សំណួរ
១. តើនាយករដ្ឋមន្ត្រីមានតួនាទី និងសមត្ថភាពអ្វីខ្លះ ?
២. តើក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីភារកិច្ចអ្វីខ្លះ ?
៣. តើរបបមាតាធិបតេយ្យមានកំណើតពីពេលណាមក ? ចូររកភស្ដុតាងមកបញ្ជាក់ពីររបបនេះមាននៅកន្លែងណា ?
៤. តើព្រះពុទ្ធសាសនាហើយយាន និងមហាយានខុសគ្នាយ៉ាងណាខ្លះ ?
៥. ព្រះពុទ្ធតែងបំពេញពុទ្ធកិច្ច ៥ ប្រការជាប្រចាំអស់រយៈពេល ៤៥ ឆ្នាំ ។ តើពុទ្ធកិច្ច ៥ ប្រការនេះមានអ្វីខ្លះ ?
ចម្លើយ
១. នាយករដ្ឋមន្រ្តីមានតួនាទី និងសមត្ថកិច្ចដូចជា ៖
- នាយករដ្ឋមន្ត្រីមានតួនាទីដឹកនាំអង្គប្រជុំ ហើយអាចប្រគល់ភារកិច្ចឧទបនាយករដ្ឋមន្ត្រីដឹកនាំអង្គប្រជុំពិនិត្យស្រាវជ្រាវបាន
- នាយករដ្ឋមន្ត្រីអាចចែករំលែកអំណាច របស់ខ្លួនទៅឲ្យ ឧបនាយករដ្ឋមទីឬសមាជិកណាមួយនៃរដ្ឋាភិបាលបាន
- នាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាលមានភារកិច្ចទទួលខុសត្រូវរួមជាមួយសមាជិកទាំងឡាយចំពោះមុខរដ្ឋសភាអំពីនយោបាយទូទៅនិងសកម្មភាពរបស់សកម្មភាពរបស់រដ្ឋាភិបាលដ្ឋាភិបាល
- នាយករដ្ឋមន្ត្រីដឹកនាំការងាររបស់គណៈរដ្ឋមន្ត្រីចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាល
- នាយករដ្ឋមន្រ្តីជាអ្នកកោះប្រជុំ និងអធិបតីនៃអង្គប្រជុំ ។ អង្គប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តីសម្រេចដោះស្រាយរាល់កិច្ចការ ។
២. ក្រុមប្រឹក្សាឃុំសង្កាត់មានតួនាទីភារកិច្ចដូចជា ៖
- ជាអ្នកតំណាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន
- ជម្រុញយ៉ាងសកម្មនូវកិច្ច អភិវឌ្ឍន៍ឃុំ សង្កាត់ និងសុខមាលភាព
- ប្រើប្រាស់ឲ្យបានត្រឹមត្រូវនូវធនធានទាំងអស់ដើម្បីសសេចក្តីត្រូវការរបស់ឃុំ សង្កាត់ និងប្រជាជន
- សេវសាធារណៈដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនទៅក្នុងមូលដ្ឋានឲ្យបានត្រឹមត្រូវ
- លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន
- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងកិច្ចសហប្រតិបត្តិការ
- ថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ
- ជួយដោះស្រាយរាល់បាតុភូតនានា
- រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ដោយអហិង្សា
- ត្រូវអនុវត្តន៍តាមច្បាប់បទដ្ឋាននានា
- ទទួលប្រតិភូកម្ម ទទួលអំណាចពីក្រសួង អនុវត្តន៍ការងារ
- អនុម័តលើគម្រោងថវិកា ឃុំ សង្កាត់
- កំណតតម្លៃលើឡម្រោងសារពើពន្ធមូលដ្ឋាន... ។
៣. របបមាតាធិបតេយ្យមានកំណើតតាំងពីសម័យព្រះនាងលីវយីគ្រប់គ្រងប្រទេសក្នុងគ្រិស្តសករាជទីមួយសម័យហ្វូណននគរភ្នំ ។ របបនេះរស់រានមានជីវិតរហូតមកដល់សព្វថ្ងៃនេះដូចខាងក្រោមនេះ
- នៅក្នុងភាសាខ្មែរមានប្រើផ្នត់ដើមដូចជាៈ មេ មេទ័ព មេឃុំ មេដំបូល មេគ្រួសារ មេចោរ ....ជាដើម ។
- ក្នុងវិស័យអាពាហ៍ពិពាហ៍ ប្រុសទៅដណ្តឹងស្រី ព្រះថោងតោងស្បៃនាងនាគ រៀបអាពាហ៍នៅផ្ទះខាងស្រី
- សុភាសិតៈ សុវស្លាប់បា កុំឲ្យស្លាប់មេ សំណាបយោងដី ស្រីយោងប្រុសសម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងត្បិតភរិយា ។
៤. ព្រះពុទ្ធសាសនាហីនយាន និងមហាយាទខុសគ្នាត្រង់
+ ព្រះពុទ្ធសាសនាហីនយាន (ត្បូង)
- ហីនយានជាយានតូចនាំសត្វលោកទៅកាន់ត្រើយទិព្វាន
- គ្រងស្បង់ចីវរពណ៌លឿង
- គោរពពុទ្ធោវាទនៃព្រះសម្មាសម្ពុទ្ធ
- វិន័យតឹងតែង
- គោរពគម្ពីរព្រះត្រៃបិដក
- បំណងទៅកាន់ទិព្វាន និងព្រះអរហន្ត
- ភិក្ខុទើបអាចទៅកាន់ទិព្វានបាន
- ជឿទៅលើកម្លាំងខ្លួន អត្តាហិ អត្តនោនាថោ
- ជឿលើព្រះសម្មាសម្ពុទ្ធ
+ ព្រះពុទ្ធសាសនាមហាយាន (ជើង)
- ហីនយានជាយានជំទាំសត្វលោកទៅកាន់ត្រឹមតែព្រះពោធិសត្វបានច្រើន
- ស្លៀកសំលៀកបំពាក់ពណ៌លឿង
- គោរពអាចារ្យមួយៗ (អាចរីយវាទ)
- វិន័យធូរស្រាល
- គោរពធម៌ថ្មី គម្ពីរថ្មី
- បំណងទៅកាន់តួនាទីពោធិសត្វ
- កុសលរបស់ខ្លួនអាចផ្សព្វផ្សាយអ្នកដទៃបាន
- ជឿលើព្រះពោធិសត្វ ។
៥. ពុទ្ធកិច្ច៥ ប្រការនេះមានដូចជា ៖
- ពេលព្រឹកទ្រង់និមន្តបិណ្ឌបាត្រ
- ពេលរសៀលទ្រង់និមន្តសំដែងធម៌ទេសនា
- ពេលព្រលប់ទ្រង់ប្រគេនឱវាទដល់ភិក្ខុសង្ឃ
- នៅពេលកណ្តាលអាធ្រាត្រទ្រង់ដោះស្រាយប្រស្នាជាមួយពួកទេវតា
- នៅពេលជិតភ្លឺទ្រង់ប្រមើលមើលនូវសត្វលោកដែលមានភព្វនិងឥតភ័ព្វ ។