ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា ច្បាប់ ?
២. តើទិដ្ឋភាពទាំងពីររបស់ច្បាប់គឺអ្វីខ្លះ ?
៣. តើអំនាចមានប៉ុន្មានយ៉ាង ? គឺអំនាចអ្វីខ្លះ ?
៤. ច្បាប់ និងករណីយកិច្ចខុសគ្នាត្រង់ណា ?
៥. ច្បាប់ធម្មជាតិជាអ្វី ? មានទស្សនៈណាខ្លះនិយាយពីច្បាប់ធម្មជាតិ ?
៦. ដូចម្តេចដែលហៅថា ច្បាប់វិជ្ជមាន ? ហើយមានកំណើតពីណា ?
៧. តើទ្រឹស្តីណាខ្លះដែលយល់ថាច្បាប់ជាកំលាំង ?
៨. តើច្បាប់ជាកំលាំងមែនឬទេ ? ហេតុអ្វី ?
៩. តូម៉ាស់ហប្សយល់ថា ច្បាប់ជាតំរូវការ ។ ចូរពន្យល់ ។
១០. តើទស្សនៈរបស់ហប្សដែលយល់ថាតំរូវការជាមូលដ្ឋាន នៃច្បាប់ត្រឹមត្រូវឬទេ ?
១១. ស្តាតមីលយល់ថា ច្បាប់កើតពីមូលដ្ឋានប្រយោជន៍ ។ ចូរពន្យល់ ?
១២. តើអ្នកយល់ថាប្រយោជន៍ជាមូលដ្ឋាននៃច្បាប់ដូចពួកប្រយោជន៍និយមដែរឬទេ ? ព្រោះអ្វី ?
១៣. តើមតិរបស់អ្នកសង្គមវិទ្យាយល់ដូចម្តេចខ្លះអំពីច្បាប់ ?
១៤. តើអ្នកយល់យ៉ាងណាដែរ ចំពោះទស្សនៈរបស់សង្គមវិទ្យាអំពីច្បាប់ ?
១៥. តើប្រភពពិតរបស់ច្បាប់គឺអ្វី ?
១៦. តើច្បាប់ និងករណីយកិច្ចមានទំនាកទំនងគ្នាដូចម្តេចខ្លះ ?
១៧. សិទ្ធិជាអ្វី ? សិទ្ធិមនុស្សជាអ្វី ?
១៨. ហេតុអ្វីបានជាមានសេចក្តីថ្លែងការណ៍ជាសកល ស្តីអំពីសិទ្ធិមនុស្សរបស់សហប្រជាជាតិ ?
១៩. តើសេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សរបស់សហប្រជាជាតិក្លាយទៅជាច្បាប់អន្តរជាតិនៅពេលណា និងមានច្បាប់អ្វីខ្លះ ?
២០. តើកំរងសិទ្ធិទាំងបីជំនាន់មានអ្វីខ្លះ ?
២១. តើតំលៃជាគោលទាំង៨ របស់សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សមានតំលៃអ្វីខ្លះ ?
២២. តើសិទ្ធិនិងសេរីភាពមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
២៣. តើសិទ្ធិនិងសីលវិជ្ជាលមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
២៤. តើសិទ្ធិ និងច្បាប់មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
២៥. តើសិទ្ធិ និងករណីកិច្ចមានទំនាក់ទំនងគ្នាដូចម្តេច ?
២៦. តើសិទ្ធិ និងទំនួលខុសត្រូវមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
២៧. តើ សិទ្ធិ និងបរិស្ថានមានទំនាក់ទំនងគ្នាដូចម្តេច ?
២៨. តើសិទ្ធិ និងប្រជាធិបតេយ្យ មានទំនាក់ទំនងគ្នាដូចម្តេច ?
២៩. តើសិទ្ធិ និងយុត្តិធម៌មានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
ចម្លើយ
១.
ប៉ុន្តែជាទូទៅ គេច្រើនអោយនិយមន័យច្បាប់ថា« និយាយកាតព្វកិច្ចចាំបាច់បំផុតរបស់មនុស្ស សំរាប់ការពារសិទ្ធិនិងសេរីភាពដែលធម្មជាតិបានសំអិតសំអាងឡើង ដើម្បីជីវីតរស់នៅនៃសត្វលោកទូទៅ« ។
២ . ទិដ្ឋភាពទាំងពីររបស់ច្បាប់គឺៈ
៣. អំនាចមានន័យពីរខុសគ្នាគឺៈ
៤. ច្បាប់និងករណីកិច្ចមានលក្ខណៈខុសគ្នាត្រង់ច្បាប់បានបើកសិទ្ធិ អោយមនុស្សនេះធ្វើនោះបានឯករណីកិច្ចមានលក្ខណៈកំនត់ព្រំដែននៃអំពើរបស់មនុស្សក្នុងឋានៈជាលកាតព្វកិច្ច ។
៥. ច្បាប់ធម្មជាតិ គឺជាច្បាប់ដែលកើតមកតំណាលនឹងវិចារណញាណនៃមនុស្សគឺជាកេតនភ័ណ្ឌដែលមនុស្សបានទទួលជាពិសេសពីធម្មជាតិ ។
មានទស្សនៈមួយចំនួន ដែលនិយាយពីច្បាប់ធម្មជាតិដូចជាៈ
៦.
៨. ច្បាប់មិនមែនជាកំលំាងទេតែវាគ្រាន់តែជានិយាមមួយសំរាប់ទប់សំរួលទំនាក់ទំនងរវាងមនុស្សនិង មនុស្សក្នុងសង្គមប៉ុននោះ ។ កំលាំងនិងច្បាប់ជាសញ្ញាណពីរខុសគ្នា ។ ទ្រឹស្តីដែលយល់ថាច្បាស់ឋិតនៅលើកំលាំងគឺជាទ្រឹស្តីដែលបដិសេដច្បាប់តែម្តង ។ ព្រោះធាតុនៃច្បាប់គឺសីលអំនាចមួយ ។ ការទាញច្បាប់អោយធ្លាក់មកត្រឹមអំនាចរូបគឺជាការបដិសេដមិនព្រមទទួលស្គាល់ថានៅពីលើទំនាក់ទំនងនៃកំលាំងនេះមានរបបឧត្តមគតិមួយដែលមានកម្រិតខ្ពស់ជាងទំនាក់ទំនងទាំងនោះ ។ ដូចនេះទស្សនៈថាច្បាប់ជាកំលាំងគឺ បដិសេដច្បាប់តែម្តង ។
៩. ហប្សយល់ថា មនុស្សនៅក្នុងសភាពធម្មជាតិ បណ្តោយអោយសភាវគតិរក្សាជីវីតដឹកនាំហើយមនុស្សមានសិទ្ធិធ្វើអ្វីៗទាំងអស់ដើម្បីបំពេញតំរូវការរក្សាជីវីតខ្លួនអោយគង់វង់ ។ សិទ្ធិគ្មានព្រំដែនហើយដាច់ខាត ។ ដោយមានតំរូវការដូចគ្នានាំអោយមនុស្ស ក្លាយជាសត្រូវរវាងគ្នា ជាឆ្កែចចកចំពោះមនុស្សដូចគ្នា ។ វិចារណញាណបាននាំមនុស្សអោយលះបង់សិទ្ធិធម្មជាតិនិងប្រគល់អំនាចថ្វាយមហាក្សត្រ រៀបចំអោយមានសន្តិភាពដោយតែងតាំងជាច្បាប់ឡើង ។ ទ្រឹស្តីនេះស្របទ្រឹស្តីអាឡឺម៉ង់ស្តីពី« ទីកន្លែងរស់នៅ « ដែលផ្អែកលើសញ្ញាណនៃតំរូវការនេះដែរ ។
១០. ទស្សនៈរបស់ហប្សដែលយល់ថា តំរូវការជាមូលដ្ឋាននៃច្បាប់គឺជាទស្សនៈមិនសមស្របទេ ព្រោះវានឹងនាំទៅដល់អំនាចផ្តាច់ការនាំទៅដល់ការឈ្លានពានគ្នាព្រោះថាតំរូវការរបស់បុគ្គល រឺរបស់សមាគមន៍ពុំមែនសុទ្ធតែចុះសំរុងគ្នាជាដរាបទេ ។ ម៉្យាងទៀតតំរូវការរបស់មនុស្ស គ្មានទីបញ្ចប់ផងនិងអាចជាតំរូវការដូចគ្នាផង ដែរនាំអោយមានការប៉ះទង្គិចគ្នា និងនាំអោយកើតចំបាំងចំពោះគ្នាទៅវិញទៅមក ។ ពេលនោះគឺមានតែកំលាំងទេដែលអាចដោះស្រាយបាន ។ ដូចនេះលទ្ធិរបស់ហប្សនាំទៅរកអំនាចផ្តាច់ការទៅវិញទេ ។
១១. ស្តាតមើលសរសេរថា«មានសិទ្ធិគឺមានអ្វីមួយដែលសង្គមត្រូវធានារ៉ាប់រ៉ងនូវការកាន់កាប់ចំពោះយើង « ។ មានន័យថា សង្គមត្រូវការពារប្រយោជន៍រួមតាមបទពិសោធន៍ក្នុងប្រវត្តិសាស្រ្តនៃច្បាប់រ៉ូមុំាងគឺបុគ្គលជាអ្នកដឹកនាំរដ្ឋដឹកនាំប្រជាជាតិដែលជាអ្នកបង្កើតច្បាប់មែនទេន ។ អ្នកដឹកនាំទាំងនេះស្គាល់ច្បាស់ជាងគេនូវភាពចាំបាច់ចំបងនៃប្រយោជន៍រួម ហើយស្របតាមការឈ្លាសវៃរបស់គេ គេក៏លះបង់អ្វីៗទាំងអស់ដើម្បីច្បាប់ដ៏ឧត្តមនេះ ។
អ្នកប្រយោជនិយមសេរីវិញ ក៏យល់ថាច្បាប់គឺជាបំនកស្រាយអត្តទត្ថភាពរួមនៃប្រជាជាតិមួយពោលគឺជាប្រយោជន៍រួមនេះឯង ។
១២. ប្រយោជន៍និងច្បាប់ជាសញ្ញពីរខុសគ្នាហើយច្បាប់មិនអាចច្រលំគ្នាជាមួយនឹងប្រយោជន៍ផ្ទាល់របស់បុគ្គលម្នាក់ៗឡើយ ហើយក៏មិនអាចច្រលំនឹងប្រយោជន៍ផ្ទាល់របស់បុគ្គលម្នាក់ៗឡើយ ហើយក៏មិនអាចច្រលំនឹងប្រយោជន៍រួមបានដែរ ។ ព្រោះថាពុំមែនមកពីវត្ថុមួយមានប្រយោជន៍ទើបវត្ថុនោះល្អទេផ្ទុយទៅវិញ គឺមកពិវត្ថុនោះមានលក្ខណៈល្អតាមសីលវិជ្ជាទើបបានវត្ថុនោះមានប្រយោជន៍ ។ តាមពិតប្រយោជន៍សញ្ញណមួយមិនអាចបង្កើតតំលៃបានឡើយ ។ ពាក្យថា« សិទ្ធិរបស់ខ្ញុំ «មិនមែនមានន័យថា « ប្រយោជន៍របស់ខ្ញុំ « ទេ ។
ដូចនេះទស្សនៈនេះ មិនសមស្របទេព្រោះថាច្បាប់ជាសីលតំលៃមួយមិនអាចច្រលំជាមួយនឹងប្រយោជន៍កសាមញ្ញបានឡើយ ។
១៣. សង្គមវិទ្យាដូរឹមយល់ថា ច្បាប់ជាផលនៃសង្គម ។តាមដូរឹមអ្វីៗទាំងអស់សុទ្ធសឹងមានសីលតំលៃដូចច្បាប់ដែរ ។ ក្រោយពីនៅលាយឡំនឹងនិយាយផ្សេងៗ ច្បាប់ក៏មានលក្ខណៈច្បាស់ឡើងៗ បែបនិតិវិធីរួចក្លាយខ្លួនជាច្បាប់លាយលក្ខណ៍អក្សរឈានពីអនុវត្តលើមនុស្សមួយក្រុម មកអនុវត្តលើបុគ្គលពីរូបមន្តមានលក្ខណៈអច្ឆរិយៈ មកឆន្ទៈនិងការប្រព្រឹត្តផ្សេងៗរបស់បុគ្គលម្នាក់ៗនាំអោយច្បាប់ទទួលនូវលក្ខណៈសីលវិជ្ជាពេញលេញ ។ ដូចនេះសង្គមជាប្រភពនៃតំលៃទាំងអស់ហើយគឺពិតជាប្រភពនៃច្បាប់ ។ ព្រោះតំលៃទាំងឡាយ មិនមែនជាធម្មជាតិរបស់មនុស្សទេ តែគឺជាជំហានដែលមនុស្សទទួលបន្តិចម្តងៗពីអរិយធម៌ដែលមនុស្សខំធ្វើរង្វាយដណ្តើមយ៉ាងលំបាកទៅលើខ្លួនឯង ។
១៤. ទស្សនៈរបស់សង្គមវិទ្យាអំពីច្បាប់នេះ គ្រាន់តែអាចពន្យល់ពីលក្ខណៈខ្លះរបស់ច្បាប់ជាពិសេសការវិវត្តិន៍របស់ច្បាប់តែម្តង ។ ប៉ុន្តែដួរឹមខ្លួនឯង ក៏បានបញ្ជាក់ដែរថាសង្គមពិតប្រាកដតែងពោរពេញទៅដោយគុណវិបត្តិ និងអសុក្រឹត្យភាព ។ ដូចនេះប្រភពនៃតំលៃ គឺឧត្តមគតិសង្គម ។ រីឯសង្គមមែនទែនគឺពិតជាឧបករណ៍នៃការកំនត់តំលៃជាជាងប្រភពនៃតំលៃ ។ ដូចនេះទ្រឹស្តីសង្គមវិទ្យាគឺក៏គ្រាន់តែបានសំរេចសំរួលអោយចុះសំរុង នូវតថភាពនិយមនិងឧត្តមគតិនិយមនៃច្បាប់ជប៉ុននោះ ។
១៥. មូលដ្ឋាននៃច្បាប់គឺវិចារណញាណ ។ ព្រោះវិចារណញាណក្នុងឋានៈខ្លួនជាអំនាចបង្កើតរបៀបនិងជាអំនាចបង្កើតនិយាមគឺជាប្រភពពិតប្រាកដនៃតំលៃ ។ ដូចនេះ វិចារណញាណក៏ជាប្រភពនិងជាមូលដ្ឋានរបស់ច្បាប់ដែរ ។
១៦. ច្បាប់ និងករណីយកិច្ចតាងនូវទិដ្ឋភាពពីរនៃតំលៃដែលបង្គ្រប់គ្នាទៅវិញ ទៅមក។ ទាំងពីរនេះមានទំនាក់ទំនងយ៉ាងជិតស្និតបំផុតជាមួយគ្នា ។ កាតព្វកិច្ចរបស់អ្នកដទៃចំពោះខ្ញុំគឺជាចំលើយចំពោះសិទ្ធិរបស់ខ្ញុំ ឯកាតព្វកិច្ចរបស់ខ្ញុំចំពោះអ្នកដទៃគឺជាចំលើយតបនឹងសិទ្ធិរបស់អ្នកដទៃវិញ ។
១៧.
១៨. បញ្ហាសិទ្ធិមនុស្សត្រូវបានគេលើកមកនិយាយតាំងពីសតវត្សទី១៨ គឺក្រោយពីពេលដែលកុលសម្ព័ន្ធកបានផ្តុំគ្នាបង្កើតជារដ្ឋមានរដ្ឋាភិបាលកាន់អំនាចត្រូវការរកវិធីដើម្បីអោយអ្នកកាន់អំនាចនិងអ្នកអត់កាន់អំនាចអោយរស់នៅជាមួយគ្នាបាន ។ ព្រោះជាកាលនៅក្រោមការគ្រប់គ្រងរបស់សាសនា ជាពិសេសនៅសតវត្សទី១៦ស្តេចស្វីស៍ ១៦បានយកមនុស្សទៅកាត់កប្រហែល ២០០០នាក់ ក្នុងមួយថ្ងៃ ។ ដូច្នេះដោយមានកំនើតរដ្ឋ និងដោយចេញផុតពីឥទ្ធិពលសាសនានិងដើម្បីធានាតុល្យភាពរវាងអ្នកមានអំនាច និងអ្នកអត់អំនាចទើបកំរងសិទ្ធិជំនាន់ទីមួយត្រូវបានរៀបចំឡើង ដែលមានខ្លឹមសាររបស់វាគឺជីវិតពលរដ្ឋនិងនយោបាយ ។
នាសតវត្សទី១៩ មានវត្តមានឧស្សាងនិយកម្មប្រជារាស្រ្ត ប្តូរពីកសិករមកកម្មករហើយដើម្បីធានាតុល្យភាពក្នុងជីវភាពថ្មីនេះ ទើបមានការចងក្រងកំរងសិទ្ធិជំនាន់ទីពីរស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។
កំរងសិទ្ធិទាំងពីរជំនាន់នេះ ត្រូវបានចងក្រងឡើងវិញនិងប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សរបស់សហប្រជាជាតិនាថ្ងៃទី ១០ ១២ ១៩៤៨ ។
១៩. សេចក្តីថ្លែងការណ៍ជាសកល ស្តីពីសិទ្ធិមនុស្សរបស់សហប្រជាជាតិក្លាយទៅជាច្បាប់អន្តរជាតិនៅថ្ងៃទី ១៦. ១២.១៩៦៦ ក្រោមទំរងជាកតិកាសសញ្ញាអន្តរជាតិរួមមានៈ
២០. កំរងសិទ្ធិទាំង៣ ជំនាន់រួមមានៈ
កំរងសិទ្ធិជំនាន់ទី៣ នេះស្ថិតក្នុងដំនាក់កំពុងរៀបចំចងក្រងដើម្បីបំពេញតំរូវការចាំបាច់របស់ពិភពលោក ។
២១. តំលៃជាគោលទាំង ៨នៃសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សរបស់សហប្រជាជាតិរួមមានៈ
២២. ដោយសេរីភាព គឺជាភាពធ្វើអ្វីមួយបានតាមចិត្តដោយគ្មានការរារាំង រឺការបង្ខិតបង្ខំហើយសិទ្ធិជាអ្វីៗដែលជាកេតនភ័ណ្ឌពីធម្មជាតិ របស់មនុស្សដូចនេះសេរីភាពគ្រាន់តែជាធាតុមួយរបស់សិទ្ធិប៉ុននោះព្រោះសិទ្ធិកំនត់ព្រំដែនអោយសេរីភាព ដើម្បីទប់កុំអោយមនុស្សប្រើប្រាស់ សេរីភាពហួសព្រំដែនហួសក្របខ័ណ្ឌនាំអោយប៉ះពាល់ដល់សិទ្ធិដទៃ ។ ព្រោះថាបើពុំមានសិទ្ធិកំនត់ព្រំដែនអោយទេ នោះមនុស្សនឹងប្រើសេរីភាពរបស់ខ្លួនដោយដាច់បង្ហៀរ នាំអោយប៉ះពាល់បៀបរៀបរយសង្គម រឺអាចទៅជាអនាធិបតេយ្យផងក៏មាន ។
២៣. សីលវិជ្ជា និងសិទ្ធិមាននទិសដៅរួមមួយគឺដឹកនាំមនុស្សអោយកសាងកុសលចេះគោរពគ្នាទៅវិញទៅមកអធ្យាស្រ័យគ្នាទៅវិញទៅមក ។ ដូចនេះសីលវិជ្ជាក៏មានតួនាទីធ្វើអោយមនុស្សចេះរស់នៅក្នុងសាមគ្គីភាព ឯកភាព ចេះគោរពសិទ្ធិគ្នា ។ ដូចនេះសីលវិជ្ជានិងសិទ្ធិជាតំលៃពីរដែលមានទំនាក់ទំនងគ្នាជិតសិទ្ធិ ។ ព្រោះក្នុងជីវភាពរស់នៅជាក់ស្តែងអំពោះល្អនាំសុខដល់មនុស្ស ។ ដើម្បីសាងអំពោះល្អមនុស្សត្រូវចេះគោរពគ្នា ចេះប្រើសិទ្ធិនិងសេរីភាពខ្លួនកុំអោយហួសញព្រំដែនដែលនឹងអាចប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃផង និងខុសសីលវិជ្ជាក្នុងការរស់នៅផង ។
២៤. ដោយសិទ្ធិគឹជាច្បាប់ធម្មជាតិ ដែលកើតមកតំនាលនឹងវិចារណញាណមនុស្សហើយក្លាយមកជាច្បាប់ក្នុងន័យបច្ចេកទេសនៃពាក្យ ដែលគេហៅច្បាប់វិជ្ជមានដូចនេះច្បាប់ក្លាយជាក្បួនខ្នាតមួយសំរាប់ធានាសិទ្ធិមនុស្សពោលគឺវាជាមូលដ្ឋានសំរាប់ធានាការប្រើប្រាស់សិទ្ធិមនុស្ស អោយបានសមស្របតាមកាលនិងលំហវាកំនត់ព្រំដែនការក្នុងការអនុវត្តន៍សិទ្ធិមនុស្សបង្ការការរំលោភសិទ្ធិមនុស្សដើម្បីធានាលអោយមានតុល្យភាពរវាងអ្នកមានអំនាចនិងអ្នកអត់អំនាចធានារបៀបរៀបរយសាធារណៈ និងសណ្តាប់ធ្នាប់សង្គម ។
២៥. សិទ្ធិ និងករណីយកិច្ចមានទំនាក់ទំនងគ្នាជានិច្ច ព្រោះទាំងពីរនេះសុទ្ធតែតាងនូវទិដ្ឋភាពពីរនៃតំលៃដែលមានសារៈសំខាន់ស្មើគ្នា ។ ព្រោះថាសិទ្ធិរបស់អ្នកដទៃជាមូលដ្ឋាននៃករណីយកិច្ចរបស់យើងចំពោះពួកគេហើយករណីយកិច្ចរបស់យើងចំពោះអ្នកដទៃ ក៏ជាមូលដ្ឋាននៃសិទ្ធិរបស់អ្នកដទៃមកលើយើងវិញដែរ ។
ម៉្យាងទៀត សិទ្ធិ និងករណីយកិច្ចចាំបាច់ត្រូវផ្សារភ្ជាប់គ្នាព្រោះថាបើមានតែសិទ្ធិអត់ភារកិច្ចគឺអនាធិបតេយ្យ បើមានតែករណីកិច្ចអត់សិទ្ធិគឺផ្តាច់ការ ។ ដូចនេះករណីយកិច្ចមួយ ត្រូវតែមានសិទ្ធិមួយក្នុងក្របខ័ណ្ឌសមស្រប ។
២៦. កាលណាមនុស្សបានប្រព្រឹត្តអំពើមួយ រឺបំពេញការណីយកិច្ចមួយវាតែងតែមានវិបាកដែលកើតចេញពីអំពើ រឺពិករណីយកិច្ចនោះ ។ ទន្ទឹមនឹងធ្វើអំពើ គឺមនុស្សកំពុងអនុវត្តន៍សិទ្ធិមនុស្សផងដែរហើយមនុស្សត្រូវតែទទួលខុសត្រូវរាល់ផលវិបាករបស់អំពើទោះជាផលវិបាកល្អក្តីអាក្រក់ក្តីដូចនេះ សិទ្ធិ និងទំនួលខុសត្រូវវាត្រូវដើរទន្ទឹមគ្នាជានិច្ច គឺទទួលខុសត្រូវក្នុងការប្រើប្រាស់សិទ្ធិធ្វើអំពើមួយ ។
២៧. ដោយបរិស្ថានគឺអ្វីៗដែលនៅជុំវិញយើង ដែលបានបង្កលក្ខណៈងាយស្រួលដល់ជីវីតមនុស្សគ្រប់យ៉ាងហើយមនុស្សម្នាក់ៗមានសិទ្ធិទទួលនូវអ្វីដែលបរិស្ថានផ្តល់អោយដូចៗគ្នាដូចនេះការបំផ្លាញបររិស្ថានគឺជាការបំផ្លាញខ្លួនឯងផងបំផ្លាញអ្នកដទៃផង និងបំផ្លាញស្រករក្រោយដែលជាការរំលោភសិទ្ធិមួយយ៉ាងធ្ងន់ធ្ងរ ។ ដូចនេះសិទ្ធិនិងបរិស្ថានមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធបំផុត ។
២៨. ប្រជាធិបតេយ្យគឺជា របបសង្គមមួយដែលធានាអោយមនុស្សអនុវត្តសិទ្ធិនិងសេរីភាពរបស់ខ្លួនក្នុងឋានៈជាពលរដ្ឋពោលគឺអោយចេះធ្វើការសំរេចចិត្តចេះទទួលខុសត្រូវ ចេះគោរពសិទ្ធិគ្នាចេះប្រើសិទ្ធិមនុស្សចេះការពារសិទ្ធិមនុស្សស្គាល់សិទ្ធិមនុស្ស ។ ដូចនេះប្រជាធិបតេយ្យនិងសិទ្ធិមានទំនាក់ទំនងនឹងគ្នាយ៉ាងជិតស្និទ្ធបំផុតព្រោះមានប្រជាធិបតេយ្យ គឺមានសិទ្ធិ និងច្រាសមកវិញ ។ សិទ្ធិជាគ្រឹះរបស់ប្រជាធិបតេយ្យ ប្រជាធិបតេយ្យ ក៏ជាមូលដ្ឋានអនុវត្តសិទ្ធិវិញដែរ ។
២៩. កាលណាមនុស្សចេះគោរពសិទ្ធិគ្នា ទៅវិញទៅមកចេះអនុវត្តសិទ្ធិទាំងអស់គ្នានោះបាតុភូតរំលោភសិទ្ធិមនុស្សក៏គ្មានដែរ ។ គឺនៅពេលនោះហើយដែលសង្គមមានយុត្តិធម៌ ។ ដូចនេះយុត្តិធម៌ដែលជាភាពបានទទួលនូវអ្វីដែលត្រូវបាននោះមានទំនាក់ទំនងជាមួយសិទ្ធិយ៉ាងជិតស្និទ្ធព្រោះមនុស្សត្រូវបានទទួលសិទ្ធិដែលជាមរតកពីកំណើតជាកេតនភ័ណ្ឌពីធម្មជាតិរបស់ខ្លួនមិនអាចអត់បានឡើយ ។ ប្រសិនបើមនុស្សរំលោភសិទ្ធិគ្នា បានន័យថាមនុស្សបានប្រព្រឹត្តអំពើអយុត្តិធម៌ព្រោះមិនព្រមផ្តល់អោយអ្នកដទៃនូវសិទ្ធិដែលគេត្រូវបានទទួល ។ និយាយរួមគោរពសិទ្ធិមនុស្សគឺយុត្តិធម៌ យុត្តិធម៌ គឺគោរពសិទ្ធិមនុស្ស ។