Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ក្នុងប្រតិបត្តិការពាណិជ្ជកម្មមួយ មានបែងចែកជាដំណាក់កាលសំខាន់ៗអ្វីខ្លះ ?

២. ចូរបង្ហាញអំពីប្រភេទនៃការផ្សាយពាណិជ្ជកម្ម ?

៣. ចូររៀបរាប់អំពីចំណុចសំខាន់ៗនៃការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីសសម្រេចបានគោលបំណងនៃការផ្សាយពាណិជ្ជកម្ម ។

៤. តើអាស៊ានមានសមាជិកប៉ុន្មានប្រទេស ? ចូររៀបរាប់ ។

ចម្លើយ

១. ក្នុងប្រតិបត្តិការពាណិជ្ជកម្មមួយ មានការបែងចែកជា ៣ដំណាក់កាលធំៗរួមមាន ៖

  • ដំណាក់កាលផ្សព្វផ្សាយពាណិជ្ជកម្ម
  • ដំណាក់កាលបញ្ជាទិញ និងទូទាត់ប្រាក់
  • ដំណាក់កាលបញ្ជូនទំនិញ ។

២. បង្ហាញអំពីប្រភេទនៃការផ្សាយពាណិជ្ជកម្មមាន ២យ៉ាងដូចតទៅ ៖

ទី១​. ការផ្សព្វផ្សាយសម្រាប់ផផលិតផល

ប្រភេទនៃការផ្សាយនេះគេផ្តោតសំខាន់ទៅលើការលក់ទំនិញឬសេវាដោយស្តែងចេញជា៣ទម្រង់ដូចខាងក្រោម ៖

  • ការត្រួសត្រាយដំបូង ឬការផ្តល់ព័ត៌មាន
  • ការប្រកួតប្រជែង ឬការលើកទឹកចិត្ត
  • ការធ្វើឱ្យអតិថិជនងាយនឹកឃើញ ចងចាំ ។

ទី២. ការផ្សព្វផ្សាយពាណិជ្ជកម្មស្ថាប័ន

ជាសា្ថប័នដើម្បីបង្កើតនូវកេរ្តិ៍ឈ្មោះ ឬភាពចាំងត្រឡប់របស់ស្ថាប័នណាមួយជំនួស នូវការផ្សព្វផ្សាយទំនិញ ឬសេវាដោយចំពោះ ។ ជាឧទាហរណ៍ក្រុម IBM ប្រើការផ្សព្វផ្សាយពាណិជ្ជកម្មបែបនេះ ដើម្បីបង្កើតនូវភាពជឿជាក់ពីអតិថិជន ដល់ឈ្មោះក្រុមហ៊ុន ។ មានទម្រង់នៃការផ្សាយដូចខាងក្រោម ដែលត្រូវប្រកាន់យក ៖

  • ការផ្សព្វផ្សាយបង្កើតការគាំទ្រ
  • ការផ្សាយពាណិជ្ជកម្មព័ត៌មាននៃស្ថាប័នគឺជាការប្រកាសប្រាក់អតិថិជននូវអ្វីដែលក្រុមហ៊ុនបានផលិត អ្វីដែលត្រូវផ្តល់ឱ្យ និងទីតាំងក្រុមហ៊ុន
  • ការផ្សាយប្រកួតប្រជែងជាការផ្សាយបែបប្រៀបធៀបគុណសម្បត្តិនៃផលិតផលរបស់ក្រុមហ៊ុនធៀបនឹងផលិតផលដទៃៗទៀត
  • ការផ្សាយបង្កើតការចងចាំ ។

៣. រៀបរាប់អំពីចំណុចសំខាន់ៗនៃការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីសម្រេចបានគោលបំណងនៃការផ្សាយពាណិជ្ជកម្មរួមមាន ៖

  • ភាពយល់ដឹងច្បាស់លាស់ពីផលិតផល
  • ចំណាប់អារម្មណ៍
  • ការវាយតម្លៃ
  • ការសាកល្បងប្រើប្រាស់
  • ការយល់ព្រមទទួលយកទៅប្រើប្រាស់ ។

៤. អាស៊ានមានសមាជិកចំនួន១០ប្រទេស ៖

  • ព្រះរាជាណាចក្រកម្ពុជា
  • ព្រះរាជាណាចក្រថៃ
  • ព្រះរាជាណាចក្រព្រុយណេ
  • សាធារណៈរដ្ឋសិង្ហបុរី
  • សាធារណៈរដ្ឋសង្គមនិយមវៀតណាម
  • សាធារណៈរដ្ឋមីយ៉ាន់ម៉ា
  • សាធារណៈរដ្ឋហ្វីលីពីន
  • សាធារណៈរដ្ឋឥណ្ឌូណេស៊ី
  • សហព័ន្ធម៉ាឡេស៊ី
  • សាធារណៈរដ្ឋប្រជាមានិតឡាវ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login