Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើប្រទេសណាខ្លះដែលជាប្រទេសនាំចេញ ស្រូវ អង្ករ ? ចូររាប់លំដាប់ដោយប្រទេសដែលនាំចេញស្រូវអង្ករច្រើនជាងគេនៅលើពិភពលោកគឺលំដាប់លេខ១ដល់លេខ៣​ ?

២. តើប្រទេសកម្ពុជាជាសមាជិកនៃអង្គការអន្តរជាតិណាខ្លះ ?

៣. រដ្ឋបាលសាធារណៈត្រូវជាអ្នកផ្តល់សេវាប្រកបដោយប្រសិទ្ធភាពនិងជាដៃគូអភិវឌ្ឍ ដែលអាចទុកចិត្តបានសម្តៅបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើង ។ ក្នុងន័យនេះតើរដ្ឋបាលសាធារណៈត្រូវមានលក្ខណៈសម្បត្តិសំខាន់ៗអ្វីខ្លះ ?

៤. ចូរសាកល្បងវិភាគអំពីកត្តាចាំបាច់មួយចំនួនដែលធ្វើឱ្យតម្រូវការនិងតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបច្ចុប្បន្នមានការកើនឡើងខ្ពស់យ៉ាងនេះ ?

៥. ចូរបង្ហាញពីភាពខុសគ្នារវាងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី និងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារផែនការ ។

ចម្លើយ

១. ប្រទេសដែលនាំចេញស្រូវ អង្ករ រួមមាន ៖

  • ប្រទេសថៃ
  • ប្រទេសវៀតណាម
  • ប្រទេសកម្ពុជា
  • ប្រទេសចិន
  • ប្រទេសឥណ្ឌា
  • ប្រទេសម៉ាឡេស៊ី
  • ប្រទេសប៉ាគីស្ថាន
  • ប្រទេសហ្វីលីពីន
  • សហរដ្ឋអាមេរិក
  • ប្រទេសមីយ៉ាន់ម៉ា (ភូមា) ។

ប្រទេសដែលនាំចេញស្រូវ អង្ករច្រើនជាងគេនៅលើពិភពលោកពីលំដាប់លេខ១ ដល់លេខ៣គឺ ៖

  • ប្រទេសថៃ
  • ប្រទេសវៀតណាម
  • ប្រទេសចិន ។

២. ព្រះរាជាណាចក្រកម្ពុជា ជាសមាជិកនៃអង្គការអន្តរជាតិ រួមមាន ៖

  • អង្គការ WTO
  • អង្គការ WHO
  • អង្គការ UNESCO
  • អង្គការ UNTAC
  • អង្គការ ILO
  • អង្គការ ASEAN
  • អង្គការ UN
  • អង្គការ WIPO
  • អង្គការ ADB
  • អង្គការ WB
  • អង្គការ UNICEF
  • អង្គការ FAO
  • អង្គការ UNCHAR
  • អង្គការ UNTAD
  • អង្គការ UNDP....។

៣. ក្នុងន័យនេះ រដ្ឋបាលសាធារណៈត្រូវមានលក្ខណៈសម្បត្តិសំខាន់ៗដូចតទៅ ៖

ក. ភក្តីភាព

ភាពស្មោះត្រង់ជាផ្នែកមួយ ដែលបានរួមចំណែកដល់រាជរដ្ឋាភិបាល ​និងស្ថាប័ននានាក្នុងការកសាងប្រទេសជាតិ ។

ខ. សីលធម៌

រដ្ឋបាលសាធារណៈត្រូវបំពេញការងាររបស់ខ្លួនប្រកបដោយសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ និងភាពមិនលម្អៀង ។

គ. សេវា

ក្នុងន័យនេះរដ្ឋបាលសាធារណៈ ត្រូវឆ្លើយតបទៅតាមតម្រូវការជាក់ស្តែង ដល់គ្រប់មជ្ឈដ្ឋាននៃប្រជាពលរដ្ឋ ។

ឃ. មោះមុតនឹងការងារ

រដ្ឋបាលសាធារណៈ ដែលមោះមុតក្នុងការបំពេញការងារ នឹងមានការលើកទឹកចិត្តការងាររបស់មន្ត្រីរាជការ និងស្ថាប័នពាក់ព័ន្ធ ។

៤. កត្តាមួយចំនួនដែលធ្វើឱ្យតម្រូវការ និងតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបច្ចុប្បន្ន មានការកើនឡើងខ្ពស់ ទាំងនោះៗរួមមាន ៖

  • មហន្តរាយធម្មជាតិ​ភាពរាំងស្ងួត ខ្យល់ព្យុះ
  • ការលូតលាស់ផ្នែកឧស្សាហកម្មនិងកម្មន្តសាលការចំណាកស្រុករបស់ប្រជាកកសិករទៅកាន់តំបន់ឧស្សាហកម្ម
  • ការកែច្នៃកសិផលទៅជាជីវឥន្ធនៈ
  • តម្លៃប្រេង ជី បានកើនឡើងខ្ពស់ហួស
  • ចំនួនប្រជាជនពិភពលោក មានការកើនឡើងយ៉ាងផុសផុល
  • គោលនយោបាយអាទិភាព ផ្នែកកសិកម្មត្រូវបានផ្លាស់ប្តូរ ក្នុងនៅបណ្តាប្រទេសមួយចំនួន ។

៥. ភាពខុសគ្នារវាង ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរីនិងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារផែនការគឹ ៖

ក. ទីផ្សារសេរីគឺជាប្រព័ន្ធសេដ្ឋកិច្ចដែលធនធានត្រូវបានបែងចែកនិងផលិតផលតាមសម្រូវការទីផ្សារ ។​ ការសម្រេចចិត្តផលិតប៉ុន្មានហើយសម្រាប់អ្នកណា គឺផ្អែកតាមការប្រែប្រួលនៃថ្លៃទីផ្សារ ។

ខ.​ ទីផ្សារផែនការ គឺជាប្រព័ន្ធសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលសម្រេចគ្រប់យ៉ាងទៅលើផលិតកម្ម និងការប្រើប្រាស់ទំនិញ ។ ការិយាល័យផែនការរបស់រាជរដ្ឋាភិបាល និងសម្រេចថាតើត្រូវផលិតប៉ុន្មានហើយសម្រាប់អ្នកណាខ្លះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login