2018-12-19 13:46
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើមនុស្សគ្រប់រូបត្រូវមានទស្សនវិជ្ជាផ្ទាល់ខ្លួនឬទេ ។
២.តើទស្សនវិជ្ជាទាក់ទង និងជីវិតដូចម្តេចខ្លះ ?
៣. តើគតិវិញ្ញូ និងតិចនិចមានទំនាក់ទំនងនឹងដូចម្តេចខ្លះ ?
៤.ពិភពលោកសព្វថ្ងៃកំពុងអភិវឌ្ឍន៍គ្រប់វិស័យតើត្រូវការពឹងផ្អែកលើទស្សនវិជ្ជាទៀតឬទេ ?
៥. តើអ្នកយល់យ៉ាងណាដែរ ចំពោះការសិក្សាទស្សនវិជ្ជានៅថ្នាក់ទី១១ ?
ចម្លើយ
១. មនុស្សជាសត្វដែលបរិភោគមនោសញ្ចេតនាហារ ។ ដូចនេះ មនុស្សគ្រប់រូបសុទ្ធតែមានមនោសញ្ចេតនា ។ បើមនុស្សមានមនោសញ្ចេតនា មនុស្សតែងត្រូវការវិចារណញាណ ហើយមនុស្សត្រូវតែមានទស្សនវិជ្ជាផ្ទាល់ខ្លួនជាចាំបាច់ ។
២. ទស្សនវិជ្ជា មានទំនាស់ទំនងយ៉ាងជិតស្និតជាមួយជីវីតមនុស្ស ។ ដើម្បីយល់ទស្សនវិជ្ជាត្រូវចេញដំណើរក្នុងជីវីត ព្រោះជីវីតជាអ្នកបង្កើតបញ្ហាទស្សនវិជ្ជា ។ ហេតុនេះ ទស្សនវិជ្ជាកើតក្នុងជីវីតនិងដើម្បីជីវិតដូចជា ការរស់នៅ សេចក្តីស្លាប់ ការអត់ឃ្លាន សាសនា សេរីភាព ស្នេហា សុភមង្គល ឧត្តមគតិ យុត្តិធម៌ អាទិទេព វាសនា បុណ្យបាប... ទាំងនេះសុទ្ធតែជាបញ្ហាដែលទាក់ទង់នឹងជីវីត ។
៣. នៅបុរាណកាល វិញ្ញូ ឬអ្នកទស្សនវិជ្ជាតែងនិយមមើលងាយកិច្ចការទាំងឡាយដែលធ្វើដោយដៃ ហើយតិចនិចត្រូវបានគេចាត់ទុកថាជាកិច្ចការថោកទាបសំរាប តែវណ្ណៈទាសករតែប៉ុណ្ណោះ ។ ប៉ុន្តែតាំងពី ស.វ ទី១៦មកតិចនិចបានរីកលលូតលាស់ខ្លំាងជាពិសេសបច្ចុប្បន្ននេះ មហិទ្ធិរិទ្ធិតិចនិចមានភាពអស្ចារ្យពេកណាស់ រហូតដល់ធ្វើអោយអ្នកគិតធំៗ ខ្វល់ខ្វាយយ៉ាងខ្លំាង ។ ដូចនេះ ដើម្បីអោយស្របកំរិតអភិវឌ្ឍន៍តិចនិច អ្នកទស្សនវិជ្ជាត្រូវតេខិតខំ បំពេញបេសកកម្មថ្មីៗទៀត
ជាចាំបាច់គឺសីលគតិវិញ្ញូដើម្បីបង្វែរការប្រើប្រាស់សមិទ្ធផលតិចនិច និងវឌ្ឍនភាពនៃតិចនិចអោយមកបំរើផលប្រយោជន៍មនុស្សជាតិវិញ ព្រោះថាស្យង់ក្តី តិចនិចក្តីសុទ្ធតែជាអាវុធមុខពីរ ពោលគឺគុណ និងទោស អាស្រ័យលើការប្រើប្រាស់វាក្នុងផ្លូវត្រូវ ឬខុស ។
៤. ជាមួយគ្នានឹងការរីកចម្រើនជឿនលឿនរបស់ស្យង់ និងនតិចនិចបណ្តោយអោយមានការអភិវឌ្ឍន៍គ្រប់វិស័យ ប៉ុន្តែសង្គមលោកសព្វថ្ងៃ មិនគ្រាន់តែបានទទួលផលវិបាកបណ្តាលមកពីស្យង់ខ្វះញាណប៉ុណ្ណោះទេ ថែមទាំងកំពុងភ័យបារម្ភខ្លាចបាត់បង់ពិភពលោកនេះថែមទៀតផង ។ ព្រោះថាឥទ្ធិពលនៃគ្រាប់បែកណណឺត្រុង អាចប្រល័យលោកក្នុងរយៈពេលយ៉ាងខ្លីបំផុត ។ ដូចនេះចាំបាច់ត្រូវការទស្សនវិជ្ជា ជានិច្ចដើម្បីទប់កំលាំងជឿនលឿន ដែលឆ្ពោះទៅរកការវិនាសនេះ ឬដើម្បីបង្វែរពីកាងារប្រើប្រាស់ស្យង់និង តិចនិចដើម្បីបំផ្លាញ់មនុស្សលោកមកបំរើផលប្រយោជន៍មនុស្សលោកវិញ ។
៥. ការសិក្សាទស្សនវិជ្ជានៅថ្នាក់ទី១១ គឺជាការបើកផ្លូវ ឬត្រួសត្រាយផ្លូវជាលើកដំបូងសំរាប់សិស្ស ។ ព្រោះតាមរយការសិក្សាទស្សនវិជ្ជា សិស្សអាចបានដឹងនិង ស្គាល់មែកធាងទាំងឡាយរបស់ទស្សនវិជ្ជាផង និងមានលក្ខណៈងាយស្រួលក្នុងការឈោងចាប់នូវមុខវិជ្ជាធំៗទាំងឡាយ នៅឧត្តមសិក្សាផង ។ ម៉្យាងទៀតសិស្សអាចមានសមត្ថភាព ត្រិះរិះពិចារណាវែកញែកពិភាក្សាហើយអាចយល់បាននូវបញ្ហាសង្គមថែមទៀតផង ។