Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថាទស្សនៈរូបធាតុនិយម ?

២. ដូចម្តេចដែលហៅថា ទស្សនៈមនោនិយម ?

៣. រូបធាតុជាអ្វី ?

៤. ញាណជាអ្វី ?

៥. តើសារជាតិពិភពលោកដូចម្តេចខ្លះ ?

៦. តើមានអ្វីជាសំអាង ដែលថារូបធាតុកើតមុនញាណ ?
៧. តើមានលោកខាងនាយដែររឺទេ ?

៨. តើអាទិទេព បង្កើតមនុស្សឬមនុស្សបង្កើតអាទិទេព ? ចូរវិភាគ ?

៩. តើអាទិទេព ទេវតា កើតឡើងតាមរបៀបណា ?
១០. តើរូបធាតុនិងញាណមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?

១១ តើការយល់ដឹងពីពិភពលោកតាមបែ​មបរូបធាតុនិយមមានអត្ថប្រយោជន៍អ្វីខ្លះ  ?

ចម្លើយ

១. ទស្សនៈរូបធាតុនិយមគឺជា ទស្សនៈដែលយល់ថាសារជាតិពិផពលោកគឺរូបធាតុមានន័យថារូបធាតុកើតមុនញាណ និងកំនត់ញាណ ។ រូបធាតុអត្ថិភាពឯករាជ្យពីញាណ ។ ញាណកើតចេញពីរួបធាតុ ។ រូបធាតុមានអត្ថិភាពអមតៈគ្មាននរណាបង្កើតវា និងគ្មាននរណាបំផ្លាញវាដែរ ។ ពិភពរូបធាតុធ្វើចលនានិងវិវត្តឥតឈប់ឈរ ។ មនុស្សមានសមត្ថភាពអាចយល់ដឹងនិងកែប្រែពិភពលោក ។

២. ទស្សនៈមនោនិយមគឺជាទ្រឹស្តីដែលយល់ថាសារជាតិពិភពលោកគឺញាណ ។ ញាណកើតមុនរូបធាតុ និងកំនត់រូបធាតុ ។ រូបធាតុកើតក្រោយញាណនិងចំនេះញាណ ។ មនុស្សគ្មានសមត្ថភាពអាចយល់ដឹងបានពីពិភពលោកទេបើទោះជាអាចយល់ដឹងបាន ក៏ដោយសាស្មារតីដាច់ខាតរឺគំនិតដាច់ខាតពោលគឺដោយសារអាទិទេពហើយក៏ជាពិភពអាថ៌កំបាំងផង ។

៣. រូបធាតុជាបញ្ញត្តិទស្សនៈវិជ្ជា ប្រើសំរាប់ចង្អុលបង្ហាញតថភាពសត្យានុម័តដែលបញ្ចូនទៅឥន្រ្ទីយារម្មណ៍របស់មនុស្ស ហើយត្រូវបានឥន្រ្ទីយារម្មណ៍ថតចម្លងនិងឆ្លុះបញ្ចាំងឡើងញនិងមានអត្ថិភាពមិ​នចំនុះឥន្រ្ទិយារម្មណ៍នោះឡើយ ។

៤. ញាណ គឺជាបញ្ញត្តិទស្សនៈវិជ្ជាប្រើសំរាប់ចង្អុលបង្ហាញរាល់សកម្មភាពស្មារតីរបស់មនុស្សរួមមានសញ្ចេតនា សតិអារម្មណ៍ ឆន្ទៈ ទ្រឹស្តីទស្សនៈ ... ដែលសំដែងឡើងដោយភាសានិងទស្សនាទាន ។

៥. សារជាតិពិភពលោក គឺលោករូបធាតុរួមមានបណ្តាវត្ថុ ភាវៈ បាតុភូតតាំងពីធំបំផុតរហូតតូចបំផុត ។

  មានតែពិភពលោកមួយគត់ ដែលមានលក្ខណៈឯកភាពនិងជាពិភពរូបធាតុគ្មានឋានសួគ៌គ្មានឋាននរកគ្មានបរលោកទេ ។

     គ្រប់វិស័យនៃពិភពលោក សុទ្ធតែមានទំនាក់ទំនងរូបធាតុឯកភាពមានប្រភពពីរូបធាតុមានអត្ថិភាពរូបធាតុជាក់ស្តែងនិងស្ថិតក្រោមឥទ្ធិពលក្រិត្យក្រមធម្មជាតិ ។

     ពិភពរូបធាតុអត្ថិភាពអមតៈ គ្មានព្រំដែនមិនចេះរីងស្ងួតគ្មាននរណាបង្កើតវានិងបំផ្លាញវាហើយធ្វើចលនានិងប្រែប្រួលពីទំរង់រូបធាតុមួយទៅទំរង់រូបធាតុមួយទៀត ឥតឈ         ប់ឈរ ។

៦. ផ្នែកជីវវិទ្យា និងវត្ថុបុរាណវិទ្យាបានបង្ហាញច្បាស់ថាផែនដីជាចំនែកនៃតារាមួយកាលពី ៤ទៅ ៥កោដិឆ្នាំកន្លងមក អណ្តែតក្នុងលំហអាកាសត្រូវបានត្រជាក់បន្តិចម្តងៗដោយឆ្លងតាមចលនានិងដំណើរលូតលាស់យូរអង្វែងហើយក្លាយគជាពិភពហោរស្ថានមួយ ។​ការវិវត្តន៍នេះបានធ្វើអោយមានបំរែបំរួលពីសារធាតុអសរីរាង្គ ទៅជាសរីរាង្គរួចឈានដល់សារធាតុជីវីតជាដំបូង ។ ភាវៈនេះឈានឡើងជាបណ្តើរៗពីទាបទៅខ្ពស់ពីសាមញ្ញទៅស្មុកស្មាញពីភាវៈគ្មានកោសិកា ទៅភាវៈមានកោសិកាពីឯកកោសិកាទៅពហុកោសិកាពីសត្វឥតឆ្អឹងកងទៅសត្វមានឆ្អឹងកងពីសត្វថ្នាក់ទាប ទៅសត្វថ្នាក់ខ្ពស់ក្រោយមកគឺមនុស្សដែលមានខួរក្បាលយ៉ាងសុក្រឹ​ត ។ ដូចនេះមនុស្សជាផលិតផលនៃរូបធាតុ ជាផលិតផលខ្ពស់បំផុតនៃសត្វមានជីវិតនិងមានប្រវត្តិសាស្រ្តប្រមាណពី ២ទៅ ៣​លានឆ្នាំកន្លងមក ។

     មានតែមនុស្សទេ ដែលមានញាណ ។ ដូចនេះញាណគឺជាលទ្ធផលនៃវិវត្តន៍យូរអង្វែងរបស់រូបធាតុ ។

៧. ចំពោះទស្សនៈរូបធាតុនិយម គ្មានលោកខាងនាយទេគឺមានតែពិភពរូបធាតុឯកភាពតែមួយគត់ ។ ព្រោះថាលោកខាងនាយ ឬ​បរលោកគឺគ្រាន់តែជាផលិតផលនៃអារម្មណ៍ស្រមើលស្រមៃដែលចាប់ប្រភពពីខួរក្បាលមនុស្សបុព្វកាលដែលស្ថិតក្នុងសម័យកាលអវិជ្ជន្ធការ និងជា​ការប្រឌិតរបស់សាសនាតែប៉ុននោះ ។

៨. ទស្សនៈមនោនិយមអះអាងថា អាទិទេពបង្កើតមនុស្សនិងភាវៈទាំងអស់ ។ នេះជាទស្សនៈមានលក្ខណៈអចិន្តភាពខ្វះមូលដ្ឋានស្យង់ញ្រោះអាទិទេព ឬកំលាំងអាថ៌កំបាំងឬអបិយជំនឿសុទ្ធតែកើតឡើងនៅក្នុងភាពទ័លច្រកកង្វះសមត្ថភាពកង្វះការយល់ដឹងពីបាតុភូតធម្មជាតិតែប៉ុននោះ ។ តាមពិតគឺមនុស្សទេដែលជាអ្នកបង្កើតអាទិទេព ហើយនាំគ្នាគោរពអាទិទេព ។

៩. កាលពីសម័យបុព្វកាល មនុស្សខ្វះសមត្ថភាពដឹងអាចយល់បានពីបាតុភូតធម្មជាតិទន្ទឹមនឹងត្រូវតស៊ូប្រឆាំងនឹងភាពសាហាវរបស់ធម្មជាតិ ។ នៅចំពោះមុខបាតុភូតធម្មជាតិដ៏កាចសាហាវនេះមនុស្សបុណ្វកាលតែងមានការភ័យខ្លាចហើយក៏អង្វរករធម្មជាតិ ដើម្បីអោយធម្មជាតិអនុគ្រោះដល់ខ្លួនរហូតលើកតំកើងបាតុភូតធម្មជាតិទៅជាទេវតាដូចជាព្រះគង្គារ ព្រះអគ្គី ព្រះពាយជាដើម​ ក្នុងុំន័យអោយមានលំនឹងក្នុងផ្លូវចិត្តផងនិងក្នុងន័យអង្វរករកុំអោយមានទឹកជំនន់រឺភ្លើងឆេះព្រៃរឺខ្យល់ព្យុះមកបំផ្លាញភូមិឋានរបស់ខ្លួនផង ។ និយាយរួមអាទិទេពនិងទេវតាកើតមកពីការភ័យខ្លាចរបស់មនុស្សបុព្វកាលតែប៉ុននោះ ។

១០. ពិតមែនតែរូបធាតុកើតមុនញាណនិងកំនត់ញាណហើយញាណកើតក្រោយរូបធាតុនិងចំនុះរូបធាតុប៉ុន្តែរូបធាតុនិងញាណមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នា ព្រោះថាញាណកាលណាកើតចេញជារូបរាងហើយវាជះឥទ្ធិពលធ្វើអោយរូបធាតុរីកចំរើនឥតឈប់ឈរ ។ បើក្នុងជីវភាពរស់នៅវិញកត្តាសំភារៈកំនត់កត្តាស្មារតីតែកត្តាស្មារតីក៏ជះឥទ្ធិពលធ្វើអោយកត្តាសំភារៈរីកចំរើនវិញដែរ មានន័យថាគំនិតជះឥទ្ធិពលទៅលើសំភារៈដោយកែប្រែសំភារៈដេលមានរួចហើយនោះអោយកាន់តែមានលក្ខណៈប្រសើរឡើងជានិច្ច ។

១១. ការយល់ដឹងពីពិភពលោកតាមបែ​បរូបធាតុនិយមអាចធ្វើអោយយើងមានសុទិដ្ឋិនិយមមានជំនឿលើសមត្ថភាពធ្វើម្ចាស់លើធម្មជាតិរបស់មនុស្សជាតិសមត្ថភាពកែឆ្នៃធម្មជាតិធ្វើរង្វាយដ​ណ្តើមធម្មជាតិដាក់ធម្មជាតិក្នុងការប្រើប្រាស់និង​ចេះទាញផលប្រយោជន៍ពីធម្មជាតិមកបំពេញតំរូវការនិងបំពេញចិត្តមនុស្សជាតិ ។

     ម៉្យាងទៀតយើងនឹងទទួលបាននូវលោកទស្សនៈវិទ្យាសាស្រ្តជីវទស្សនៈជឿនលឿននិងគំនិតស្យង់សំដៅស្វែងយល់បានកត្រឹមត្រូវពីពិភពលោកនិងកែប្រែពិភពលោក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login