សំណួរ
១. តើសិលប្រាំក្នុងសាសនាមានការវៀរចាកប៉ុន្មានយ៉ាង ?
២. តើព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាងសង្គមកម្ពុជាបច្ចុប្បន្នដូចម្ដេចខ្លះ ?
៣. នៅក្នុងព្រះពុទ្ធសាសនា រតនាត្រៃឬកែវទាំងបីមានអ្វីខ្លះ ?
៤. តើភស្ដុតាងណាខ្លះដែលបញ្ជាក់ថាព្រះពុទ្ធសាសនាចូលមកប្រតិស្ឋានក្នុងប្រទេសកម្ពុជា ?
៥. តើការបង្រៀនកូនខ្មែរ នៅតាមវត្តអារាមពីសម័យបុរាណបានបណ្ដុះនូវទស្សនៈអ្វីខ្លះ ?
ចម្លើយ
១. សីលប្រាំក្នុងព្រះពុទ្ធសាសនាមានការវៀរចាក ៥ យ៉ាងគឺ ៖
- បាណាតិបាតា វៀរចាកការសម្លាប់ជីវិតមនុស្សសត្វ
- មុសាវាទិ វៀរចាកការនិយាយកុហក
- អទិន្នាទានា វៀរចាកការលួចកូនប្រពន្ទគេ
- សុរាមេរយមជ្ជប្បមាទដ្ឋានា វៀរចាកការផឹកគ្រឿងស្រវឹង ។
២. ព្រះពុទ្ធសាសនាមានតួនាទីយ៉ាងសំខាន់ក្នុងការជួយកសាងសង្គមកម្ពុជាបច្ចុប្បន្នដូចជា ៖
- ផ្នែកសិលធម៌មានជំនឿលើកម្មផល ស្គាល់បាប និងបុណ្យនាំឪ្យការរស់នៅត្រូវប្រកាន់សច្ចៈ សុចរិត និងយុត្តិធម៌ ។
- បុគ្គលខ្មែរម្មាក់ៗយល់ថាការកសាងបាបកម្ម ផលត្រូវទទួលគឺផលអាក្រក់ ទោះត្រូទទួលបច្ចុប្បន្នជាតិ ឬអនាគតជាតិពុំអាចជៀសរួចឡើយ ។ ដូចនេះគេម្នាក់ៗខំប្រឹងកសាងតែអំពើល្អ ដើម្បីដទទួលបានផលល្អវិញ ជាហេតុធ្វើឪ្យនេះគេម្នាក់ៗខំប្រឹងកសាងតែអំពើល្អ ដើម្បីទទួលផលល្អវិញ ជាហេតុធ្វើឪ្យសង្គមទាំងមូលមានសណ្ដាប់ធ្នាក់ និងមនុស្សធម៌ ។
- ផ្នែកវប្បធម៌ និងសង្គមធម៌ពុទ្ធសាសនា នាំចូលមកក៏បានជួយពង្រីកចំណេះដឹងផ្នែកអក្សរ ភាសា អក្សរសិល្ប៍ឪ្យសង្គមខ្មែរយើងដែលជាពិសេសបច្ចុប្បន្ននៅតាមវត្តអារាម ។ ប្រជាជនខ្មែរដែលគោរពព្រះពុទ្ធសាសនាសុទ្ធតែជឿថាការកសាកកុសល ដាច់ខាតផលដែលត្រូវទទួលគឺផលល្អ ដូច្នេះគេបានរួមគ្នា ក្នុងការជួយសង្គ្រោះមនុស្សដូចគ្នាដែលកំពុងជួបប្រទះការលំបាក មិនតែប៉ុណ្ណោះគេបានបរិច្ឆានទ្រព្យសម្បត្តិក្នុងកសាងមន្ទីរពេទ្យ សាលារៀន ស្ពាន ថ្នល់ ដើម្បីយកកុសលទៅអនាគត ។ មិនតែប៉ុណ្ណោះពុទ្ធសាសនានៅបានជួយលើវិស័យផ្សេងៗទៀតជាច្រើនក្នុងសង្គមឋខ្មែរ ។
៣. នៅក្នុងព្រះពុទ្ធសាសនារតនត្រៃ ឬ កែវទាំងបីមានព្រះពុទ្ធ ព្រះធម៌និងព្រះសង្ឃមានទំនាក់ទំនងជាមួយព្រះជាបរមត្រ ព្រះពុទ្ធជានម្ចាស់គ្រូ ព្រះធម៌ជាពាក្យប្រៀនប្រដៅ ព្រះសង្ឃជាអ្នករក្សាធម៌ ។
៤. ភស្ដុតាងណាខ្លះដែលបណ្ជាក់ថាព្រះពុទ្ធសាសនាចូលមកប្រតិស្ឋានក្នុងប្រទេសកម្ពុជាយើងគឺតាមរយៈសិលាចារិកវ៉ូកាញ់កម្ពុជាក្រោម នាស.វទី២ នៃគ.សក្នុងរជ្ជកាលព្រះបាទស្រីមារៈសន្និដ្ឋានជាព្រះពុទ្ធសាសនាចូលមកប្រតិស្ឋានចក្នុងប្រទេសកម្ពុជាយើងតាំងពីស.វទី ២ នៃគ.សមកម្ល៉េះ ។
៥. ការបង្រៀនកូនខ្មែរ នោតាមវត្តអារាមពីសម័យបុរាណសបានបណ្ដុះនូវទស្សនៈមួយចំនួនដូចជា ៖
- ឪ្យចេះស្រឡាញ់ជាតិ ចេះការពារជាតិ និងការពារទ្រព្យសម្បត្តិជាតិខ្មែរ
- ឪ្យចេះគោរពសិទ្ធមនុស្សនិងចេះការពារសិទ្ធិមនុស្ស
- ឪ្យចេះសម្របខ្លួនរស់នៅក្នុងសង្គមួយទៅតាមកាលៈទេសៈ
- ឪ្យចេះយល់ពីតម្លៃនៃជីវិតមនុស្សទាំងអស់
- ឪ្យយយល់ពីតម្លៃនៃសាមគ្គី សន្ដិភាព សេរីភាពរបស់ខ្លួន និងអ្នកដទៃ ។