សំនួរ
១. តើរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមអ្វីខ្លះ ?
២. តើតួនាទីសំខាន់របស់រាជរដ្ឋាភិបាលនៅក្នុងសេដ្ឋកិច្ចទីផ្សារមានអ្វីខ្លះ ? ចូរពន្យល់ ។
៣. ដើម្បីចូលរូបក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ តើវិស័យពាណិជ្ជមានតួនាទីអ្វីខ្លះ ?
៤. នៅក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៣នាថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០០៨ សម្តេចតេជាហ៊ុនសែនបានគូសបញ្ជាក់នូវវិធានការជាក់ស្តែងដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់ដោះស្រាយបញ្ហាអតិផរណា ដើម្បីថែរក្សាស្ថេរភាពម៉ាក្រសេដ្ឋកិច្ច និងធានាកំណើន ។ តើវិធានការទាំងនោះរួមមានអ្វីខ្លះ ?
៥. ចូរពន្យល់ពីពាណិជ្ជកម្មអេឡិចត្រូនិច ? តើឧបករណ៍សំខាន់ៗនៃពាណិជ្ជកម្មអេឡិចត្រូនិចមានអ្វីខ្លះ ? ផលប្រយោជន៍នៃពាណិជ្ជកម្មអេឡិចត្រូនិច ?
ចម្លើយ
១. រាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលនយោបាយជំរុញអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដូចតទៅ ៖
- លើកទឹកចិត្តដល់ការរីកលូតលាស់ផ្នែកសហគ្រាសខ្នាតតូច និងមធ្យម ជាពិសេសតាមរយៈការផ្តល់ឥណទានរយៈពេលមធ្យមនិងរយៈពេលវែង
- ទប់ស្កាត់ការរត់ពន្ធគ្រប់ប្រភេទ
- កាត់បន្ថយបែបបទការចុះបញ្ជី និងការរៀបចំដំណើរការក្រុមហ៊ុន
- សម្រួលដល់ការនាំចេញ នាំចូលតាមរយៈការកាត់បន្ថយបែបបទស្មុគស្មាញ មានដូចជាអាជ្ញាបណ្ណ និងលិខិតអនុញ្ញតផ្សេងៗ
- ផ្តល់ការគាំពារដល់ឧស្សាហកម្មក្មេងខ្ចីមួយចំនួនក្នុងរយៈពេលសមស្របមួយ
- ជំរុញសម្ព័ន្ធភាពរវាង សហគ្រាសខ្នាតតូចនិងមធ្យមជាមួយឧស្សាហកម្មធុនធំ
- ជំរុញបង្កើតមជ្ឈមណ្ឌលផលិតភាពជាតិដែលជួយដល់ឧស្សាហកម្មធុនតូចនិងមធ្យមតាមរយៈ ការលើកកម្ពស់ផលិតភាព និងការកាត់បន្ថយថ្លៃដើមនៃផលិតកម្ម
- បង្កើតវិទ្យាស្ថានស្តង់ដាជាតិដែលនិងជួយធានាឱ្យគុណភាពផលិតផលក្នុងប្រទេសអាចឆ្លើយតបបានទៅនឹងស្តង់ដាតំបន់ និងអន្តរជាតិ
- បង្កើតមន្ទីរពិសោធន៍ជាតិផ្នែករូបមីក្រូជីវៈគីមីមេកានិចនិងការធ្វើតេស្តដែលអាចកំណត់បានលើកគុណភាពនិងលក្ខណៈវិនិច្ឆ័យរបស់ផលិតផល
- ពង្រឹងយន្តការការពារកម្មសិទ្ធិបញ្ញាដែលរារាំងដល់ការលួចចម្លងខុសច្បាប់ក្នុងការរិះរក និងប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មីព្រមទាំងផលិតផលថ្មី
- ជំរុញដល់ការបណ្តុះបណ្តាល មុខវិជ្ជាជំនាញទាំងក្នុង និងក្រៅប្រទេស
- បង្កើតចលនាភូមិមួយផលិតផលមួយ
- ពង្រឹងប្រព័ន្ធច្បាប់ដោយបង្កើតច្បាប់រោងចក្រ ច្បាប់ឧស្សាហកម្ម ច្បាប់តក្កកម្ម ឧស្សាហកម្ម ច្បាប់សុវត្ថិភាព ភាពឧស្សាហកម្ម ច្បាប់រង្វាស់រង្វាល់ជាដើម ។
២. តួនាទីសំខាន់ៗរបស់រដ្ឋាភិបាលនៅក្នុងសេដ្ឋកិច្ចទីផ្សាររួមមាន ៖
ការធានាដល់ការប្រកួតប្រជែង
មិនអាចឱ្យនរណាម្នាក់ជាអ្នកគ្រប់គ្រងទីផ្សារបានឡើយ ។
ការរក្សាលំនឹងសេដ្ឋកិច្ច
ដោយរាជរដ្ឋាភិបាលបានធ្វើឱ្យប្រសើរឡើងដល់ការចំណាយរបស់ខ្លួន និងកាត់បន្ថយពន្ធ ។
ការបែងចែកភោគទ្រព្យដោយសមធម៌
រដ្ឋអាចជួយឧបត្ថម្ភ ជាសាច់ប្រាក់សម្រាប់គ្រួសារដែលមានជីវភាពក្រីក្រ ។
៣. ដើម្បីចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកស្ទួយជីវភាពប្រជាពលរដ្ឋ វិស័យពាណិជ្ជកម្មមានតួនាទី ៖
- ផ្គត់ផ្គង់តម្រូវការនានា របស់អ្នកប្រើប្រាស់ដែលជាប្រជាពលរដ្ឋក្នុង ស្រុកកសិករ ឧស្សាហករ វិនិយោគិន អ្នកផ្តល់សេវាផ្សេងៗ និងជាភ្ញៀវទេសចរ តាមរយៈការនាំចូលពីបរទេស និងការធ្វើចរាចរណ៍ទំនិញផលិតផល ផលិតផលក្នុងស្រុកពីខេត្តមួយទៅខេត្តមួយទៀត ឬពីភូមិមួយទៅភូមិមួយទៀត
- នាំចេញនូវទំនិញនានាដែលផលិតលើសពីសេចក្តីត្រូវការក្នុងស្រុកដើម្បីទទួលបាននូវរូបិយប័ណ្ណសម្រាប់ទំនិញផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឬប្រើប្រាស់សម្រាប់ជាគោលបំណងផ្សេងៗជាដើម
- ធ្វើឱ្យសេដ្ឋកិច្ចមានដំណើរជានិច្ចនិរន្តរ៍ធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើនិងមានប្រាក់ចំណូល ដើម្បីលើកស្ទួយជីវភាព ។
នៅក្នុងវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៣នាថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០០៨ សម្តេចតេជាហ៊ុនសែនបានគូសបញ្ជាក់នូវវិធានការជាក់ស្តែងដែលរាជរដ្ឋាភិបាលបានដាក់ចេញសម្រាប់ដោះស្រាយបញ្ហាអតិផរណា ដើម្បីថែរក្សាស្ថេរភាពម៉ាក្រសេដ្ឋកិច្ច និងធានាកំណើន វិធានការទាំងនោះរួមមាន ៖
- រាជរដ្ឋាភិបាល បានចេញសេចក្តីណែនាំគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវធ្វើការសន្សំសម្ចៃ ក្នុងការប្រើប្រាស់ប្រេងឥន្ធនៈនិងថាមពលអគ្គិសនី
- រាជរដ្ឋាភិបាលបានអនុញ្ញតិ ឱ្យមានការនាំចូលប្រភេទម្ហូបអាហារ ដូចជាសាច់ជ្រូកសាច់គោ សាច់មាន់ ប៉ុន្តែត្រូវមានការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ពីបសុពេទ្យមុននឹងធ្វើការនាំចូល
- រាជរដ្ឋាភិបាល បានហាមឃាត់ជាបណ្តោះអាសន្នក្នុងការនាំចេញ ស្រូវអង្ករសម្រាប់រយៈពេលពីរខែ ដើម្បីទប់ស្កាត់នឹងការឡើង យ៉ាងខ្លាំងនៃថ្លៃស្រូវ និងអង្ករ ។
- បន្ថែមប្រាក់ឧបត្ថម្ភប្រចាំខែទាំងស្រុងជូនភរិយាស្វាមីនិងកូនរបស់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និវត្តជនមន្ត្រីបាត់បង់សមត្ថភាព និងជនពិការជាដើម
- តម្លើងប្រាក់បៀរវត្ស២០%នៅក្នុងឆ្នាំ២០០៨នេះជូនមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រូបង្រៀន និងនិវត្តជន
- រាជរដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភបណ្តោះអាសន្នដល់ក្រុមហ៊ុនអគ្គិសនីកម្ពុជា ក្នុងការនាំចូលវត្ថុធាតុដើមផ្សេងៗ ដើម្បីធានាក្នុងការប្រើប្រាស់
- រាជរដ្ឋាភិបាលបាននឹងកំពុងរៀបចំសម្រួលចំពោះលំហូរសាច់ប្រាក់ដល់អ្នកវិនិយោគិនទាំងអស់នៅក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជាដោយការផ្អាតជាបណ្តោះអាសន្ននូវការអនុវត្តពន្ធឱ្យនៅកម្រិតទាបដើម្បីជាប្រយោជន៍ក្នុងការតម្លើងប្រាក់ខែចំនួន៦ដុល្លារបន្ថែមទៀតជូនដល់កម្មករការិនី
- រាជរដ្ឋាភិបាលបានផ្តល់ជាសាច់ប្រាក់បង្វិលដល់គ្រប់រោងម៉ាស៊ីនកិនស្រូវ ដែលមានបំណងចង់ប្រមូលទិញស្រូវ អង្ករទុកដើម្បីផ្គត់ផ្គង់តម្រូវការស្រុក ។
៥. ពាណិជ្ជកម្មអេឡិចត្រូនិចសំដៅលើការបែងចែកម៉ាឃីតធីង ការលក់ ឬការដឹកជញ្ជូនទំនិញ ឬសេវាកម្ម ដោយមធ្យោបាយអេឡិចត្រូនិច ជាពិសេសតាមរយៈអ៊ីនធើណេត សម្រាប់គោលដៅពាណិជ្ជកម្ម ។ ឧបករណ៍សំខាន់ៗនៃពាណិជ្ជកម្មអេឡិចត្រូនិចរួមមាន ៖
- ទូរសព្ទ
- ហ្វាក់
- ទូរទស្សន៍
- កុំព្យូទ័រ
- ប្រព័ន្ធទូទាត់និងផ្ទេរប្រាក់
- អ៊ីនធើណេត ។ទូរសព្ទហ្វាក់ទូរទស្សន៍កុំព្យូទ័រត្រូវបានប្រើប្រាស់ជាគ្រឿងទំនាក់ទំនង និងផ្សព្វផ្សាយក្នុងប្រតិបត្តិការជំនួញ ។ ជាមួយនឹងអ៊ីនធើណេតធាតុភាគច្រើននៃប្រតិបត្តិការជំនួញអាចនឹងធ្វើឡើងលើឆាកអន្តរសកម្មគ្មានយល់ឈរជាមួយបុគ្គលម្នាក់ឬច្រើននាក់ដោយគ្មានកំហិតពេលវេលាឬទីតាំងជាមួយនិងឧបករណ៍ផ្សព្វផ្សាយព័ត៌មានជាច្រើនប្រភេទគួបផ្សំនឹងសំឡេង (Sound) រូបភាព (Picture) និងការបញ្ជូនអត្ថបទផងដែរ ប្រកបដោយចំណាយទាបសមល្មម ។
ប្រយោជន៍ នៃពាណិជ្ជកម្មអេឡិចត្រូនិចមានដូចតទៅ ៖
- ផ្តល់ដល់អ្នកប្រើប្រាស់និងសហគ្រាសជំនួញនូវព័ត៌មានទូទាំងពិភពលោកស្តីពីផលិតផលនិងសេវាថ្លៃលក្ខខណ្ឌនៃការលក់បរិមាណផលិតផលនិងផ្តល់ឱ្យពួកគេនូវការផ្គត់ផ្គង់ក្នុងលក្ខខណ្ឌដ៏ល្អបំផុត
- ជួយសម្រួលដល់អ្នកលក់និងអ្នកទិញក្នុងទំនាក់ទំនងរវាងគ្នាដោយអាចបំបាច់ចោលនូវភាពយឺតយ៉ាវមួយចំនួនក្នុងការបញ្ជាទិញឬការផ្គត់ផ្គង់ទំនិញ និងសេវា
- ផ្តល់ដល់ក្រុមហ៊ុនពិសេសក្រុមហ៊ុនធុនតូចនិងមធ្យមកាត់បន្ថយបាននូវការចំណាយចាំបាច់មួយចំនួន ដូចជាបន្ថយនូវកម្រិតសន្និធិ និងស្តុកទំនិញរបស់ខ្លួន ការចំណាយចាំបាច់លើភ្នាក់ងារតំណាងនៅបរទេសឬការចំណាយលើការបោះទីតាំងជាដើម ។