សំណួរ
១. តើព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងរួមចំណែកអ្វីខ្លះក្នុងការរួមចំណែកសង្គមកម្ពុជាបច្ចុប្បន្ន ?
២. តើពាក្យចង្រ្កាន្តមានន័យដូចម្ដេច ? ខ្មែរយើងបានបែងចែកសង្រ្កាន្តប៉ុន្មានប្រការ ? ថ្ងៃនីមួយៗនៃថ្ងៃចូលឆ្នាំខ្មែរគេហៅថាដូចម្ដេច ?
៣. ក្នុងមួយឆ្នាំ ( តាមចន្ទគតិ ) មានប៉ុន្មានខែ ? ចូររាប់ខែតាមចន្ទគតិ ។ ឆ្នាំមានអធិកមាសមានប៉ុន្មានខែ ហើយលើកមួយខែនៅខែណា ?
៤. អាពាហ៍ពិពាហ៍ជាអ្វី ? ដើម្បីឪ្យមានជីវិតអាពាហ៍ពិពាហ៍មានតម្លៃ តើសមីខ្លួនប្រុស និងស្រី ត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះ ? ចូរពន្យល់ ។
៥. តើគេធ្វើបុណ្យពិសាខបូជានៅថ្ងៃ ខែណា ? ដើម្បីអ្វី ?
ចម្លើយ
១ . ព្រះពុទ្ធសាសនាមានតួនាទីសំខាន់ក្នុងរួមចំណែក ក្នុងការរួមចំណែកសង្គមកម្ពុជាបច្ចុប្បន្នដូចជា ៖
- ការអប់រំផ្លូវចិត្ត
- កសាងធនធានមនុស្ស
- កសាងេចនាសម្ព័ន្ធ
- ចូលរួមក្នុងវិស័យសង្គម ។
២. ពាក្យចង្រ្កាន្តមានន័យថា ការឈានដំណើរទៅដោយប្រពៃ ។ ពាក្យនេះគឺជាឈ្មោះទំនៀមទម្លាប់ខ្មែរដឹងគ្រប់ៗគ្នាថា ការផ្លាស់ប្ដូរឆ្នាំចាស់ឆ្នាំថ្មី ។
ខ្មែរចែកចង្រ្កានជាពីរផ្នែកគឺ ៖
- សាមញ្ញចង្រ្កាន្ដ គឺជាកំណត់ពេលព្រះអាទិត្យដើរ ត្រង់ចំពីលើក្បាលត្រូវនិងខែចេត្រ ជារដូវក្ដៅដែលខ្មែរប្រារព្ធពិធី បូជាព្រះអាទិត្យ ជាគូគ្នានិងខែកត្តិកដែលខ្មែរនាំគ្នាធ្វើ បូជាព្រះចន្ទ ដូចធ្វើពិធីបុណ្យអកអំបុក បណ្ដែតប្រទីតជាដើម ។
- អាយ័នចង្រ្កាន្ក គឺបានកំណត់ពេលព្រះអាទិត្យដើរឈៀងពីលើក្បាលត្រូវនិងពេលដែលព្រះអាទិត្យនៅចំផ្ទៃពេញបូរមីខែកត្តិក ។ នាពេលនោះខ្មែរប្រារព្ធពិធីបុណ្យសំពះព្រះខែ ដែលពេញនោះខ្មែរពីជំនាន់មួយទៅជំនាន់ដើមនិយមមកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតែម្ដង ។
ខ្មែរចូលឆ្នាំរយៈពេល ៣ថ្ងៃ ថ្ងៃនីមួយៗមានឈ្មោះដូចតទៅ
- ថ្ងៃទី១ ហៅថាថ្ងៃមហាមហាសង្រ្កាន្ដ
- ថ្ងៃទី ២ ហៅថាថ្ងៃវារៈវណបទ
- ថ្ងៃទី ៣ ហៅថាថ្ងៃឡើងស័ក ជាសេ្ដចថ្ងៃ ឬ ជាថ្ងៃល្អ ។
៣. ក្នុងមួយឆ្នាំ ( តាមចន្ទជាតិ ) មាន ១២ ឬ ១៣ ខែ ក្នុងមួយឆ្នាំរាប់តាមចន្ទគតិគឺ មិគសិរ បុស្ស មាឃ ផល្គុន ចេត្រ ពិសាខ ជេស្ឋ អាសាធ ( បឋមសាធ និងទុតិយសាធ ) ស្រាពណ៍ ភទ្របទ អស្សុជ កត្តិក ។ ឆ្នាំមានអធិកមាសមាន ១៣ ខែលើមួយខែ គឺនៅអាសាធ ដែលនៅក្នុងនោះ អាសាធមានពីរដង គឺបឋម និងទុតិយសាធ ។
៤. អាពាហ៍ពិពាហ៍គឺជាផ្សំផ្គុំយ៉ាងឳឡារិកជាផ្លូវការរវាងបុរសម្នាក់និងស្រ្ដីម្នាក់ ដើម្បីបង្កើតគ្រួសារថ្មីមួយទៀត ។ ដើម្បីឪ្យមានជីវិតអាពាហ៍ពិពាហ៍មានតម្លៃ សម្ដីខ្លួនប្រុស និងស្រីត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោមនេះ ៖
+ លក្ខខណ្ឌសម្ភារៈ
- សាមីខ្លួនទាំងសងខាងត្រូវ
- ត្រូវមានធនធាន
- មានមុខរបរចិញ្ចឹមជីវិតមានការងារធ្វើដើម្បីកសាងគ្រួសារដោយខ្លួនឯង
- មានសញ្ញាបត្រខ្ពស់សម្រាប់
+ លក្ខខណ្ឌវេទនា
- សាមីខ្លួនទាំងសងខាងស្រញាញ់គ្នាទៅវិញទៅមកដោយស្មោះ
- សាមីភរិយាពុំត្រូវទទួលការគំរាមកំហែងពីសំណាក់មាតា បិតារបស់ខ្លួន
- ត្រូវបានទទួលលស្គាល់ពីឪពុកពីឪពុកម្ដាយទាំងសងខាង ពីចាស់ទុំ និងពីភ្ញៀវ ហើយមេឃុំ ឬ តាអាចារ្យ ក៏សម្រេចសួរសាមី ខ្លួនទាំងពីរត្រូវស្រឡាញ់គ្នាអស់មួយជីវិត ា
+ លក្ខខណ្ឌសង្គម
- អ្នកទាំងពីរត្រូវបំពេញកិច្ចសន្យាចំពោះសង្គមដែលខ្លួនរស់នៅ
- ត្រុវចុះកិច្ចសន្យាផ្លូវច្បាប់ចំពោះចៅក្រម មានការយល់ព្រមពីឪពុកម្ដាយទាំងសងចខាង និងធ្វើពិធីតាមប្រពៃណី ទម្លាប់របស់សង្គមជាតិ
- មេឃុំ ចៅសង្កាត់បញ្ជាឪ្យឪពុកម្ដាយ ឬ អាណាព្យាបាលទាំងសងខាង ប្រកាសបានប្រាំពីរថ្ងៃសនមុននឹងអនុញ្ញាតឪ្យរៀបចំពិធីបាន
- បញ្ជាក់សំបុត្រអាពាហ៍ពិពាហ៍ ។
+ លក្ខខណ្ឌសីលវិជ្ជា
- សន្យាមិនប្រើអំពើហិង្សាទៅវិញទៅមក
- ស្បថថាពិតជាស្មោះត្រង់ទៅវិញទៅមក
- រួមសុខទុកជាមួយគ្នាអស់មួយជីវិត ។
៥. គេធ្វើបុណ្យពិសាខបូជានៅថ្ងៃ ១៥ ខែពិសាខ ។ ពិធីគេប្រារព្ធធ្វើឡើងដើម្បី ៖
- រំលឹកខួបថ្ងៃព្រះពុទ្ធប្រសូត ។ គឺព្រះពុទ្ធបានប្រសូតនៅថ្ងៃនៅថ្ងៃសុក្រ ១៥ កើត ខែពិសាខ ឆ្នាំ ច មុនគ្រិស្ដសករាជមុនឆ្នាំ ៦២៣ ។
- រំលឹកខួបថ្ងៃព្រះពុទ្ធបានត្រាស់ដឹង គឺព្រះពុទ្ធបានត្រាស់ដឹងនៅថ្ងៃពុធ នៅថ្ងៃ ១៥ កើត ខែពិសាខ ឆ្នាំ កោ មុនគ្រិស្ដសករា ៥៨៨ ឆ្នាំ ។
- រំលឹកខួបថ្ងៃព្រះពុទ្ធចូលបរិនិព្វានក្នុងព្រះជន្ម ៨០ វស្សា គឺព្រះពុទ្ធចូលព្រះបរិនិព្វាននៅថ្ងៃទី ១៥ កើត ខែពិសាខ ឆ្នាំម្សាញ់ គ្រិស្តសករាជ ៥៤៣ ឆ្នាំ ។
ដោយពិធីបុណ្យនេះសុទ្ធតែប្រារព្ធឡើងក្នុងថ្ងៃទី ១៥ កើត ខែពិសាខ ទើបគេឪ្យឈ្មោះបុណ្យពិសាខបូជា ។