Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. ច្បាប់ជាអ្វី ? ក្រមសីលធម៌ជាអ្វី ? តើច្បាប់និងក្រមសីលធម៌ខុសគ្នាដូចម្តេចខ្លះ ?

២. អ្នកជាពលេដ្ឋខ្មែរត្រូវធ្វើដូចម្ដេច ដើម្បីឪ្យប្រទេសជាតិឈានឡើងរីកចម្រើនលូតលាសរុងរឿងជានិច្ចនិរត្តន៍ ?

៣. ហេតុអ្វីបានជាក្មេងស្រីចូលរៀនមានចំនួនតិចជាងក្មេងប្រុស ?

៤. តើរដ្ឋធនុម្មញ្ញនៃរាជាណាចក្រកម្ពុជាមានប៉ុន្មានជំពូក ? ហើយមានប៉ុន្មានមាត្រា ? ប៉ុន្មានឧបសម្ព័ន្ធ ? ហើយនៅក្នុងឧបសម្ព័ន្ធទាំងនោះចែងពីអ្វីខ្លះ ?

៥. តើសិទ្ធិពិសេសរបស់នារីមានប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

១. ច្បាប់ជាបទបញ្ញាតិកំណត់ដោយរដ្ឋ ដែលមានភាពទៀងទាត់ ត្រឹមត្រូវសម្រាប់ឲ្យពលរដ្ឋក្នុងសង្គមនីមួយៗ ត្រូវតែគោរតាម ។

  • ក្រមសីលធម៌ ជាមាគ៌ាក្នុងការដឹកនាំមនុស្សឲ្យប្រព្រឹត្តអំពើល្អ សុចរិតចៀសវាងនូវការប្រព្រឹត្តអំពើអាក្រក់គ្រប់បែបយ៉ាងទៅលើអ្នកដទៃ ។
  • ច្បាប់ និងក្រមសីលធម៌ខុសគ្នាត្រង់ ៖

ក. ច្បាប់

  • ល្មើសច្បាប់ត្រូវទទួលទោស
  • ចាប់បង្ខំ ឬបង្គាប់បញ្ជាដាច់ខាត
  • លក្ខណៈមិនចំពោះមិនទូទៅ

ខ. ក្រមសីលធម៌

  • ល្មើសក្រមសីលធម៌ មានការអធ្យាស្រ័យ គ្មានទោស
  • មិនចាប់បង្ខំ មិនបង្គាប់បញ្ជា
  • លក្ខណៈចំពោះ ។

២. ដើម្បីឲ្យប្រទេសជាតិឈានឡើង រីកចម្រើនលូតលាស់រុងរឿងក្នុងនាមជាពលរដ្ឋខ្មែរយើងត្រូវ ៖

  • មានស្មារតីថែក្សាការពារ សម្បត្តិវប្បធម៌ជាតិ
  • នាំគ្នាបើកតម្កើងអគ្គសញ្ញាណជាតិ
  • ប្រើប្រាស់អ្វីៗ ដែលជាសម្បត្តិវប្បធម៌ជាតិឲ្យច្រើនជាងអ្វីៗដែលជារបស់បរទេស
  • បង្កើតស្មារតីអ្វីដែលជារបស់ជាតិខ្លួនឲ្យបានច្រើន ហើយមានលក្ខណៈសុក្រឹត ស្របតាមចំណង់ចំណូលចិត្តរបស់ប្រទេសជាតិ
  • ស្រាវជ្រាវ និងស្វែងយល់វប្បធម៌ជាតិឲ្យស៊ីជម្រៅ
  • ទប់ស្កាត់វប្បធម៍បរទេស
  • ចេះកែច្នៃវប្បធម៌បរទេសឲ្យមកជាលក្ខណៈខ្មែរ
  • គោរពច្បាប់រដ្ឋ និងសង្គម
  • ចូលរួមបង្កើនសេដ្ឋកិច្ចជាតិ ចៀសវាងការនាំចូលសេដ្ឋកិច្ចជាតិខុសច្បាប់
  • មានទំនួលខុសត្រូវ និងតម្លាភាព ។

៣. បានជាក្មេងស្រីចូលរៀនមានចំនួនតិចជាងក្មេងប្រុសគឺ ៖

ក. កត្តាទំនៀមទម្លាប់

  • ជួយកិច្ចការផ្ទះ
  • ជួយរកប្រាក់ចំណូលជួយគ្រួសារ
  • រ៉ាប់រងការងារសព្វសារពើព័នួសឳពុកម្តាយ
  • ស្ត្រីបង្វិលចង្ក្រានមិនជុំ
  • រៀនចេះ ខ្លាចសរសេរសំបុត្រស្នេហា

. ស្ថានភាពគ្រួសារ

  • ការចំណាយ៍បើក្មេងស្រីច្រើនជាងក្មេងស្រី
  • កូនស្រីផ្ទះមានប្រយោជន៍ជាងក្មេងប្រុស

គ. កត្តាសាលារៀន

  • អសុវត្ថិភាពក្នុងការធ្វើដំណើរ ( ការជួញដូរផ្លូវភេទ )
  • កង្វះលទ្ធភាពក្នុងការធ្វើដំណើរ

ឃ. កត្តាវប្បធម៌

  • សង្គមឥស្លាមមិនអនុញ្ញាតិឲ្យកូនស្រីរៀនជាមួយសិស្សប្រុសនោះទេ
  • សម័យមុនគ្រូជាព្រះសង្ឃ ក្មេងស្រីមិនអនុញ្ញាតិឲ្យចូលរៀន
  • កង្វះគ្រូស្រី
  • រៀបការវ័យក្មេង ។

៤. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាមាន ១៤ ជំពូក ១៣៩ មាត្រា និង ៦ ឧបសម្ព័ន្ធ ៖

+ ឧបសម្ព័ន្ធទាំង៦ គឺ  ៖

  • ឧបសម្ព័ន្ធ១ ចែងអំពី “ ទង់ជាតិ “
  • ឧបសម្ព័ន្ធ២  ចែងអំពី “ ភ្លេងជាតិ “ (បទនគររាជ)
  • ឧបសម្ព័ន្ធ៣ ចែងអំពី “ សញ្ញាជាតិ “ ( ព្រះសង្ខារ )
  • ឧបសម្ព័ន្ធ៤ ចែកអំពី “ សច្ចាប្រណិធាននៃព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ”
  • ឧបសម្ព័ន្ធ៥ ចែងអំពី “ សច្ចាប្រណិធានប្រធាន អនុប្រធាន និងសមាជិកនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ព្រះភ័ក្ត្រសម្តេចព្រះសង្ឃរាជ និងទេវតារក្សាធ្វេតច្ឆ័ត្រ ។
  • ឧបសម្ព័ន្ធ៦ នៃនាយករដ្ឋមន្ត្រី និងសមាជិកនៃរដ្ឋាភិបាលនៅចំពោះមុខព្រះភ័ក្ត្រព្រះមហាក្សត្រព្រះភ័ក្ត្រសម្តេចព្រះសង្ឃរាជ និងទេវតារក្សាឆ្វេតច័្ឆត្រ ។

៥. សិទ្ធិពិសេសរបស់នារីមាន៦យ៉ាងគឺ ៖

  • សិទ្ធិ ទួលប្រាក់បំណាច់ស្មើគ្នានឹងបុរស
  • សិទ្ធិមាសមភាពខាងផ្លូវភេទ
  • សិទ្ធិមានសមភាពរវាងប្តីប្រពន្ធ
  • សិទ្ធិទទួលកិច្ចការពារពីការកេងប្រវ័ញ្ច
  • សិទ្ធិទទួលការឈប់សម្រាកពេលសំរាលកូន
  • សិទ្ធិរួចផុតពីការប្រហារជីវិតក្នុងពេលមានគភ៌ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login