Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើយុវជនមានប្រយោជន៍អ្វីខ្លះ​ចំពោះសង្គមជាតិ ?

២. តើយុវជនដែលជាអ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចម្ដេចខ្លះ ?

៣. តើក្រុមប្រក្សឹរាជសម្បត្តិមានតួនាទីធ្វើអ្វី ? មានសមាសភាពធ្វើអ្វីខ្លះ ?

៤. តើស្ថាប័នតុការមានអ្វីខ្លះភារកិច្ចអ្វីខ្លះ ?

៥. តើសមាសនៃរាជរដ្ឋាភិបាលមានអ្នកណាខ្លះ ?

ចម្លើយ

១. យុវជនមានប្រយោជន៍ចំពោះសង្គមជាតិដូចជា ៖

  • យុវជនជាទំពាំងស្នងឫស្សីដូចនេះពួកគាត់អាចថែរក្សានូវអ្វីៗគ្រប់បែបយ៉ាងដែលបានបន្សល់ទុកពីដូនតា
  • យុវជនជាសរសរទ្រងរបស់ប្រទេសជាតិ
  • យុវជនជាកម្លាំងចលករក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ
  • យុវជនជាភ្នាក់ងារសម្រាប់ចែកចាយ ព័ណ៍មាន និងភ្នាក់ងារនៃសង្គមនីយកម្ម
  • យុវជនអាចចូលរួមគ្រប់សកម្មភាពក្នុងសង្គម ។ ជារួមក្នុងសង្គមមួយត្រូវតែយកចិត្តទុកដាក់ចំពោះយុវជនមិនអាចធ្វេសប្រហែសបាន។

២. យុវជនដែលជាអ្នកដឹកនាំត្រូវមានគុណសម្បត្តិដូចជា ៖

  • មានសុខភាពល្អ រាងកាយមាំមួន
  • មានគំនិតផ្តួចផ្តើម បង្កើតថ្មី ចេះរៀបចំផែនការ
  • ចេះចាត់ចែងការងារ យល់ទុក្ខធុរៈសមាជិក
  • មានប្រាជ្ញាឈ្លាសវៃ ចេះក្តាប់បាននូវកាលៈទេសៈ
  • ក្លាហានមានឆន្ទៈមោះមុត ហ៊ានតស៊ូអំណត់ព្យាយាម
  • មានប្រជាប្រិយភាពមានទំនាក់ទំនងល្អពីថ្នាក់លើរហិតដល់ថ្នាក់ក្រោម
  • ម៉ឺងម៉ាត់ មនសិកាក្នុងការងារ
  • មានគំនិតរិះគិត គំន៏តអធ្យាស្រ័យ
  • ចេះដោះស្រាយទំនាស់ និងបញ្ចៀសទំនាស់ដោយសន្តិវិធី
  • ស្មោះត្រង់ឧត្តមគតិ គិតប្រយោជន៍រួមសមូហភាពជាងប្រយោជន៍ខ្លួន
  • គោរពច្បាប់វិន័យ មិនបំពានច្បាប់ ការពារយុត្តិធម៌
  • មានសមត្ថភាពអាចជំនួសមនុស្សចាស់បាន។

៣. ក្រុមប្រឹក្សារាជសម្បត្តិមានតួនាទីជាអ្នកជ្រើសព្រះមហាក្សត្រថ្មីនៃរាជព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលប្រាំពីរថ្ងៃយ៉ាងយូរ ក្រោយពេលព្រះមហាក្សត្រទ្រង់ចូលទីវង្គត។

សមាភាពនៃក្រុមប្រឹក្សារាជសម្បត្តិមានដូចជា ៖

  • ប្រធានព្រឹទ្ធសភា
  • ប្រធានរដ្ឋសភា
  • នាយករដ្ឋមន្ត្រី
  • សម្តេចព្រះសង្ឃរាជទាំងពីរគណៈ
  • អនុប្រធានទី១ និងទី២នៃព្រឹទ្ធសភា
  • អនុប្រធានទី២ និងទី២នៃរដ្ឋសភា ។

៤. ស្ថាប័នតុការមានតួនាទីភាកិច្ចដូចជា ៖

  • ជាអ្នកអនុវត្តន៍ច្បាប់
  • ជាអ្នកបកស្រាយច្បាប់
  • ផ្តល់នូវយុត្តិធម៌ និងភាពស្មើគ្នាចំពោះមុខច្បាប់
  • ដោះស្រាយជំលោះប្រកបដោយភាពត្រឹមត្រូវ
  • ដាក់ទណ្ឌកម្មចំពោះឧក្រិដ្ឋជន ។

៥. សមាភាពនៃរាជរដ្ឋាភិបាលមានដូចជាៈ

  • នាយករដ្ឋមន្ត្រី
  • បនាយករដ្ឋមន្ត្រី
  • ទេសរដ្ឋមន្ត្រី
  • រដ្ឋមន្ត្រី
  • រដ្ឋលេខាធិការ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login