សំណួរ
១. តើព្រះពុទ្ធសាសនាមានកំណើតនៅប្រទេសណា ? ឆ្នាំណា ? ចែកជាប៉ុន្មាននិកាយ ? និកាយអ្វីខ្លះ ?
២. តើព្រះពុទ្ធសាសនាមានតួនាទីខ្លះក្នុងការរួមចំណែកជួយសង្គមខ្មែរ ។
៣. ហេតុអ្វីបានជាមនុស្សចាំបាច់ត្រូវមានសាសនា ? ចូររៀបរាប់ ។
៤. តើសេចក្ដីសុខរបស់មនុស្សតាមទស្សនៈរបស់ពុទ្ធជាម្ចាស់មានប៉ុន្មានប្រការ ? អ្វីខ្លះ ?
៥. ក្នុងនាមជាពុទ្ធសាសនិកមានពំនោរមួយបានពោលថា “ ៣ ក្នុងខ្លួន ៤ ក្នុងសាច់ ១ សម្រេច ២ ក្នុងខ្លួន “ តើពំនោលនេះមានអត្ថន័យដូចម្ដេច ?
ចម្លើយ
១. ព្រះពុទ្ធសាសនាមានកំណើតនៅសប្រទេសឥណ្ឌាក្នុងឆ្នាំ ៥៤៣ មុនគ.ស ។ សាសនានេះចែកជាពីរគឺ ៖
- និកាយហិនយានឬព្រះពុទ្ធសាសនាថេរវាទជានិកាយមួយដែលគោរពព្រះពុទ្ធសមរណគោតម ដែលត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណ ហើយចូលបរិនិព្វាន្ដ ។ យាននេះជាយានតូចចង្អៀតមិនងាយទៅដល់ ។
- និកាយមហាយាន ជានិកាយដែលមានវិន័យដែលមានវិន័យធូរស្រាល់គោរពលទ្ធិអចវិយវាទ ( ពាក្យទូន្មានរបស់គ្រូអាចារ្យ ) ។ មិនគោរពព្រះពុទ្ធោវាទដូចនិកាយហិនយានឡើយ ។
២. ព្រះពុទ្ធសាសនាមានតួនាទីក្នុងការរួមចំណែកជួយសង្គមខ្មែរដូចជា ៖
វត្តអារាម
- វត្តអារាមមជ្ឈមណ្ឌលជាឃ្លាំងផ្ទុកគម្ពីរអក្សរសាស្រ្ដ ទំនៀមទម្លាប់ប្រពៃណីខ្មែរ
- នៅសម័យអាណាព្យាបាលអាណានិគមជាកន្លែងជ្រកកោននៃអក្សរសាស្រ្ដខ្មែរ
- ព្រះសង្ឃជាគ្រូបង្រៀន ។
វិស័យអប់រំស្មារតី
- ព្រះសង្ឃជាឃោសនិកមួយអង្គដែលអប់រំមនុស្សឪ្យស្គាល់បុណ្យបាបឪ្យស្គាល់តែអំពីល្អ គោរពច្បាប់ឪ្យជឿថាមានឋាននរក ឋានសួគ៌
- អប់រំមនុស្សឪ្យរស់នៅដោយពឹងពាក់លើខ្លួនឯង
- អប់រំឪ្យស្ងប់បរិសុទ្ធលះបង់លោភៈ ទោសៈ អប់រំឪ្យប្រកាន់សីលធម៌ គោរពសិទ្ធិមនុស្សប្រកាន់ធម៌អហិង្សា ។
វិស័យសង្គមជាតិ
- ប្រជាពលរដ្ឋរួមមានគ្នាកសាងព្រះវិហារ កុដិ មន្ទីរពេទ្យ សាលារៀន ស្ពានថ្នល់ ស្រះទឹក ព្រែក ប្រឡាយ អណ្ដូងទឹក
- ព្រះសង្ឃជាគ្រូពេទ្យព្យាបាលជំងឺ
ផ្នែកនយោបាយ
- ព្រះសង្ឃជាអ្នកចូលរួមធម្មយាត្រា ដើម្បីទាមទារសន្ដិភាពបញ្ចប់សង្រ្គាមដោយការចរចារ ។
៣. បានជាមនុស្សចាំបាច់ត្រូវមានសាសនាព្រោះ ៖
- សាសនាធ្វើឪ្យមនុស្សមានលំនឹង មានសង្ឃឹមក្នុងជីវិតរស់នៅប្រចាំថ្ងៃ
- សាសនាធ្វើឪ្យមនុស្សចេះពិចារណាហេតុផល បានឃើញជាក់ស្ដែង ច្បាស់និងភ្នែកថាអំពើល្អ អ្វីជាអំពើអាក្រក់បានជាតម្លៃសម្រាប់អភិវឌ្ឍដល់ខ្លួនឯង
- សាសនាបានធ្វើឪ្យមនុស្សមានភាពស្ងប់រំសោយទុក្ខព្រួយមួយដែរ
- សាសនាបានធ្វើឪ្យមនុស្សរួចចាកពិសេចក្ដីទុក្ខវេទនា ស្គាល់ពីផ្លូវរំដោះទុក្ខលំបាកទាំងឡាយ និងចេះរកវិធីបង្កើតសុខបានថែមទៀតផង ។
៤. សេចក្ដីសុខរបស់មនុស្សតាមទស្សនៈរបស់ព្រះពុទ្ធជាម្ចាស់មាន ៥ ប្រការដូចជា ៖
- អត្តិសុខ គឺសេចក្ដីសុខព្រោះមានទ្រព្យសម្បត្តិ មានចំណីអាហារ សំលៀកបំពាក់ គេហដ្ឋាន របស់របរប្រើប្រាស់ ថ្នាំដង្កូវ គ្រូពេទ្យប្រចាំគ្រួសារ
- ភោគទ្រព្យ គឺសេចក្ដីសុខ ព្រោះគ្មានបំណុលដោយចេះប្រើប្រាស់ទ្រព្យសម្បត្តិដោយមិនចេះខ្ជខ្ជាយ
- អនវិជ្ជសុខ គឺសេចក្ដីសុខ ព្រោះការងារស៊ីដោយគន្លងធម៌សម្រាប់ធានារកទ្រព្យសម្បត្តិប្រាក់កាស
- សន្ដិភាព គឺជាសេចក្ដី ព្រោះមានចិត្តស្ងប់ស្ងរមិនរីកវរ ច្របូកច្របល់ ។
៥. ក្នុងខ្លួន ក្នុងសាច់ ១ សម្រេច ២ ក្នុងខ្លួនមានន័យថា ៖
- ៣ ក្នុងខ្លួន សំដៅដល់ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ
- ៤ ក្នុងសាច់ សំដៅដល់ទឹក ដី ភ្លើង និងខ្យល់
- ១ សម្រេច សំដៅដល់ចិត្ត
- ២ ពិចារណា សំដៅដល់កម្ម និងផល ។