Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. ចូរបង្ហាញពីគោលបំណងទំនៀមទម្លាប់នៃពិធីចូលម្លប់ ។

២. ចូររៀបរាប់ពីលក្ខណៈសម្បត្តិក្នុងការចូលម្លប់ ។

៣. តើពិធីចូលម្លប់ប្រព្រត្តិទៅអស់រយៈពេលប៉ុន្មានខែ ?

៤. តើប្រមុំចូលម្លប់ត្រូវបំពេញកាតព្វកិច្ចយ៉ាងដូចម្ដេចខ្លះ ?

៥. ដូចម្ដេចដែលហៅថាទំនៀមទម្លាប់ ប្រពៃណី ?

ចម្លើយ

១. គោលបំណងទំនៀមទម្លាប់នៃពិធីចូលម្លប់មានដូចជា ៖

  • អប់រំគុណធម៌ និងសីលធម៌របស់នារី
  • បង្ហាញនូវលក្ខណៈនារីខ្មែរយើងនារីគ្រប់លក្ខណ៍ ចេះគ្រប់គ្រងគ្រួសារ ចេះរស់នៅក្នុងសង្គមមានចំណេះដឹងគេហកិច្ច
  • ផ្តល់កិត្តិយសដល់គ្រួសារ ដែលនានរៀបចំការកូនវ័យក្មេងខ្ចី
  • បន្ទំសម្រស់ រូប​រាងកាយមានសោភ័ណ្ឌភាពស្រស់បំព្រងដើម្បីទាក់ទាញអារម្មណ៍យុវជន តាមរយៈរូបសម្បត្តិ និងចរិយាសម្បត្តិ ។

២. ​ដើម្បីចូលម្លប់បាននារីត្រូវលក្ខណៈសម្បត្តិដូចខាងក្រោមនេះ ៖

  • ជាកូនស្រីច្បងក្នុងគ្រួសារ បើគ្រួសារធូរធារកូនស្រីទាំងអស់អាចចូលម្លប់បានដូចគ្នា
  • ឈានដូចដល់វ័យពេញក្រមុំ មានរដូវលើកដំបូង
  • មានទ្រព្យសម្បត្តិអាចទប់ទល់បាននឹងការលំបាកផ្សេងៗ ក្នុងរយៈពេលចូលម្លប់
  • ជាគ្រួសារដែលមានកម្លាំងពលកម្មគ្រប់គ្រាន់ ។

៣. ពិធីចូលម្លប់ប្រព្រឹត្តទៅអស់រយៈពេលពី ៣ ទៅ ៦ ខែ​ ។​

៤. ក្រមុំចូលម្លប់ត្រូវបំពេញកាតព្វកិច្ចដូចជា ៖

  • ត្រូវមានសៀវភៅក្បូនច្បាប់ផ្សេងៗ ពិសេសច្បាប់ស្រី ( បើចេះអាន ) បើមិនចេះអានត្រូវខិតខំត្រងត្រាប់ស្ដាប់ការទូន្មានរបស់ម្ដាយ ឬ​ ស្ដាប់កាអានរបស់បងប្អូននៅវេលាយប់ ។ ជួនកាលម្ដាយអាខចបង្រៀនពីការងារបច្ចេកទេសខ្លះៗដូចជាដេប៉ាក់ ត្បាញ រវៃជាដើម ឬ ណែនាំពីវិជ្ជាមេផ្ទះ ការគ្រប់គ្រងផ្ទះសម្បែង ប្ដីកូនចៅ វិជ្ជាធ្វើម្ហូប ឬសុជីវធម៌ ។
  • ត្រូវស្លៀកសំពត់ និងបំពាក់អាវវែងជានិច្ច
  • ត្រូវលាបម្សៅមាតសព្វខ្លួនប្រាណរាល់យប់រហូតដល់ពេលចេញម្លប់ដើម្បីឪ្យស្បែកឡើងស្រស់ភ្លឺថ្លា

៥. ទំនៀមទម្លាប់ប្រពៃណី គឺពិធីផផ្សេងៗដែលជនជាតិនីមួយៗ និយមៗប្រព្រឹត្តធ្វើជាអចិន្ដ្រៃយ៍នៅក្នុងជីវភាពរបស់ខ្លួនរៀងដរាបមក តាមអ្វីដែលធ្លាប់បានធ្វើកន្លងមក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login