Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើពីធិប្រពៃណីនានារបស់ជនជាតិខ្មែរប្រចាំ ១២ ខែ ពិធីអ្វីខ្លះ ?

២. ដើម្បីឪ្យព្រះពុទ្ធសាសនាបានតាំងនៅគ្រប់ ៥០០០ព្រះវស្សានិងអាចបន្ដទៅទៀត តើពុទ្ធសាសនាចាំបាច់ត្រូវអនុវត្តដូចម្ដេចខ្លះ ?

៣. តើការស្រុតការចុះនៃសីលធម៌ក្នុងសង្គមពេលនេះបណ្ដាលមកពីមូលហេតុអ្វី ?

៤. ហេតុអ្វីបានជាគេនិយាយថាសាសនា និងសង្គមមានទំនាក់ទំនងគ្នាយ៉ាងជិតសិទ្ធិមិនអាចកាត់ផ្ដាច់បាន ?

៥. តើវិជ្ជាស្ថានពុទ្ធសាសនាបណ្ឌិតកើតឡើងនៅពេលណា ? មានគោលបំណងសំខាន់អ្វីខ្លះ ?

ចម្លើយ

១. ពិធីប្រពៃណីនានារបស់ជនជាតិខ្មែរប្រចាំ ១២ ខែ មានដូចជា ៖

  • ពិធីបុណ្យចូលឆ្នាំ
  • ពិធីបុណ្យឡើងអ្នកតា
  • ព្រះរាជធិជីបុណ្យច្រត់ព្រះនង្គ័ល
  • ពិធីបុណ្យពិសាខបូជា
  • ពិធីបំបួសនាគ
  • ពិធីចូលព្រះវស្សា
  • ពិធីបុណ្យភ្ជុំបិណ្ឌ
  • ពិធីបុណ្យចេញវស្សា   
  • ពិធីបុណ្យកថិនទាន
  • ពិធីបុណ្យអុំទូក បណ្ដែកប្រទីប
  • ពិធីបុណ្យសំពះព្រះខែ និងអកអំបុក
  • ពិធីបុណ្យមាឃបូជា
  • ពិធីបង្ហើរខ្លែង ។

២. ដើម្បីឪ្យព្រះសាសនាបានតាំងនៅគ្រប់ ៥០០០ព្រះវស្សា និងអាចបន្ដទៅទៀតពុទ្ធសាសនិកចាំបាច់ត្រូវអនុវត្តដូចជា ៖

  • ស្ដាប់ធម៌ដោយគោរព
  • រៀនធម៌ដោយគោរព
  • ទ្រទ្រង់ធម៌ដោយគោរព
  • ពិចារណានូវសេចក្ដីធម៌ទាំងឡាយដែលខ្លួនទ្រទ្រង់ដោយគោរព
  • ដឹងខ្លឹមសារព្រះធម៌ហើយត្រូវប្រតិបត្តិដោយសេចក្ដីគោរព ។

៣. ការស្រុតនៃសីលធម៌ក្នុងសង្គមខ្មែរនាពេលនេះបណ្ដាលមកពីមូលហេតុដូចជា ៖

  • ការហូបចូលនៃវប្បធម៌ប្រតិកិរិយាពុំអាចទប់ទល់បាន
  • ការទន់ខ្សោយផ្នែកសេដ្ខកិច្ចសង្គម
  • ភាពមិនចុះសម្រួលគ្នានៃមជ្ឈដ្ឋានអប់រំទាំងបីគឺ សាលារៀន គ្រួសារ និងគសង្គមជាតិ
  • ប្រព័ន្ធគ្រប់គ្រងក្នុងសង្គមពុំទាន់យុត្តិធម៌ និងតម្លាភាពទាំងស្រុង
  • មូលដ្ឋានអប់រំមជ្ឈមណ្ឌលកែប្រែបណ្ដុះបណ្ដាលផ្នត់គំនិត និងបង្កើតសកម្មភាពវិជ្ជាជីវៈពុំទាន់មានកម្មវិធីអភិវឌ្ឍន៍ធនធាននមនុស្សបានទូលំទូលាយស្កុកស្តម្ភ
  • ផលប៉ះពាល់ស្ថានភាពលើពិភពលោក
  • ជនគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមមើលបំណាំគ្នា មិនព្រមសាមគ្គីគ្នាឪ្យស្អិតរមួត លុបបំបាត់អំពើអសីលធម៌ ។

៤. បានជាគេនិយាយថាសាសនា និងសង្កមមានទំនាក់ទំនងគ្នាយ៉ាងជិតសិទ្ធិមិនអាចកាត់ផ្ដាច់បានពីព្រោះ ៖

  • ដឹកនាំមនុស្សទូទៅឪ្យចេះជួយថែរក្សាបរិស្ថានធម្មជាតិពិសេសព្រៃឈើ សត្វ ទឹក និងបរិយាកាស​
  • ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងផ្សេងៗដែលនាំបង្កឪ្យមានមនុស្សស្លាប់ និងកើតមានការរើសអើងក្នុងនោះជំងឺអេដស៍
  • បង្វែរមនុស្សទូទៅឪ្យគិតគូរទៅដល់ការអភិវឌ្ឍសេដ្ខកិច្ច ការអប់រំនិងការថែទាំសុខភាព ការគាំទ្រលើតំកើងសិទ្ធិស្រ្ដីទូទៅកុំឪ្យទទួលរងគ្រោះថ្នាក់ដោយប្រការផ្សេងៗរាប់ពុំអស់នោះតទៅទៀត
  • ជួយរកមធ្យោបាយបញ្ជៀសមនុស្សពីគ្រោះថ្នាក់ ទុរភិក្ស អំពើអយុត្តិធម៌ ផ្សេងៗដែលកំពុងកើតមាននៅក្នុងសង្គម
  • ជួយអប់រំចិត្តមនុស្សចេះដោយដោះស្រាយបញ្ហាជំលោះដោយចរចារដោយអហិង្សគឺចង់បានបញ្ចៀសមនុស្សពីសង្រ្គាមតូចធំទាំងឡាយ
  • ជួយស្រាយបញ្ហាអប់រំ បញ្ជាសង្គមកិច្ចក្នុងបំណងលើកស្ទួយសមត្ថភាពនិងភាពរស់នៅរបស់មនុស្សឪ្យខ្ពស់ត្រដែតគ្រប់ៗគ្នា ។

៥. វិជ្ជាស្ថានពុទ្ធសាសនាបណ្ឌិតកើតឡើងនៅរាជធានីភ្នំពេញ ទី ២៥ ខែមករា ឆ្នាំ ១៩៣០ ។ មានគោលបំណងដូចជា ៖

  • ដើម្បីស្រាវជ្រាវរកគម្ពីរ ដីការ ក្បួនច្បាប់ខ្មែរបុរាណថែរក្សាទុកកុំឪ្យវិនាសបាត់បង់
  • ដើម្បីរកគម្ពីរក្បួនខនាតបរទេសរកមកជំនួស ក្បូនខ្នាតច្បាប់ទាំងផ្លូវលោក និងផ្លូវធម៌ជាការលើលតម្លើងវិស័យអក្សរសាស្រ្ដ បំពេញសេចក្ដីត្រូវការរបស់យើងដែលខ្វះខាត ។
  • ដើម្បីចាត់ការបោះពុម្ភផ្សាយនូវគម្ពីរដីកា ក្បូនខ្នាតទាំងផ្លូវលោក និងផ្លូវធម៌ជាការលើកតម្កើងអក្សរសាស្រ្ដជាតិ ប្រយោជន៍ឪ្យពលរដ្ឋយើងមានការចេះដឹងទូលាយបរិបូរឡើង ។​
  • ដើម្បីរៀបចំលើព្រះពុទ្ធសាសនា ឪ្យរឿងកើតឡើងដោយការពង្រីកការសិក្សាព្រះធម៌វិន័យឪ្យបានផ្សាយ ទូលាយទៅគ្រប់ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា
  • ដើម្បីរៀបចំប្រែព្រះតៃបិដក ហើយចាត់ការបោះពុម្ភជាភាសាបាលី ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login