហព័ន្ធអាស៊ានផ្នែកសមាគមរ៉ែ
- សហព័ន្ធនេសាអាស៊ាន
- សហព័ន្ធកីឡាបាល់ទាត់អាស៊ាន
- ក្រុមឧស្សាហកម្មផលិតផលព្រៃឈើអាស៊ាន
- សមាគមនិស្សិតរុក្ខាអាស៊ាន
- សមាគមអភិវឌ្ឍ និងផ្សព្វផ្សាយសិប្បកម្មអាស៊ាន
- ក្រុមប្រឹក្សាខ្លែងអាស៊ាន
- សមាគមច្បាប់អាស៊ាន
- សមាគមនិស្សិតច្បាប់អាស៊ាន
- សមាគមឧស្សាហកម្មតន្ត្រីអាស៊ាន
- សង្គមប្រសាទសាស្រ្តអាស៊ាន
- អង្គការក្រៅរដ្ឋាភិបាល ចុះសម្រាប់មនុស្សចាស់អាស៊ាន
- អង្គការក្រៅរដ្ឋាភិបាលអាស៊ាន ដើម្បីទប់ស្កាត់ ថ្នាំញៀន និងសារធាតុបំពុល
- ក្រុមអ្នកផលិតប្រេងគីមីអាស៊ាន
- សមាគមអាស៊ានកែប្រែសារពាង្គកាយមនុស្ស
- សហព័ន្ធអាស៊ានសម្រាប់ជំងឺកុមារ
- សហព័ន្ធកីឡាជនពិការអាស៊ាន
- សមាគមកំពង់ផែអាស៊ាន
- សមាគមអ្នកវាយតម្លៃអាស៊ាន
- សមាគមជំងឺមហារីកឈាមអាស៊ាន
- ក្រុមប្រេងបន្លែអាស៊ាន
- ដៃគូអាស៊ីសម្រាប់អភិវឌ្ឍ ធនធានមនុស្សនៅជនបទអាស៊ី
- គណៈកម្មាធិការសម្រាប់កិច្ច សហប្រតិបតិ្តការយុវជនអាស៊ាន
- សហព័ន្ធ នៃអង្គការទំនាក់ទំនងសាធារណៈអាស៊ាន
- សហព័ន្ធវិស្វករពិគ្រោះយោបល់អាស៊ាន
- សហព័ន្ធសមាគមម្ចាស់នាវាអាស៊ាន
- សមាគមថ្នាំពេទ្យ នៃគណៈកម្មាធិការប្រជាជាតិអាស៊ីអាគ្នេយ៍
- សមាគមអាស៊ានសម្រាប់រោគសន្លាក់ឆ្អឹង
- វិទ្យាស្ថានតំបន់អាស៊ីអាគ្នេយ៍សម្រាប់ សហគមន៍ និងអប់រំ
- គ្រឹះស្ថានកម្មវិធីផ្លាស់ប្តូរការសិក្សាតំបន់
- សម្ព័ន្ធអតីតយុទ្ធជននៃប្រទេសអាស៊ាន
ង. ផ្នែកពាក់ព័ន្ធក្នុងអាស៊ាន
- ប៉ូលីសជាតិអាស៊ាន
- សហព័ន្ធវិទ្យាស្ថានបច្ចេកវិទ្យា និងវិទ្យាសាស្រ្តអាហារអាស៊ាន
- មជ្ឈមណ្ឌលអភិវឌ្ឍន៍នេសាទអាស៊ីអាគ្នេយ៍
- ក្រុមការងារសម្រាប់យន្តការសិទ្ធិមនុស្សអាស៊ាន ។
៣. មានលក្ខខណ្ឌក្នុងការក្លាយជាសមាជិកអាស៊ាន គឺ ៖
- ប្រទេសនោះ ត្រូវស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
- ជារដ្ឋអធិបតេយ្យពិតប្រាកដ ហើយត្រូវសច្ចាប័នដោយអង្គការនីតិប្បញ្ញត្តិ
- ត្រូវមានស្ថានទូតនៅគ្រប់បណ្តាប្រទេសសមាជិក សមាគមអាស៊ាន
- ត្រូវទទួលចុះហត្ថលេខា និងគោរពតាមរាល់សន្ធិសញ្ញា កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលមានកន្លងមក និងទៅអនាគត
- ត្រូវបង់វិភាគទាន ៖ ១លានដុល្លារសម្រាប់មូលនិធិអាស៊ាន តែមួយដងគត់ប៉ុណ្ណោះ
៥ម៉ឺដុល្លារសម្រាប់ មូលនិធិវិទ្យាសាស្ត្រអាស៊ានតែមួយដងគត់
៦០ ម៉ឺនដុល្លារ សម្រាប់ចំណាយប្រចាំឆ្នាំនិងដំណើរការលេខាធិការដ្ឋានអាស៊ាន
- ចូលរួមរាល់កិច្ចប្រជុំអាស៊ាន ដែលមានជិត៣០០ដងក្នុងមួយឆ្នាំ
- សម្រួលទិដ្ឋាការចេញ ចូល ដោយមិនចាំបាច់ធ្វើពាក្យសុំ សម្រាប់រយៈពេលពីរសប្តាហ៍ រហូតដល់២ខែ ។
៤. ផ្លូវដែកសិង្ហបុរី-គុណមិញឆ្លងកាត់ប្រទេស ៖
- ប្រទេសសិង្ហបុរី
- ប្រទេសម៉ាឡេស៊ី
- ប្រទេសមីយ៉ាន់ម៉ា
- ប្រទេសថៃ
- ប្រទេសកម្ពុជា
- ប្រទេសវៀតណាម
- ប្រទេសឡាវ
- ខែត្រគុណមិញ ប្រទេសចិន ។
៥. ដើម្បីរក្សាស្ថេរភាពថ្លៃទំនិញក្នុងសង្គម គួរអនុវត្តវិធានការមួយចំនួនដូចខាងក្រោម ៖
- បន្តអនុវត្តគោលនយោបាយជំរុញផលិតកម្មក្នុងស្រុកដើម្បីជំនួសឱ្យការនាំចូលផលិតផលទំនិញពីខាងក្រៅដែលមានតម្លៃខ្ពស់ជាពិសេសលើកទឹកចិត្តប្រជាពលរដ្ឋឱ្យផលិតស្បៀងអាហាររួមទាំងដំណាំរួមផ្សំតាមគ្រួសារឱ្យបានច្រើននិងប្រកបដោយគុណភាព
- បន្តអនុវត្តយុទ្ធសាស្រ្តគាំទ្រស្ថេរភាពតម្លៃរួមទាំងចាំបាច់សំខាន់ៗដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងដើម្បីរក្សាស្ថេរភាពម៉ាក្រសេដ្ឋកិច្ច ។ ប្រឆាំងដាច់ខាតរាល់សកម្មភាពវិទ្ធង្សនាសេដ្ឋកិច្ចដូចជាការលក់បង្ខូចថ្លៃទំនិញ ការសស្តុកទុកដើម្បីលក់ដំឡើងថ្លៃការធ្វើអាជីវកម្មផ្តាច់មុខដែលនាំទៅរកអស្ថេរភាពតម្លៃទំនិញលើទីផ្សារ និងប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ
- បង្កលក្ខណៈងាយស្រួលឱ្យផលិតផលទំនិញធ្វើចរាចរបានដោយសេរីនិងគ្រប់ទីកន្លែងដោយឈរលើគោលការណ៍ប្រកួតប្រជែងដោយស្មើភាពតាមថ្លៃទីផ្សារសេរីជាពិសេសយកចិត្តទុកដាក់គាំពារថ្លៃទំនិញកសិផលរបស់ប្រជាកសិករនិងជម្នះបាតុភាពដែលនាំឱ្យកកស្ទះទំនិញកសិផលឬបន្ទាបបង្អាប់ថ្លៃកសិផល
- ធ្វើអន្តរាគមន៍ក្នុងការប្រមូលទំនិញអង្ករស្រូវដើម្បីការពារផលប្រយោជន៍កសិករក្នុងរដូវប្រមូលផលដែលចៀសវាងបាននូវបញ្ហាការទិញបន្ថោកថ្លៃពីឈ្មួញកណ្តាលម៉្យាងទៀតដើម្បីមានលទ្ធភាពស្តុកបម្រុងជាយុទ្ធសាស្រ្តសម្រាប់បង្ការដោះស្រាយពេលជួបបញ្ហាវិបត្តិស្រូវ លើទីផ្សារ ឬគ្រោះមហន្តរាយផ្សេងៗ
- បន្តស្រាវជ្រាវនិងផ្សព្វផ្សាយព័ត៌មានថ្លៃទំនិញសំខាន់ៗនៅលើទីផ្សារជូនដល់ប្រជាពលរដ្ឋអ្នកផលិតសមាគមអាជីវកម្មនៅតាមមូលដ្ឋានឃុំសង្កាត់ស្រុកក្រុងខណ្ឌដើម្បីជាមូលដ្ឋានក្នុងការពិចារណាជ្រើសរើសផលិតផលក៏ដូចជាពេលវេលាសម្រាប់ការដាំដុះការផលិតការលក់ចេញបានសមស្របទៅនឹងស្ថានភាពនិងតម្រូវការទីផ្សារជាតិ អន្តរជាតិ ។ ការផ្សព្វផ្សាយព័ត៌មានថ្លៃទំនិញត្រូវបានធ្វើឡើងតាមរយៈសារព័ត៌មាន វិទ្យុ ទូរស្សន៍ និងប្រព័ន្ធព័ត៌មានទីផ្សារអេឡិចត្រូនិច
- អនុវត្តវិធានការទប់ស្កាត់ការប្រកួតប្រជែងមិនស្មោះត្រង់ដូចជាសកម្មភាពការនាំចូលដោយមិនបានបង់ពន្ធមិនគោរពតាមវិធានការអនាម័យ ទំនិញខូចគុណភាព ទំនិញក្លែងក្លាយ ក្លែងបន្លំដែលធ្វើឱ្យខូចតម្លៃទីផ្សារ ។ កាត់បន្ថយការចំណាយរដ្ឋបាលច្រើនដំណាក់កាលដែលនាំឱ្យប៉ះពាល់ដល់ថ្លៃទំនិញ និងសេវាហើយដែលនាំឱ្យមានការកើនឡើងនូវតម្លៃទំនិញខុសក្រឹត្យក្រមធម្មតា ។