Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើគម្ពីរវេទក្នុងព្រាហ្មណ៍សាសនារួមមមា​នអ្វីខ្លះ ?

២. អាទិទេពក្នុងទស្សនៈត្រីម៌ូរតិមានឈ្មោះអ្វី ? ហើយមានមុខងារអ្វី ?

៣. តើព្រះវិស្ណុមានឈ្មោះប៉ុន្មាន ? តើអវតារព្រះវិស្ណុមានប្រភេទ និងកមុខងារជាអ្វី ?

៤. តើជំនឿក្នុងសាសនាព្រាហ្មណ៍ផ្តល់ផលវិបាកអ្វីខ្លះដល់មនុស្ស ?

៥. តើការអុចធូបរបស់ខ្មែរធ្វើជាគ្រឿងសក្ការៈបូជាក្នុងពិធីនានាគឺមានអត្ថ​ន័យដូចម្ដេច ?

ចម្លើយ

១. គម្ពីរវេទក្នុងព្រហ្មញ្ញសាសនា រួមមានបីគឺ ៖

  • ឬកវេទៈ មានរដំណើរសេចក្ដីជាពាក្យកាព្យ សម្រាប់សូត្រសរសើរពួកនេះតា
  • យជុវេទៈ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំសម្រាប់សូត្របូជាឬបួងសួង អង្វរអាទិទេព
  • សាមវេទៈ មានដំណើរសេចក្ដីជាពាក្យម្រាប់សូត្រក្នុងថ្វាយទឹកសោម ឈ្មោះទឹកអម្រឹតរបស់ពួកទេវតា
  • គម្ពីរវេទ ទាំងបីសុទ្តែប្រើភាសាសំស្រ្កឹតទាំងអស់ហៅថា វេទត្រ័យ ឬ ត្រៃវិទ្យា ឬ ត្រៃវេទ ។ ក្រោយមកមានគម្ពីរមួយទៀតគឺ អថ៌វវេទ ។
  • អថ៌វេទ ជាគម្ពីរសម្រាប់សូត្រហៅ ឬ សូត្រសម្រាប់បណ្ដោញខ្មោចព្រាយបិសាច ។ បន្ថែមពីនេះគេចែកគម្ពីរវេទជាបួនសម័យកាលគឺ សម័យកាលសម័យសំហិកា សម័យព្រាហ្មណ៍ សម័យអារណ្យក សម័យឧបនិស័ទ ។

២. អាទិទេពក្នុងទស្សនៈត្រីម៌ូរតិមានឈ្មោះដូចខាងក្រោមនេះ ៖

  • ព្រះព្រហ្ម ជាអាទិទេព មានមុខងារបង្កើតលោក
  • ព្រះវិស្ណុ ជាអាទិទេព មានមុខងារគ្រប់គ្រង់ថែរក្សាលោក
  • ព្រះសិវ ជាអាទិទេពមានមុខងារបំផ្លាញលោកផងនិងបង្កើតលោកផង ។

៣. ព្រះវិស្ណុមានឈ្មោះច្រើនដូចជា ៖

ព្រះវិស្ណុ មានឈ្មោះដូចជាព្រះនរាយណ៍ ព្រះភគវន្ត ព្រះហរិ ព្រះអានន្ដ

  • មត្ស្យ ឬ មច្ឆាះ ជាអវតារត្រីជួយស្រោចស្រង់មនុស្សឪ្យរួចពីទឹកជំនន់ដែលបង្កើតឡើងដោយយក្សឈ្មោះហយគ្រីវៈ ។
  • កូម៌ៈ ជាអណ្ដើតជួយធ្វើកំណល់ទ្រភ្នំមន្ទរនៅពេលដែលទេវៈ និងយក្សទាញនាគវាសុកៈ ដែលព័ទ្ធជុំវិញភ្នំដើម្បីបង្វិលភ្នំកូសមុទ្រទឹកដោះឪ្យរីងក្នុងាគោលបំណងយកទឹកអម្រឹក និងវត្ថុសក្ដិសិទ្ធផ្សេងៗ ។
  • វរហៈ ជាជ្រូកព្រៃជួយមនុស្សឪ្យរួចពីការបៀតប្រៀនរបស់យក្សហិរណយក្សដែលប្រាថ្នារំលាយលោកឪ្យទៅជាទឹកសមុទ្រ ។
  • នរសិង្ហ ជាមនុស្សមានក្បាលជាសិង្ហបានសម្លាប់យក្សដែលជាប្អូនហិណេយក្ស ដែលបានប្រាថ្នារំលាយលោកឪ្យទៅជាទឹកសមុទ្រ ។
  • វាមនៈ ជាមនុស្សមានក្បាលជាសិង្ហបានសម្លាប់យក្សពាលិយកផែនដីបានវិញដោយឈានឪ្យផុតផែនដី ។
  • បរសុរាមៈ ជាមនុស្សកាន់ពូចៅដែលជាអំណាច ព្រះសិវៈ បានជួយស្រោចស្រង់មនុស្សឪ្យផុតពីស្ដេចកំណាចឈ្មោះកាតិរិរ្យដែលសង្កត់សង្កិនមនុស្សឯទៀត ។
  • រាមាៈ ជាព្រះរាមក្នុងរឿងរាមាយណៈជួយបង្រ្កាបយក្សដែលបៀតបៀនមនុស្សស្លូតត្រង់ និងព្រាហ្មណ៍សាសនា ។​
  • គ្រិស្ណុៈ ជាមនុស្សខ្មៅជួយស្រោចស្រង់ពួកគង្វាលគោឪ្យរួចផុតពីគ្រោះថ្នាក់ដោយរន្នៈបាញ់ដោយលើកភ្នំគោវធិនធ្វើឆ័ត្រការពារ ។
  • កល្កិន ជាមនុស្សដែលមានក្បាលជាសេះ អវគារទៅអនាគតនឹងចុះមកលជួយកាត់ទោសមនុស្សប្រព្រឹត្តអាក្រក់ ហើយផ្ដល់រង្វាន់ដល់មនុស្សកសាងល្អនិងរៀបចំយុគថ្មីមួយឪ្យបានរុងរឿង ។

៤. ក្នុងជំនឿសាសនាព្រាហ្មណ៍បានផ្ដល់ផលលំបាកដល់មនុស្សដូចជាធ្វើឪ្យមនុស្សដជឿថាសុខ ទុក្ខ អាក្រក់ ល្អ កើតឡើងដោយសារអាទិទេពជាអ្នកផ្ដល់ឪ្យនិងជឿថាអាទិពេទជាវត្ថុ អច្ឆរិយៈ ដែលមានសមត្ថភាពគ្រប់បែបយ៉ាងខ្លាំងជាងខ្លួន ដូច្នេះចង់ដោះស្រាយបញ្ហាអ្វីមួយត្រូវពឹងផ្អែកលើមនុស្សព្រោះនាំឪ្យមនុស្សបាត់បង់លក្ខណៈមនុស្សផ្ដល់ផលវិបាកយ៉ាងខ្លាំងលើមនុស្សព្រោះនាំឪ្យមនុស្សបាត់បង់លក្ខណៈមនុស្សនិយម មិនជឿលើសមត្ថភាពខ្លួនឯងគឺបណ្ដោយឪ្យជីវិតទៅតាមព្រេងវាសនាដោយគ្មានសេចក្ដីព្យាយាមតស៊ូដើម្បីកែប្រែជីវិតឪ្យមានភាពល្អប្រសើរដោយខ្លួនឯង ។

៥. ការអុចធូបរបស់ខ្មែរធ្វើជាគ្រឿងសក្ការៈបូជាក្នុងពិធីនានាគឺមានអត្ថន័យដូចជា ៖

+  អុកអុចធូបប្រាំសរសៃ

  • តំណាងទិសធំៗ ទាំងបួន ព្រមទាំងទិសកណ្ដាលមួយផង
  • តំណាងឪ្យលោកទាំងមូលដែលនៅក្រោមផ្លូវគោចរបស់ព្រះអាទិត្យទី ១ ទិសខាងកើតទី ២ ទិសខាងលិច ទី ៣ ផ្លូវដើរចំពីលើក្បាលមនុស្ស ( ផ្លូវកណ្ដាល ) ទី៤ ផ្លូវដើរយោងទៅទិសខាងត្បូង និងទី ៥ ផ្លូវដើរទៅយាងខាងជើង ។

+ ការអុចធូបប្រាំបីសរសៃរ

  • តំណាងទិសដៅទាំងប្រាំបី និងទិសកណ្ដាលមួយទៀត

+ អុចធូបតាមមតិអ្នកកាន់ពុទ្ធសាសនា

  • អុចធូបប្រាំសរសៃរគឺជាគ្រឿងសក្ការៈបូជាចំពោះព្រះពុទ្ធទាំងប្រាំអង្គ
  • អុចបីសរសៃរ គឺជាគ្រឿងសក្ការៈបុជាចំពោះព្រះតេនត្រ័យមានពញរះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login