Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. ​តើព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាមានការវិវត្តដូចម្ដេចខ្លះនៅក្នុងសង្គមកម្ពុជា ?

២. មូលហេតុអ្វីបានជាព្រះពុទ្ធសាសនាត្រូវបានបែងចែកជាពីរនិកាយ ? ហើយនិកាយនីមួយខុសគ្នាដូចម្ដេច ?

៣. ដូចម្ដេចដែលហៅថាអរិយសច្ចៈ៤ ? មានអ្វីខ្លះ ?

៤. ចូរបង្ហាញពីត្រៃលក្ខណ៍តាមទស្សនៈនៃពុទ្ធនិយម ។

៥. ចូរបង្ហាញពីទស្សនៈកម្មផលរបស់ព្រះពុទ្ធសាសនា ។​

ចម្លើយ

១. ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនាដែលមានវត្តមាននៅក្នុងនប្រទេសកម្ពុជាមានការវវិត្តដូចជាខាង ៖

  • ក្នុងសម័យនរគភ្នំ ស.វ​ទី​ ១ ដល់ស.វទី​ ៦ អ្នកខ្លះគោរពព្រហ្មញ្ញសាសនានិងអ្នកខ្លះគោរពពុទ្ធសាសនា ។ ខាងព្រហ្មញ្ញសាសនាគោរពព្រះឥសូវជាធំ ។ ឯនិកាយព្រះវិស្ណុព្រះហរិហក៏មានគោរពខ្លះដែរ ។ ខាងព្រះពុទ្ធសាសនាគេ គោរពនិកាយថេរវាទ ( ហីនយាន ) ។ តែនៅស.វទី ២ ពុទ្ធសាសនាលូតលាស់ជាងព្រហ្មញ្ញសាសនា ។
  • ក្នុងសម័យចេនាឡា ស.វទី​ ៦ ដល់ទី ៨ ព្រហ្មញ្ញសាសនាលូតលាស់ជាងពុទ្ធសាសនា ។ ពុទ្ធសាសនាហីនយានដែលសាបរលាយបន្ដិតម្ដងៗ ។ ដល់ចុងស.វទី ៧ និងដើមស.វទី ៨ ព្រះពុទ្ធសាសនាមហាយានបានចូលចូលមកដល់និងរីកចម្រើន ។
  • នៅសម័យអង្គរស.វទី ៩ ដល់ស.វទី​ ១៤ នៅស.វ​ទី ៩ ព្រហ្មញ្ញសាសនាកាន់តែលូតលាស់ដោយគោរព​និកាយឥសូរជាធំ ។ ពិធីទេវត្រូវបានចាត់ទុកធ្វើឡើងដោយយព្រះបាទជ័យវរ្ម័នទី ២ ។

ចុងស.វ​ទី ៩ ( គ.ស ៨៨៩ ) ការគោរពនិកាយឥសូរជាធំនៅដដែល តែព្រះរាជានាពេលនាពេលនោះគឺព្រះបាទយសោវរ្ម័យនទី ១  បានប្រោសប្រណីដល់ពុទ្ធសាសនាដែរ ។

ដល់ចុងស.វទី ១២ ក្នុងរាជព្រះបាទសុរិយាវរ្ម័នទី ២ នៅស.វទី ៣ ពុទ្ធសាសនាចំរើនលូតលាស់ម្ដងវិញ ។ ពិធីទេវរាជត្រូវជំនួសដោយពិធីពុទ្ធរាជ តែសាសនាដទៃទៀតក៏នៅតែមានវត្តមានដែរ គ្រាន់តែពុំសូវមានអានុភាព ។

ដល់ចុងស.វទី ១៣ ពុទ្ធសាសនាមហាយានសាបទៅរហូតដល់ស.វ ទី ១៤ ព្រហ្មញ្ញសាសនាក៏សាបបាត់បង់ទៅទៀត នៅសល់តែពិធីខ្លះ នៅក្នុងព្រះរាជវាំង ពុទ្ធសាសនាហីនយានដែលបានចូលមកដល់តាំងពីស.វ ទី១២ ក៏ចាប់លូតលាស់ដុះដាលរហូតមកដល់សព្វថ្ងៃ ។

សព្វថ្ងៃនេះទោះបីព្រហ្មញ្ញសាសនាពុំមានអត្ថិភាពក៏ដោយក៏ឥទ្ធិពលនៃសាសនានេះនៅតែមានក្នុងទំនៀមទម្លាប់ប្រពៃណីជនជាតិខ្មែរ ។ មិនតែប៉ុណ្ណោះព្រហ្មញ្ញសាសនាបានជិះឥទ្ធិពល និងរលាចូលទៅក្នុងវត្តអារាម និងទំនៀមទម្លាប់ខាងព្រះពុទ្ធសាសនាថែមទៀតផង ។

២. ក្រោយពីព្រះពុទ្ធចូលបរិនិព្វានបាន ២០០ ឆ្នាំមានការប៉ះទង្គិចគ្នារវាងព្រហ្មញ្ញសាសនា និងពុទ្ធសាសនា ។ ពុទ្ធសាសនាមានវិន័យតឹងតែងដែលអ្នកសិក្សាបួសរៀនបានសម្រេចបំណងដោយកំរ ។ ឯព្រហ្មញ្ញសាសនាវិញឃើញថាឆាប់បានដល់គោរពដៅជាង ។ ដោយមូលហេតុនេះគណៈសង្ឃខាងពុទ្ធសាសនាខ្លះបានបែងចេញពីពុទ្ធសាសនាហើយបានកែប្រែលទ្ធិឪ្យឆាប់បានសម្រេចត្រើយកុំឪ្យចាញ់មនុស្សបានច្រើន​ធ្វើឪ្យមនុស្សឆាប់បានសម្រេចច្រើនគ្នា ។

មូលហេតុមួយទៀតគឺមានអ្នកកាន់ព្រះពុទ្ធសាសនាខ្លះចង់ឪ្យមានអាទិទេពអង្គុយណាមួយនៅជួយគ្រប់គ្រង់ជានិច្ចដូចជានៅក្នុងព្រហ្មញ្ញសាសនាដែរ ។ ដូចនេះហើយបានជាពុទ្ធសាសនាមហាយានតួអង្គព្រះពោធិសត្វនៅជួយគ្រប់គ្រង ឧទាហរណ៍ ដូចជាអវតាសលោកិស្វរៈឬ លោកេស្វរៈពោធិសត្វមញ្ចុស្រីជាដើម ។

ព្រះពុទ្ធសាសនាមហាយាន និងហីនយានមានលក្ខណៈខុសគ្នាដូចតទៅ ៖

  • មហាយាន្ត មានន័យថាយានធំអាចផ្ទុកសត្វលោកច្រើនគ្នា ដើម្បីដឹកនាំឆ្ពោះទៅកាន់រំលត់ទុក្ខគឹព្រះនិព្វាន ។ ពុទ្ធសាសនាមហាយានមានវិន័យធូរស្រាលអាចស្លៀកខោ និងអាវ ។ តែអស់សង្គត់ធ្ងន់តែទៅសលើការអប់រំចិត្ត ។ និកាយនេះគោរពលទ្ធិអាចវិលយវាទ តែប្រតិបត្តិពាក្យសំដីត្រូវគ្រូអាចារ្យរបស់ខ្លួនតៗគ្នា ដោយមិនគោរពព្រះត្រៃដកដែលជាពាក្យសំដីរបស់ព្រះពុទ្ធទេ​ ។ អ្នក​ប្រាជ្ញាខាងពុទ្ធសាសនាមហាយានបានបង្កើតគម្ពីរប្លែកពីព្រះតៃបិដកដូចជាគម្ពីរសទ្ធម្មបណ្ឌិរឹកគម្ពីរលង្កាតារសូត្រ និងគម្ពីរប្រាជ្ញាបារមិតា ដែលសុទ្ធតែចរឹកភាសាសំស្រកឹតទាំងអស់ ។
  • និកាយហិននយាន មានន័យថាយានតូចចង្អៀតដែលផ្ទុកមនុស្សសត្វបានតិច មានវិធីតឹងតែងដោយគោរពតាមគម្ពីរព្រះត្រៃបិដរ ដែលសរសរជាភាសាបាលីជាធំ ។ ពុទ្ធសាសនាហីនយានបានអស់អប់រំទូន្មានកាយ វាចា ចិត្ត ឪ្យបានល្អត្រឹមត្រូវ ស្រគត់ស្រគំ ។ បុព្ធជិតជពុំមានសិទ្ធស្លៀកខោ ពាក់អាវ គឹគ្រប់ឃ្មុំចឹវរពណ៌លឿង  ។ ព្រះពុទ្ធសាសនាហីនយានបានសំដែងថាខ្លួនទីពឹងខ្លួន គឺកុសលដែលអ្នកបានធ្វើនាំអ្នកនោះឪ្យរួចចាត់ទុក្ខ ។ ឯមហាយាន្ដវិញបានសំដែងថាកុសលរបស់ខ្លួនអាចនឹងផ្សាយដល់អ្នកដទៃទៀតបានដែរ ។

៣. អរិយាសច្ចៈ ៤ គឹ សច្ចៈគឺប្រសើរខ្ពង់ខ្ពស់ ឬ សេចក្ដីពិតដ៏ប្រសើរ ។

  • ទុក្ខអរិយសច្ចៈ គឺទុក្ខជាសេចក្ដីពិតដែលកើតមានដល់រូបកាយមនុស្សសត្វគ្រប់គ្នា ។
  • សមុទ្រអរិយាសច្ចៈ គឺជាហេតុដែលនាំកើតទុក្ខ សេចក្ដីពិត បានដល់ឥណ្ឌាបីប្រការគឹ កាមតណ្ហា  ភវតណ្ហា និងវិភតណ្ហា ។
  • និរោធសច្ចៈ ការរលត់ទុក្ខរួចចាកទុក្ខាសេចក្ដីពិត ។
  • មគ្គអរិយសច្ចៈ មាគ៌ានាំឪ្យផុតទុក្ខ នាំឪ្យអស់ទុក្ខជាការពិត ។

៤. ត្រៃលក្ខណ៍តាមទស្សនៈនៃពុទ្ធនិយមហៅថាលក្ខណៈបីយ៉ាងនៃធម្មជាតិ ។ ទស្សនៈនៃពុទ្ធលទិ្ធបានអះអាងជាមនុស្សក្ដី សត្វក្ដី ធម្មជាតិក្ដី លោកៈក្ដី សុទ្ធតែស្ថិតក្នុងលក្ខណៈបីយ៉ាងគឺ ៖

  • អនិច្ចំ ប្រែថាមិនទៀតទាត់ មិនស្ថិតស្ថេរ
  • ទុក្ខំ ជាទុក្ខលំបាក វេទនាពិបាកនឹងទ្រាំ
  • អនត្តា ពុំស្តាប់បង្គាប់ មិនមែនជារបស់ខ្លួន ។

៥. ទស្សនៈកម្មផលរបស់ព្រះពុទ្ធសាសនា មានទំនាក់ទំនងទៅនឹងការវិលកើតវិលស្លាប់នៃមនុស្សសត្វ ។ ទស្សនៈពុទ្ធនិយមបានពន្យល់ថាមនុស្សសត្វទាំងឡាយរមែងវិលកើតវិលស្លាប់មិនចេះអស់ មិនចេះហើយក្នុងសំសារៈដែលបណ្ដលមកពីកម្មផល ដែលជាថាមពល ឬ ចំហាយនៃជីវិតចាស់ដែលជិះឥទ្ធិពដល់ជីវិតថ្មីទៀត ។

ពាក្យកម្ម មានន័យអំពើ សកម្មភាព ឬ ការងារ កិច្ចការ ដែលមនុស្សម្នាក់ៗបានធ្វើដោយកាយ វាចា ចិត្ត  ។ តាមធម្មតាកម្មដែលមនុស្សធ្វើមាន​ ៖

  • កុសលកម្ម គឺអំពើជាកុសល
  • អកុសលកម្ម​ គឹអំពើជាអកុសលកម្ម
  • អព្យាកតកម្ម គឺអំពើជាអព្យាក្រឹត្យ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login