Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. ចូរពិពណ៌នាអំពើពិធីបុណ្យចូលឆ្នាំរបស់ខ្មែរយើង ?

២. តើពុទ្ធសាសនានៅកម្ពុជាមានតួនាទីសំខាន់យ៉ាងណាខ្លះក្នុងការចូលរួមចំណែកកសាងកម្ពុជាជាតិឪ្យបានរីកចម្រើន ?

៣. ពាក្យ “ សាសនា “ មានន័យដូចម្ដេច ? ចូរបង្ហាញពីប្រភពនៃសាសនានីមួយៗមកបញ្ជាក់ផង  ។

៤. តើគេចែកសាសនាព្រាហ្មណ៍ជាប៉ុន្មានសម័យកាល ?

៥. តើសាសនាព្រាហ្មណ៍សាសនាជាអ្វី ?

ចម្លើយ

១. ពិធីបុណ្យចូលឆ្នាំ ជាពិធីបុណ្យមួយដែលបញ្ចប់នូវអ្វីដែលកើតមាននៅក្នុងឆ្នាំចាស់ ហើយទទួលអំណរនូវអ្វីៗ ដែលមានមង្គលសិរិសួស្ដីក្នុងឆ្នាំថ្មី ។

ពិធីបុណ្យចូលឆ្នាំប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ឬ ១៤ខែមេសា (​ ចេត្រ ) ។ ពិធីនេះមានរយៈពេល ៣ ថ្ងៃគឺ ៖

  • ថ្ងៃទី ១ ថ្ងៃមហាសង្រ្កាន គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលជូនដល់បុព្ធការីជន ដែលបានចែកឋានទៅហើយ ។ គេនាំគ្នាជញ្ជូនដីចម្រើនទីវត្ត ពូនភ្នំខ្សាច់រែកទឹកស្រង់ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យ ។
  • ថ្ងៃទី ២ ជាថ្ងៃវណបត្តិ គេនាំគ្នាជូនចំណីអាហារល្អៗសំលៀកបំពាក់ថ្មីៗនិងវត្ថុមានតម្លៃផ្សេងៗ មាសប្រាក់ជាដើម ដល់ឪពុកម្ដាយ ជីដូនជីតា ដែលជាមានគុណ ឬដាក់ទានដល់ជនក្រីក្រលំបាក ។ បន្ទាប់មកធ្វើដូចថ្ងៃទី ១ ដែរគឺ ៖
  • ថ្ងៃទី៣ ជាថ្ងៃឡើងស័ក្ដិ គេតែងនាំគ្នាទៅវត្ត និមន្តព្រះសង្ឃឆ្លងឆ្នាំភ្នំខ្សច់ហើយអនុវត្តន៍ស្រដៀងថ្ងៃទី ២ ដែរ ។

រយៈពេលទាំងបីថ្ងៃនៅតាមវត្តអារាមនានា ឬទៅតាមទីដែលទូលាយ ចាស់ ទុំ ក្រមុំ កម្លោះ ក្មេងៗ ប្រមូលផ្ដុំគ្នា ក្រោមម្លប់ឈើធំៗ ដើម្បីលេងល្បែងប្រជាប្រិយផ្សេងៗកំសាន្ដតាមចំណង់ចំណូលចិត្ត នៅតាមតំបន់នីមួយៗ ។

២.​ ពុទ្ធសាសនានៅកម្ពុជាមានតួនាទីសំខាន់ក្នុងការចូលរួមចំណែកកសាងសង្គមជាតិឪ្យបានរីកចម្រើន ។ តួនាទីសំខាន់ៗមានដូចជា ៖

+ អប់រំសីលធម៌

  • ទ្រឹស្ដីព្រះពុទ្ធសាសនាអប់រំមនុស្ស ដើរផ្លូវល្អគ្រប់យ៉ាងជំនួយដល់ច្បាប់រដ្ឋ
  • ទូន្មានព្រះបំពេញកុសល ស្រឡាញ់សន្ដិភាព សាមគ្គីភាព ជឿលើខ្លួនឯង បំបាត់វណ្ណៈសង្គមធម៌ រស់នៅល្អក្នុងសង្គម

+ កសាងសង្គម វត្តអារាមជាឃ្លាំងនៃវប្បធម៌ជាតិ

  • មជ្ឈមណ្ឌលរក្សាទំនៀមទម្លាប់ ប្រពៃណី អក្សរ ភាសា តម្ភល់ និងរក្សានូវឯកសារផ្សេងៗ
  • ជាកន្លែងពង្រីងនូវចំណេះដឹង ចំណេះធ្វើ វិជ្ជាជីវៈ
  • ជាជំរកសម្រាប់អ្នកក្រខ្សត់ អ្នកគ្មានទីពឹង និងជាសាលារៀន
  • ព្រះសង្ឃជាវិស្វករ ជាបង្រៀន ជាគ្រូពេទ្យ ...។

៣. ពាក្យ “ សាសនា “ ជាពាក្យក្លាយមកពី “ សាសន “ បានន័យថាជាពាក្យបណ្ដាំ ឬ ការទូន្មានបព្រ្ជានប្រដៅរបស់គ្រូអាចារ្យណាក្នុងលោក ។ អត្ថន័យនៃពាក្យសាសនា ឬ លទ្ធិសាសនាពុំមែនស្ថិតនៅជំនឿ ឬ បញ្ញតិសីលធម៌ និងកាលគោរព ប្រណិបត្តិ ប៉ុណ្ណោះទេគឺត្រូវមានអង្គការពិសេសមួយសម្រាប់ទ្រទ្រង់ថែរក្សាលទិ្ធសាសនា ឪ្យមានស្ថេរភាពជាស្ថារពវែងឆ្ងាយតរៀងទៅ ។ សាសនាទាំងនោះមានប្រភពមកពី ៖

  • សាសនាព្រាហ្មណ័ ឬ ព្រហ្មញ្ញមានកំណើតនៅប្រទេសឥណ្ឌា
  • សាសនាព្រះពុទ្ធមានកំណើតនៅប្រទេសឥណ្ឌា
  • សាសនាគ្រិស្ដមានកំណើតនៅប្រទេសស៊ីរី
  • សាសនាអ៊ីស្លាមមានកំណើតនៅប្រទេសអារ៉ាប់
  • សាសនាសិន្កូមានកំណើតនៅប្រទេសជប៉ុន
  • សាសនាតាវមានកំណើតនៅប្រទេសចិន ។

៤. សាសនាព្រាហ្មណ៍ចែកចេញជាបីសម័យកាលធំៗគឺ ៖

  • សម័យវេទនិយម ( ១៥០០ដល់ឆ្នាំ ៥៥០ មុនគ.ស )
  • សម័យវេទនិយម( ៥៥០ដល់ឆ្នាំ ស.វទី១០នៃគ.ស )
  • សម័យហិញ្ឌូនិយម ( ស.វ ទី ១០ រហូតបច្ចុប្បន្ននេះ ) ។

៥. ព្រហ្មញ្ញសាសនាជាសាសនារបស់ព្រះព្រហ្ម ឬ សាសនាមកពីព្រះព្រហ្ម ។ ពួគព្រាហ្មដែលបានកាន់ខ្លួនជាបុត្ររបស់ព្រះព្រហ្មបានកាន់កាប់សាសនានេះហៅថា  សាសនាព្រាហ្មណ៍ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login