Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើព្រះពុទ្ធសាសនាមានតួនាទីសំខាន់អ្វីខ្លះក្នុងការកសាងសង្គមកម្ពុជាបច្ចុប្បន្ន ?

២. តើមាតាបិតាត្រូវសង្គ្រោះកូនដោយវិធីណាខ្លះ ?

៣. តើបុត្រាបុត្រីត្រូវមានកាតព្វកិច្ចអ្វីខ្លះចំពោះមាតាបិតា ?
៤. តើភរិយា និងស្វាមីត្រូវមានកាតព្វកិច្ចចំពោះគ្នាទៅវិញមកយ៉ាងដូចម្តេចខ្លះ ?

៥. ចូររៀបរាប់ពិធីមង្គលការ ដែលខ្មែរយើងធ្លាប់ធ្វើតាំងពីដើមរៀងមក ។
ចម្លើយ

១. ព្រះពុទ្ធសាសនាតួនាទីសំខាន់ក្នុងការកសាងសង្គមកម្ពុជាបច្ចុប្បន្នដូចជា ៖

ការអប់រំផ្លូវចិត្ត

  • អប់រំសីលធម៌ចរិយាធម៌ ដើម្បីឪ្យមនុស្សមានការរស់នៅប្រកបដោយសុវត្តិភាព សន្តិភាពសង្គម
  • មនុស្សចេះគោរពច្បាប់ទម្លាប់
  • មនុស្សមានការព្យាយាម
  • ចេះគិតអំពីជីវិតរបស់ខ្លួន យល់ច្បាស់ពីអំពើល្អ និងអំពើអាក្រក់
  • វៀរចាតអំពីគ្រឿងអបាយមុខផ្សេងៗ
  • បង្ហាញផ្លូវឪ្យមនុស្សរស់នៅថ្លៃថ្នូរបច្ចុប្បន្ន និងអនាគត

កសាងធនធានមនុស្ស

  • ផ្តល់ចំណេះដឹង
  • បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
  • ចែករំលែងផ្សព្វផ្សាយពុទ្ធឳវាទ និងចែករំលែងបទពិសោធ

កសាងរចនាសម្ព័ន្ធ

  • វត្តអារាម មន្ទីពេទ្យ សាលារៀន ស្ពាន ថ្នល់...

ចូលរួមកសាងក្នុងវិស័យសង្គមកិច្ច

  • សង្រ្គោះកុមារអនាថា ទុរគតជន...។

២. មាតាបិតាសង្រ្គោះកូនដោយវិធី ៥ យ៉ាង គឺ ៖

  • ហាមឃាត់កូនកុំឪ្យធ្វើអំពើអាក្រក់ហើយទម្លាប់ឪ្យមានសណ្ដាប់ធ្នាប់ល្អ
  • ដឹកនាំកូនឪ្យតាំងចិត្តនៅក្នុងសុចតិតទាំង ១០ ឪ្យមានកាយសុចរិតជាដើម
  • ដឹកនាំកូនឪ្យរៀនតំរិះវិជ្ជាផ្លូវលោក និងធម៌
  • រៀបចំផ្សំឪ្យកូនមានសា្វមីភរិយាតាមប្រពៃណី
  • បែងចែកមរតកឪ្យមានទៅកូនតាមការគួរតាមលទ្ធភាព ។

៣. បុត្រាបុត្រីត្រូវមានកាតព្វកិច្ចចំពោះមាតាបិតា ៖

  • ត្រូវចិញ្ចឹមត្រូវមានមាតាបិតាឪ្យមានដូចជាពេលដែលលោកចិញ្ចឹម
  • ជួយចែករំលែកការលំបាកទាំងឡាយរបស់លោកមើលថែរក្សាពេលដែលលោកមានចិញ្ចឹមខ្លួន
  • ថែរក្សាវង្សត្រកូលរបស់មាតាបិតាឪ្យមានកិតិ្ដយលល្អ
  • ពេលលោកធ្វើមរណៈកាលទៅកូនត្រូវធ្វើបុណ្យជួនលោកឪ្យសម និងសមត្ថភាព ។

៤. ភរិយានិងសាមីត្រូវមានកាតព្វកិច្ចចំពោះគ្នាទៅវិញទៅមកដូចជា ៖

ភរិយាត្រូវគោរពសា្វមីដោយធម៌ ៥ យ៉ាងដូចជា ៖​

  • រៀបចំម្ហូបអាហារ ប្រកបដោយឳជាសរឆ្ងាញ់ពិសាជូនប្ដី
  • រាប់អានញាតិសន្ដាន វង្សត្រកូលខាងប្ដីដូចគ្រួសារខ្លួន
  • កុំក្បាច់ចិត្តប្ដីដោយមានប្រុសដទៃ
  • ចេះថែទាំទ្រព្យសម្បត្តិដែលប្ដីរកមកឪ្យ
  • ឈ្លាសវៃកិច្ចការងារក្នុងផ្ទះ មិនខ្ជិលច្រអូស ។

ស្វាមី

  • ផ្តល់កិត្តិយសដល់ប្រពន្ធថាជាប្រពន្ធពិតប្រាដក
  • កុំមើលងាយប្រពន្ធថាដូចជាស្រីបម្រើ
  • កុំក្បត់ចិត្តប្រពន្ធដោយមានស្រីផ្សេងៗទៀត
  • ត្រូវប្រគល់ការងារក្នុងផ្ទះ ឪ្យប្រពន្ធមើលការខុសត្រូវ
  • ត្រូវទិញគ្រឿងលំអដូចជាគ្រឿងក្រអូប គ្រឿងអលង្ការឪ្យប្រពន្ធ ។

៥. រៀបរាប់ពិធីមង្គលការ ដែលខ្មែរយើងធ្លាប់ធ្វើតាំងពីដើមរៀងមក ៖

 + មុនមង្គលការ ៖

  • មើលថ្ងៃខែឆ្នាំ ( ផ្សំសម្ព័ន្ធពង្ស ) កូនប្រុសស្រី
  • ពិធីចែចូវ
  • ពិធីស្ដីដណ្ដឹង
  • ពិធីជូនពេលវេលាភ្ជាប់ពាក្យ

+ ពិធីក្នុងថ្ងៃមង្គលការមានកម្មវិធីដូចជា ៖

  • ដង្ហែកូនកម្លោះចូលរោងផ្កាស្លា ( ផ្ទះខាងស្រី )
  • ការបេះផ្កាស្លា
  • ការលើកកំណត់ ស៊ីស្លាមើលពាលាកូនប្រុសស្រី
  • ការហែឡើងអ្នកតា
  • ពិធីកាត់សក់
  • ការដង្ហែកូនប្រុសស្រីទៅងូតទឹក
  • ការសែនក្រុងពាលី
  • ការសែនចងដៃទោល
  • ពិធីជុំពេល ជាវខាន់ស្លា
  • ពិធីបុកល័ក្ខ
  • ការរៀបរៀងផ្លែឈើ
  • ការដាតផ្កាស្លា
  • ការសំពះពេលា ( ពេលជិតភ្លឺ )
  • ការដង្ហែកូនប្រុសស្រីទៅកន្លែងផ្នឹម
  • ការសំពះផ្កាស្លា
  • ការសំពះផ្នឹម ( ចងដៃ បង្វិលពពិល បាចផ្កាស្លា )
  • តោងស្បៃកូនក្រមុំចូលបន្ទប់
  • ការសែនលាបំណន់ តាដុង យាយជ័យ
  • ពិធីផ្សំដំណេក ។

+ ក្រោយពេលពិធីមង្គលការ

  • កូនប្រុសស្រី យកផ្កាស្លាច្បង និងចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃដើម្បីទទួលពរជ័យ
  • ឪពុកម្ដាយ កូន ស្រី ទៅសាលាសង្គាត់ចុះសំបុត្រអាពាហ៍ពិពាហ៍
  • ស្វាមីភរិយា នាំគ្នាទៅសួរញាតិទាំងសងខាង ។​


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login