ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា ជីវីតផ្ទាល់ខ្លួន ?
២. តើគោលការណ៍ និងសារៈសំខាន់នៃសីលវិជ្ជាផ្ទាល់ខ្លួនដូចម្តេចខ្លះ ?
៣. គុណធម៌ជាអ្វី ?
៤. តើគុណធម៌ទូទៅ និងគុណធម៌ពិសេសៗខុសគ្នាដូចម្តេចខ្លះ ?
៥.តើគេចែកគុណធម៌ជាប៉ុន្មានថ្នាក់ ? គឺអ្វីខ្លះ ?
៦. តើគេអាចរកឃើញគុណធម៌នៅក្នុងសាសនាដែរឬទេ ?
៧. ហេតុអ្វីបានជាគេចែកគុណធម៌ជាពីរក្រុម ?
៨.ដូចម្តេចដែលហៅថាសុក្រឹតភាព ?
៩. ដូចម្តេចដែលហៅថាគុណូបការៈហើយអំពើរបៀបណាដែលចាត់ទុកជាគុណូបការៈបាន ?
១០. ដូចម្តេចដែលហៅថាឧត្តមជន ? តួយ៉ាងប្រភេទណាខ្លះជាឧត្តមជន ?
ចម្លើយ
១. ជីវីតផ្ទាល់ខ្លួន សំដៅយកគុណធម៌របស់បុគ្គលចំពោះសង្គមជាតិ ។ គុណធម៌នេះមានតែចំពោះមនុស្សដែលមានសញ្ចេតនាប្រកបដោយកុសលប៉ុននោះ ។
២. ដើម្បីបញ្ជាក់គោលការណ៍នៃសីលជីវីតគេតែងយកមនុស្សមកធ្វើជាគោល ។ ដូចនេះមនុស្សជាវត្ថុផងជាតំលៃផង ។ ក្នុងសភាពជាវត្ថុមនុស្សគឺជាប្រធាន ។តែក្នុងសភាពជាយំលៃមនុស្ស គឺជាឧត្តមគតិ ។ សង្គមមនុស្សបានជួយអោយតំលៃទៅមនុស្សព្រមទាំងជួយធ្វើអោយបានសំរេច នូវឧត្តមគតិខ្លះរបស់មនុស្ស ។ ដូចនេះបុគ្គលម្នាក់ៗ មានករណីយកិច្ចកសាងបុគ្គលិកលក្ខណៈរបស់ខ្លួន អោយទៅដល់ឋានៈជាមនុស្សមែនទែន។ គឺទំនួលខុសត្រូវដែលសីលវិជ្ជានិងឧត្តមគតិបានខំពួតបន្សំទុកអោយមនុស្សសំរេចបំនងធំៗរបស់ខ្លួននេះហើយបានជាមនុស្សស្គាល់តំលៃពិតរបស់ខ្លួននិងហ៊ានអារកាត់ចំពោះបញ្ហាផ្សេងៗ ។ គឺមមកពីយ៉ាងនេះហើយបានជាសីលតំលៃមានសារៈសំខាន់ជាងពីរដើមទោះបីជាផ្នែកសង្គមក៏ដោយ ។
៣.
៤. គុណធម៌ទូទៅ ឬគុណធម៌គឺសំដៅយកថាមពលនៃឆន្ទះទៅរកកុសលឬតំរូវអោយមានការប្រឆាំងនឹងទំនោរជាន់ទាប ។ ឯកុសលដែលបានសំរេចមែនគឺជាគុណធម៌ពិសេសៗ រឺគុណធម៌នីមួយៗ ។ គុណធម៌នីមួយៗជាគុណធម៌ដែលបានមកពីការហ្វឹកហាត់និងការអប់រំដូចជាភាពទៀងពេលការចេះប្រមាណមិនអោយហួសភក្តីភាព ភាពខ្ជាប់ខ្ជួន ការគួរសម ។ល។ គុណធម៌នីមួយៗខ្លះទៀតអាចទទួលមរតកពីកំណើតដូចជាចិត្តល្អ ចិត្តសន្តោស មេត្តាជាដើម ។
៥. តាមអារីស្តូតគុណធម៌មានពីរថ្នាក់គឺៈ
៦. នៅក្នុងជំនឿផ្នែកសាសនា ក៏គេអាចរកឃើញគុណធម៌ដែរដូចជាៈ
៧. បានជាគេគេចែកគុណធម៌ជាពីរក្រុម ព្រោះគេមានចំនងបង្ហាញ បំនងរកកុសលនិងការរៀបចំអោយសមតាមវិចារណញាណនៅក្នុងជីវីតលោកីយ៍យើងនេះ ។
. សុ៨ក្រឹត្យភាពគឺ អ្វីដែលគេបានធ្វើដោយសព្វគ្រប់ ឬអ្វីដែលគេពុំអាចបន្ថែមអ្វីទៀតបាន ។ ដូចនេះសុក្រឹត្យភាពគឺលក្ខណៈនៃអ្វីដែលប្រជុំគ្រប់គុណសម្បត្តិដោយពុំមានលាយឡំនឹងគុណវិបត្តិ ។ ដូចនេះសុក្រឹត្យភាព មានន័យដូចគុណសម្បត្តិ ឬគុណធម៌ដែរ។
៩.
អំពើមួយ ប្រកបដោយគុណូបការៈ កាលណាគុណូបការៈបានមកដោយកំហំប្រឹងពុះពារការលំបាកឧបសគ្គយ៉ាងច្រើន រឺជាគុណធម៌ធំៗ ។
១០. ឧត្តមជន គឺមនុស្សប្រកបដោយតំលៃគឺជាអ្នកមានកំរិតគុណធម៌ រឺកំរិតគុណូបការៈខ្ពស់ ។តួយ៉ាងឧត្តមជនខ្លះៗដែលសំខាន់ៗគឺវិញ្ញូវិរបុរស សន្តបុគ្គល ។