Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១.​ដើម្បីរស់តើចំបាច់មនុស្សត្រូវការអ្វីខ្លះ ? របស់ទាំងនោះបានមកពីណា ?

២. ពលកម្មបង្កើតមនុស្ស និងសង្គមមនុស្ស ។ ចូរពន្យល់ ?

៣. តើពលកម្មរបស់មនុស្សមានចំនុចពិសេសដូចម្តេចខ្លះ ?     

៤. ដូចម្តេចដែលហៅថា បែបផែនផលិតកម្ម ?

៥. ដូចម្តេចដែលហៅថា កំលាំងផលិតកម្ម ?

៦. ដូចម្តេចដែលហៅថា ទំនាក់ទំនងផលិតកម្ម ?

៧.តើធនធានធម្មជាតិនិងរូបធាតុដើមខុសគ្នាដូចម្តេចខ្លះ ?

៨. តើអ្វីជាកត្តាកំនត់ក្នុងបែបផែនផលិតកម្ម ? ចូរពន្យល់ ?

៩. តើការវិវត្តន៍របស់សង្គមរហូតមកទល់សព្វថ្ងៃនេះ ឆ្លងកាត់ប៉ុន្មានរបបសង្គម ? គឺសង្គមអ្វីខ្លះ ?

១០. ពីសង្គមកុំមុយនីសបុព្វកាលមកសង្គមទាសភាពសង្គមវិវត្តន៍ដូចម្តេចខ្លះ ?

១១.​ការតស៊ូវណ្ណៈជាកំលាំងចលករជំរុញអោយសង្គមរីកចំរើន ។ ចូរពន្យល់ ។

១២. មនុស្សផ្តាច់ចេញពីសត្វគឺដោយសារបាតដៃទាំងពីរ ។ ចូរវិភាគ ។

ចម្លើយ

១. ដើម្បីរស់ ជាបឋមមនុស្សចាំបាច់ត្រូវហូបចុក ស្លៀកពាក់ ជំរកស្នាក់នៅនិងប្រដាប់ប្រដាប្រើប្រាស់ចំបាច់ដទៃទៀត ។ នេះជាល័ក្ខខ័ណ្ឌចចាំបាច់សំរាប់ការរស់នៅរបស់មនុស្ស រឺជាតំរូវការចាំបាច់ពីធម្មជាតិ ។ បណ្តាសំភារៈទាំងនេះ មិនមានស្រាប់នៅក្នុងធម្មជាតិទេ បើទោះជាមានក៏ពុំអាចបំពេញតតំរូវការនិងបំពេញចិត្តមនុស្សបានឡើយ ហើយក៏មិនអាចបានដោយសារកំលាំងអាទិទេពឬដោយសារការស្រមើលស្រមៃណាមួយដែរ តែគឺពិតជាកើតឡើងពីពលកម្មផលិតនិងមុនផលិតរបស់មនុស្ស ។  ដូចនេះពលកម្មផលិត គឺជាល័ក្ខខណ័្ឌមួយដ្ឋានដំបូងបង្អស់នៃជីវភាពសង្គមទាំងមូល ។

២. ប្រវត្តិសាស្រ្តមនុស្សជាតិបានបង្ហាញថាមនុស្សគឹជាផលិតផលនៃការវិវត្តន៍យូរអង្វែងពីស្វាមនុស្សមកជាមនុស្សដោយសារពលកម្ម ។

     ដោយសារឥទ្ធិពលពលកម្មសរីរាង្គមនុស្សត្រូវបានប្តូរជាបណ្តើរៗដើម្បីស្របចលនាពលកម្ម ។ ដំបូងបាតើដៃទាំងពីរដែលពីរដើមជាជើងមុខប្រើសំរាប់តោងមែកងឈើ បេះផ្លែឈើត្រូវបានរំដោះដើម្បីទទួលមុខងារថ្មីគឺសំរាប់កាន់ឧបករណ៍ប្រើប្រាស់វិញ ។ ទំលាប់យូរៗទៅការដើរដោយជើងបួនត្រូវបាត់ជាបណ្តើរៗហើយចេះដើរត្រង់ខ្លួនដោយជើងក្រោយទាំងពីរ ។ ព្រមជាមួយុំការរីកចំរើននៃបាត់ដៃរាល់ផ្នែកផ្សេងៗទៀត នៃសរីរាង្គក៏ផ្លាស់ប្តូរពិសេសគឺខួរក្បាល ។

      ពលកម្មបានពង្រីករបកគំហើញរបស់មនុស្សជាបណ្តើរៗ ធ្វើអោយសមាជិកក្នុងសមាគមន៍កាន់តែមានទំនាក់ទំនងគ្នាជិតស្នទ្ធិថែមទៀត ។ សំនូមពរផ្លាស់ប្តូរគ្នាពីររបៀបធ្វើការងារការសំដែងឆន្ទៈបំនងប្រាថ្នាបាននាំដល់កំនើតភាសា ។ មនុស្សញែកដាច់ចេញពីសត្វ ។ ទើបផ្តាច់ចេញពីសត្វនៅគ្រាដំបូង ដោយសារឧបករណ៍ពលកម្មនៅទាបបំផុត ។ ផ្តើមពីចេះបរបាញ់សត្វ ចាប់ត្រី ដាំដុះ និងលចេះប្រើភ្លើងដែលមិនត្រឹមតែចំអិនអាហារប៉ុននោះទេ ថែមទាំងយកភ្លើងកឺឆ្នៃឧបករណ៍ប្រើប្រាស់កាន់តែរីកចំរើនផង ។​មនុស្សឈានពីរររស់់បែបអនាថាមកការរស់នៅមានភូមិឋានត្រឹមត្រូវ ។

      ស្ថិតលើមូលដ្ឋានរីកចំរើននៃសកម្មភាពផលិតកម្ម រាល់សកម្មដទៃទៀតដូចជាសិល្បៈ ស្យង់ ក៏ចាប់កំនើត និងលូតលាស់ ។ ប្រជាជាតិក៏កើតឡើងជំនួសអោយអង្គការតូចចង្អៀតដូចជាកុលសម្ព័ន្ធ បក្សសម្ព័ន្ធ ។ ច្បាប់នយោបាយទសស្សនៈវិជ្ជាចាប់កំណើតឡើងសង្គមមនុស្សឈានឡើងមាគ៌ាអរិយធម៌ ។

      សរុបមកគឺ « ពលកម្មបង្កើតមនុស្ស និងសង្គមមនុស្ស « ព្រោះ « ដំនើរវិវត្តន៍ពីស្វាមនុស្ស មកមនុស្ស គឺដោយសារពលកម្ម ។ មនុស្សប្លែកពីសត្វត្រង់មនុស្សុមានពលកម្ម ។​

៣. ពលកម្មរបស់មនុស្ស មានចំនុចពិសេសពីរគឺៈ

  • ពលកម្ម​របស់មនុស្សគឺជា សកម្មភាពប្រកបដោយញាណ មានគោលបំនងសំដៅផលិតចេញនូវគ្រឿងឧបភោគបរិភោគ ។
  • ពលកម្មរបស់មនុស្សគឺជា សកម្មភាពប្រើឧបករណ៍ ។

៤. បែបផែនផលិតកម្ម គឺជាបែបផែនផលិតចេញនូវទ្រព្យសំភារៈសង្គម ។ គ្រប់បែបផែនផលិតកម្មសុទ្ធតែជាបន្សំរវាងកំលាំងផលិតកម្មនិង ទំនាក់ទំនងផលិតកម្ម ។​

៥. កំលាំងផលិតកម្ម គឺជាទំនាក់ទំនងរវាងមនុស្ស និងធម្មជា​តិនិងសមត្ថភាពរង្វាយដណ្តើមរបស់មនុស្សទៅលើធម្មជាតិក្នុងដំនើរផលិតកម្ម ។ កំលាំងផលិតកម្មរួមមានៈ

  • ពលករៈ គឺនិយាយទាក់ទងពីគុណភាពរបស់ពលករពោលគឺសមត្ថភាពបច្ចេកទេស វិទ្យាសាស្រ្តដែលពលករមាន
  • មធ្យោបាយផលិតកម្មរួមមានកម្មវត្ថុពលកម្ម ដែលមានធនធានធម្មជាតិនិងរូបធាតុដើមនិងមធ្យោបាយពលកម្មដែលមានឧបករណ៍ពលកម្មមធ្យោបាយទុកដាក់និងមធ្យោបាយចាំបាច់ផ្សេងៗទៀត ។

៦. ទំនាក់ទំនងផលិតកម្មគឺជាទំនាក់ទំនងរវាងមនុស្ស និងមនុស្សក្នុងដំណើរផលិតកម្ម ។ ទំនាក់ទំនងផលិតកម្មរួមមានៈ

  • ទំនាក់ទំនងស្តីពីកម្មសិទ្ធិលើមធ្យោបាយផលិតកម្ម
  • ទំនាក់ទំនងស្តីពីឋានៈតួនាទីក្នុងការដឹកនាំ គ្រប់គ្រង់និងចាត់ចែងដំនើរផលិកម្ម ។
  • ទំនាក់ទំនងស្តីពីបំនែកចែក និងទទួលផលក្នុងដំនើរផលិតកម្ម ។

៧. ធនធានធម្មជាតិសំដៅធនធានរឺវត្ថុដែលមានស្រាប់នៅក្នុងធម្មជាតិដូចជា ព្រៃឈើ ទន្លេ បឹងបួរ រ៉ែជាដើម ឯរូបធាតុដើមសំដៅទៅលើវត្ថុដែលឆ្លងកាត់ពលកម្ម ដូចជាកប្បាស គរ ក្រចៅ ជាដើមព្រោះដើម្បីបានរបស់ទាំងនោះចាំបាច់តត្រូវធ្វើពលកម្មដាំដុះម្តងសិន ។

៨. នៅក្នុងបែបផែនផលិតកម្មគឺកំលាំងផលិតកម្មជាកត្តាកំនត់នៃបំលាស់ប្តូរបែបផែនផលិតកម្ម ។ ព្រោះថាកំលាំងផលិតកម្មវាបង្ខំអោយទំនាក់ទំនងផលិតកម្មចំនុះគ្នា ។ ប៉ុន្តែទំនាក់ទំនងផលិតកម្មជះឥទ្ធិពលខ្លាំងក្លាទៅលើកំលាំងផលិតកម្មវិញដែរធ្វើអោយកំលាំងផលិតកម្មរីកលូតលាស់ឥតឈប់ឈរក្នុងករណីសមស្របនិងរាំងស្ទះការលូតលាស់របស់កំលាំងផលិតកម្មករណីមិនសមស្រប ។

ក្នុងករណីមិនសមស្រប កំលាំងផលិតកម្មមានតួនាទីបំផ្លាញទំនាក់ទំនងផលិតកម្មចាស់ហួសសម័យនោះចោលបង្កើតទំនាក់ទំនងផលិតកម្មថ្មីមួយដែលសមស្របននិងវាមកជំនយសវិញ ។ ប្រការនេះនាំអោយបំលាស់ប្តូរបែបផែនផលិតកម្មចាស់ជំនួសដោយបែបផែនផលិតកម្មថ្មី ដូចនេះកំលាំងផលិតកម្មជាកត្តាកំនត់នៃបំលាស់ប្តូរទំនាក់ទំនងផលិតកម្មនិងបែបផែនផលិតកម្ម ។

៩. រហូតដល់សព្វថ្ងៃនេះ ការនិវត្តន៍សង្គមបានឆ្លងកាត់ប្រាំរបបសង្គមខុសៗគ្នាគឺរបបសង្គមកុំមុយនីសបុព្វកាល របបសង្គមទាសភាព របបសង្គមសក្តិភូមិ របបសង្គម មូលធននិយម និងរបបសង្គម សង្គមនិយម ។

១០ . ដំបូងឡើយ ដោយឧបករណ៍ផលិតកម្មនៅទាបនិងកង្វះសមត្ថភាពទប់ទល់នឹងសត្វសាហាវ​ បាតុភូតធម្មជាតិ តំរូវអោយមនុស្សបុព្វកាលរស់នៅជាសហគមន៍ធ្វើការអ្ន ហូបរួម ចែកផលជារួម ។ ក្រោយមកកំរិតបញ្ញាមនុស្សកាន់តែកើនឡើង ឧបករណ៍ពលកម្ម ត្រូវបានកែឆ្នៃបន្តបន្ទាប់ពីថ្មពីឆ្អឹងមកលោហធាតុអោយផលិតផលដែលផលិតបានត្រូវនៅសល់លើសពីតំរូវការ ។ ទន្ទឹមនឹងកំនកំណើតរបបកម្មសិទ្ធិឯកជន អ្នកដែលមានបញ្ញានិងមានកំលាំងមំាមួន ខិតខំប្រើគ្រប់មធ្យោបាយដើម្បីប្រមូលផលិតផលដែលលើសនោះទុកជាកម្មសិទ្ធិរបស់ខ្លួន ។

      អ្នកឆ្លាតអ្នកខ្លាំងក្លាយជាពួកអ្នកមានអ្នកល្ងង់ អ្នកខ្សោយ ក្លាយជាអ្នកក្រ ។ សង្គមបុព្វកាលរង្គោះរង្គើស្របនឹងកំនើតសង្គមទាសភាព ដោយពួកអ្នកមានក្លាយជាវណ្ណៈម្ចាស់ទាសករ ឯពួកអ្នកក្រក្លាយជាវណ្ណៈទាសករ ។ បែបផែនផលិតកម្មថ្មី ផ្អែកលើរបបកម្មសិទ្ធិឯកទាសករពីមធ្យោបាយផលិតកម្មបដិសន្ថិឡើងសង្គមកុំមុយនីសបុព្វកាលរលំរលាយនិងជំនួសដោយសង្គមទាសភាព ។ ដូចនេះនិយាយរួមការវិវត្តន៍ពីសង្គមបុព្វកាលមកសង្គមទាសភាពគឺបណ្តាលមកពីមានបំនែងចែកពលកម្មក្នុងសង្គម និងរបបកម្មសិទ្ធិឯកជនពីមធ្យោបាយផលិតកម្ម ។​

១១. ដោយសារការលូតលាស់ របស់កំលាំងផលិតកម្មនាំអោយទំនាក់ទំនងបែបផែនផលិតកម្មកើតឡើងពីទំនាស់រវាងកំលាំងផលិតកម្មលូតលាស់ ជាមួយទំនាក់ទំនងផលិតកម្មអន់ថយហើយក្លាយជាទំនាស់វណ្ណៈក្នុងសង្គម ។ ការតស៊ូវណ្ណៈក៏ចាប់កំណើតឡើង ដែលទីបំផុតបដិវត្តន៍សង្គមមួយផ្ទុះឡើងរបបសង្គមចាស់ត្រូវដួលរលំ​ទំនាក់ទំនងផលិតកម្មចាស់ត្រូវបានកំទេចនិងជំនួសដោយទំនាក់ទំនងផលិតកម្មថ្មី ។ បែបផែនផលិតកម្មចាស់ត្រូវបាន ជំនួសដោយបែបផែនផលិតកម្មថ្មី របបសង្គមថ្មីមួយជំនួសរបបសង្គមចាស់ ។ ដូចនេះការតស៊ូវណ្ណៈជាកំលាំងចលករជំរុញអោយសង្កមរីកចម្រើន ។

១២. ពីដំបូងសត្វ​និង ស្វាមនុស្សដើរដោយជើងបួនទាំងអស់គ្នា ។ ដោយសារតំរូវការពលកម្មជើងមុខទាំងពីររបស់មនុស្សត្រូវបានរំដោះទទួលមុខងារថ្មីនិងក្លាយជាដៃនិងធ្វើអោយមនុស្សចេះឈរត្រង់ខ្លួនលើជើងក្រោយទាំងពីរ ។ មនុស្សផ្តាច់ខ្លួនចេញពីសត្វជាលើកដំបូង ។ ជាពិសេសបាតដៃរបស់មនុស្ស ខុសពីសត្វត្រង់ថាក្នុងចំនោមម្រាមដៃទាំងប្រាំរបស់មនុស្សគឺមានមេដៃមួយដើរតួនាទីសំខាន់ជាងគេក្នុងការបំពេញការងារ ។ ព្រោះបើគ្មានមេ​ដៃទេនោះ មនុស្សពុំអាចចាប់ឬកាន់របស់អ្វីមួយបានឡើយ ។ សត្វថ្នាក់ខ្ពស់ខ្លះមានម្រាមដែរ ប៉ុន្តែម្រាមទាំងអស់របស់សត្វពុំមានតួនាទីនិងពុំអាចបំពេញមុខងារដូចម្រាមដៃរបស់មនុស្សបានឡើយលើកលែងតែពពួកសត្វស្វា ។ ប៉ុន្ទែទោះបីអាចបំពេញមុចងារចាប់កាន់របស់អ្វីៗបានក៏ដោយ ក៏សត្វស្វាពុំអាចចាប់កាន់របស់ធ្ងន់ៗបានដែរ​។ ក្រៅពីនេះសត្វដទៃទៀត ប្រើមាត់ឬចំពុះសំរាប់ចាប់ឬពាំរបស់ជំនួសម្រាបដៃហើយក៏មិនអាចប្រើប្រាស់ប្រកបដោយភាពប៉ិនប្រសបដែរ ។ ដូចនេះមនុស្សញែកខ្លួនដាច់ចេញផុតពីសត្វជាលើកំបូង គឺដោយសារបាតដៃទាំងពីរនេះឯង ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login