Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. អ្វីដែលហៅថាពុទ្ធិ ?

២. អ្វីជាអំពើ ?

៣. តើមែកធាងធំៗ ទាំងបួនរបស់ទស្សនវិជ្ជាសិក្សាពីអ្វីខ្លះ​?

៤.​គំនិតទស្សនវិជ្ជាមានលក្ខណៈពិសេសដូចម្តេចខ្លះ​ ?

៥. តើទស្សនវិជ្ជាមានគោលបំណងយ៉ាងណា ?

ចម្លើយ

១ .

  • ពុទ្ធិ គឺជាចំណេះដឹង ដែលជាលទ្ធផលនៃការសិក្សាពីមុខយ៉ាងច្រើនដូចជា ចិត្តវិទ្យា ស្យង់ សីលវិជ្ជា និងបរមត្ថវិជ្ជា ។
  • ពុទ្ធិ គឺជាការរៀ​​​នតាមចិត្តវិទ្យា​ អំពីមុខងារទូទៅរបស់ពុទ្ធិអំពីស្យង់ផ្សេងៗដែលជាលទ្ធផលរបស់ពុទ្ធិ និងជាទីបញ្ចប់អំពីពុទ្ធិបរមត្ថវិជ្ជាដែលជាធម្មវត្ថុសិក្សាសំខាន់របស់ទស្សនវិជ្ជា ។

២.

  • អំពើ គឺអ្វីដែលមនុស្សធ្វើ ហើយបានលទ្ធផលមកពីគ្រប់វិស័យ ដូចជាវិស័យឧស្សាហកម្ម សិល្បៈសីលវិជ្ជាសង្គមវិទ្យា ។​ល។
  • អំពើ គឺជាការសិក្សាតាមចិត្តវិទ្យា អំពីល័ក្ខខ័ណ្ឌនៃទង្វើរបស់មនុស្សអំពីវិស័យផ្សេងៗរបស់ទង្វើមនុស្ស ។

៣. បច្ចុប្បន្នមែកធាងធំៗ ទាំងបួនរបស់ទស្សនវិជ្ជាដែលត្រូវចាត់ទុកថាជាវត្ថុសិក្សារបស់ទស្សនវិជ្ជារួមមាន ៖

  • ចិត្តវិទ្យាដែលជាស្យង់ សិក្សាពីបញ្ហាចិត្តគឺសិក្សាពីចិត្តការណ៍ និងពីមុខងារធំៗរបស់ចិត្តដូចជាឥន្រ្ទិយារម្មណ៍ ប្រត្យក្សារម្មណ៍ លំនឹក បញ្ញា ការរំភើបជាដើម ។ និយាយរួម គឺសិក្សាពីជិវីតនៃចិត្តទូទៅ ។
  • តក្កវិទ្យា សិក្សាតំលៃសច្ចៈរិះរកច្បាប់នានា ដើម្បីអោយបានវិចារត្រឹមត្រូវហើយនៅក្នុងនោះមានពុទ្ធិស្យង់វិជ្ជា និងវិធីសាស្រ្តផង ។
  • សីលវិជ្ជាសិក្សាតំលៃ កុលសរិះរកគន្លង រឺមាគ៌ាចរិយារបស់មនុស្សដើម្បីរស់នៅអោយ​បានសមរម្យក្នុងសង្គម ។
  • បរមត្ថវិជ្ជា រឺអស្តិរូបវិជ្ជា រឺអរូបវិជ្ជា ដែលយើងនិយមហៅថាទស្សនវិជ្ជាទូទៅ រឺ ទស្សនវិជ្ជាពិតប្រាកដដោយវត្ថុសិក្សារបស់វាមានលក្ខណៈទូទៅនិងអរូបី ដូចជាបញ្ហាភាវៈ បញ្ហាអទិទេពជាអាទិ៍ ដែលសុទ្ធតែជាបញ្ហាចំបងប្រកបដោយអាថ៌កំបាំង ។ និយាយរួម បរមត្ថវិជ្ជាសិក្សាលើគ្រប់បញ្ហាណាដែលស្យង់មិនអាចដោះស្រាយបាន ។​

៤. គំនិតទស្សនវិជ្ជាមានលក្ខណៈពិសេស គឺ ៖

  • គំនិតរិះគិត ជាគំនិតដែលព្យួរទុកសិន នូវវិនិច្ឆ័យដើម្បីទុកពេលពិចារណាជាគំនិតមួយ ដែលបានពិចារណាត្រឹមត្រូវរួចហើយ
  • គំនិតអធ្យាស្រ័យ ៖ ជាគំនិតនិយមការពិចារណារបស់ខ្លួនផង និងការពិចារណារបស់អ្នកដទៃផងដោយមិនរឹងមិនមានថាមានតែខ្លួនឯងម្នាក់ទេ ដែលនូវគំនិតណាមួយដែលជំទាស់និងគំនិតខ្លួន ដោយមិនបានពិចារណាល្អិតល្អន់នោះឡើយ ។

៥.ទស្សនវិជ្ជា មានគោលបំណងស្វែងរកសច្ចៈ និងញុំាអោយប្រតិបត្តិ ។

មានន័យថា ទស្សនវិជ្ជាមានបំណងស្វែងរកសច្ចៈដើម្បីបង្ហាញអវិជ្ជា ។ កាលបើបានសច្ចៈហើយ ទស្សនវិជ្ជាញុំាងអោយប្រតិបត្តិទៀត គឺមិនមែនស្ថិតនៅត្រឹមតែលើទ្រឹស្តីនោះឡើយ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login