សំណួរ
១. តើគោលដៅប្រតិបត្តិក្នុងពុទ្ធសាសនាមានអ្វីខ្លះ ?
២. ដូចម្ដេចដែលហៅថាវប្បធម៌អូស្រ្ដូអាស៊ី ?
៣. តើវប្បធម៌អូស្រ្ដូអាស៊ីមនាលក្ខណៈសំខាន់ដូចម្ដេចខ្លះ ?
៤. តើទំនៀមទម្លាប់គ្រួសារបុរាណខ្មែរនិយមឪ្យកូនប្រុសសាងផ្នួស កូនស្រីចូលម្លប់ មានអត្ថន័យយ៉ាងខ្លះ ?
៥. តើមានមូលហេតុអ្វីខ្លះ បណ្ដាលឪ្យមនុស្សមានការផ្លាស់ប្ដូរសាសនា ?
ចម្លើយ
១. គោរពប្រតិបត្តិក្នុងពុទ្ធសាសនាមានដូចជា ៖
- គោរពព្រះពុទ្ធព្រះធម៌ និងព្រះសង្ឃ ទុកជាត្រៃសារណគមន៍
- ព្យាយាម ការសិក្សាព្យាយាមរៀនសូត្រ ពន្ធវចនៈធម៌វិន័យឪ្យបានចេះចាំពិតប្រាកដ ហើយប្រតិបត្តិតាមដើម្បីបានមធ្យោបាយ កសាងខ្លួនឪ្យបានល្អ
- បំពេញទាន ធ្វើសីល សមាទិ បញ្ញាដែលវិធីមាគ៌ាអប់រំ ទូន្មានកាយ វាចា ចិត្តឪ្យបានល្អ ប្រាសចាកលោភៈ ទោសៈ មោហៈ ដែលជាមធ្យោបាយរំដោះឪ្យរួចចាកទុក្ខទាំងអស់ ។
២. វប្បធម៌អូស្ត្រូអាស៊ី គឺជាវប្បធម៌របស់បណ្ដាជនជាតិអាស៊ីខាងត្បូងដោយចាប់ពីប្រទេសឥណ្ឌារហូតដល់វ៊ែលហ្គីណេ ហើយរាប់បញ្ជូលទាំងចិនខាងត្បូងចាប់ពីទន្ទេយ៉ង់សេចុះក្រោម ។ គេបាននិយាយម៉្យាងទៀតថាវប្បធម៌អូស្ត្រអាស៊ីគឺវប្បធម៌ខ្យល់រដូវដើមរបស់ជនជាតិខ្មែរមុនការចូលមកដល់នៃវប្បធម៌បរទេសក៏មានវប្បធម៌ដើមរបស់ខ្លួនដែលជាវប្បធម៌អូស្រ្ដូអាស៊ីដែរ ហើយសព្វថ្ងៃនេះវប្បធម៌នេះក៏នៅតែមានអត្ថិភាពនៅឡើយ ។
៣. វប្បធម៌អូស្រ្ដូអាស៊ីមានលក្ខណៈសំខាន់ដូចជា ៖
- ចេះធ្វើស្រែវស្សា
- ចេះវិធីបញ្ចេញទឹកក្នុងស្រែ
- ចេះប្រើប្រាស់គោក្របី និងប្រដាប់ធ្វើស្រែ
- ចេះស្នលោហៈធាតុ
- ស្នាក់ជំនាញខាងនាវាចរណ៍
- ចាត់ទុកស្រ្ដីជាធំក្នុងគ្រួសារ និងសង្គម
- មានជំនឿថាមនុស្សស្លាប់ទៅមិនសាបសូន្យឡើង គឺមានព្រលឹងចាប់ ជាតិជាថ្មីទៀត
- គោរពទឹកកន្លែងណាដែលខ្ពស់ដូចជានៅភ្នំដ៏បូកឬ គោរពដើមឈើធំៗ
- ជឿលើវត្ថុស័ក្ដិសិទ្ធិជាដើម ។
៤. ទំនៀមទម្លាប់គ្រួសារបុរាណខ្មែរនិយមឪ្យកូនប្រុសផ្ទួសកូនស្រីមូលម្លប់មានអត្ថន័យដូចជា ៖
អត្ថន័យនៃការកសាងផ្ទួស
- បូសរៀន ដើម្បីសងគុណឪពុកម្ដាយដែលមនុស្សខ្មែរមានជំនឿស៊ប់ទៅលើព្រះពុទ្ធសាសនា សងម្ដាយ ១២ សងម្ដាយឪពុក ២១ ៖
- បួសសាមណេរសងគុណម្ដាយ
- បួសភិក្ខុ សងគុណឪពុក
- បួសដើម្បីទទួលការអប់រំចៅអធិការវត្តគ្រួបាអាចារ្យផ្លូវលោក និងធម៌
- មានចំណេះដឹងចំណេះ បំណិន ឥរិយាបថ ពិសោធន៍ ចំណេះ ចេះរស់នៅក្នុងសង្គមពិសេសចំណេះវិជ្ជាជីវៈ ចំណេះបច្ចេកទេស និងពិសោធន៍
- ការបួលរៀននៅសម័យបុរាណ គឺមានកាតព្វកិច្ច បើមិនបានបួសរៀនគេហៅថាអាមីង ឬហៅកូនភ្នង ចុងស្រុក ដែលសង្គមមិនរាប់អាន ហើយអ្នកដែលបានបួសរៀនពេលសឹកមកវិញគេហៅថាអន្ទឹត មកពីពាក្យបណ្ឌិត គឺអ្នកចេះដឹង និងមានសិទ្ធិស្ដីដណ្ដឹងកូនគេបាន ។
ពិធីចូលម្លប់
- ទទួលដឹងឮ ឬទទួលស្គាល់ថាកូនខ្លួនពេញវ័យហើយ និងផ្សព្វផ្សាយឲ្យញាតិមិត្តដឹងឮ
- ដើម្បីបន្លំរូបសម្ផស្សឲ្យស្រស់ថ្លា
- ដើម្បីទទួលការណែនាំពីម្តាយ
- ដើម្បីទទួលការណែនាំពីម្តាយ ឬបងប្អូនឲ្យយល់ដឹងពី គេហកិច្ច ទំនៀមទម្លាប់ប្រពៃណី សីលធម៌រស់នៅ...អប់រំអត្តចរិត និងគុណធម៌
- ដើម្បីឲ្យបំពេញលក្ខណៈជាស្រ្តីខ្មែរ ជានារីគ្រប់លក្ខណ៍ ជាភរិយាដ៏ល្អក្នុងពេលអនាគតដ៏ខ្លី ។
៥. មូលហេតុបណ្តាលឲ្យមនុស្សមានការផ្លាស់ប្តូរសាសនាមានដូចជា ៖
- កត្តាសេដ្ឋកិច្ច
- កត្តានយោបាយ
- កត្តាបម្រែបម្រួលសង្គម
- ភ្លើងសង្គ្រាម
- និងបុគ្គលខ្លួនឯង។