ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១ . ដូចម្តេចដែលហៅថា ការយល់ដឹង ?
២. តើពុទ្ធិកើតពីណា ?
៣. តាមលទ្ធិរូបធាតុនិយមបដិសំយោគ ដំនើរពុទ្ធិកើតឡើងរបៀបណា ?
៤. ដូចម្តេចដែលហៅថា ពុទ្ធិឥន្រ្ទិយ៍ ?
៥. ដូចម្តេចដែលហៅថា ពុទ្ធិវិចារណ៍ ?
៦. ដូចម្តេចដែលហៅថា ប្រតិបត្តិ ?
៧. តើប្រតិបត្តិ និងពុទ្ធមានទំនាក់ទំនងគ្នាដូចម្តេចខ្លះ ?
៨. ហេតុអ្វីនិយាយថាប្រតិបត្តិជាគោលបំណងរបស់ពុទ្ធិ ? ចូរអោយឧទាហរណ៍ ។
៩. ប្រតិបត្តិជាកំលាំងចលកររបស់ពុទ្ធិ ។ ចូរពន្យល់ ?
១០. ហេតុអ្វីពោលថា ប្រតិបត្តិជាមូលដ្ឋាននៃពុទ្ធិ ?
១១. ហេតុអ្វីយល់ថា ប្រតិបត្តិជាលក្ខណៈវិនិច្ឆ័យរបស់សច្ចធម៌ ?
១២. តើពុទ្ធិណែនាំប្រតិបត្តិវិញដូចម្តេចខ្លះ ?
១៣. តើអត្ថន័យប្រតិបត្តិរបស់ទំនាក់ទំនងរវាងពុទ្ធិនិងប្រតិបត្តិដូចម្តេចខ្លះ ?
ចម្លើយ
១. ការយល់ដឹង គឺជាដមនើរបដិសំយោគឆ្លុះបញ្ចាំងតថភាពបរានុម័តនិងបណ្តាក្រិតក្រមរបស់វាចូលក្នុងខួរក្បាលមនុស្ស ។ ដំដើរឆ្លុះបញ្ចាំងនេះត្រូវបានធ្វើសាចុះសាឡើង មានលក្ខណៈស្មុគស្មាញដោយចាប់ផ្តើមពីមិនទាន់ដឹងរហូតដឹងតាំងពីតិចទៅច្រើនពីសើៗទៅស៊ីជំរៅពីផ្នែកខាងក្រៅទៅខ្លឹមខាងក្នុង ។
២. ពុទ្ធិកើតមកពីប្រតិបត្តិ ។ វាអាចកើតឡើងដោយសារការមគួបផ្សំរវាងការយល់ដដឹងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ជាមួយការយល់ដឹងលើឯកសារពីជំនាន់មុនៗ និងការយល់ដឹងពីអ្នកដទៃក្នុកងជំនាន់ជាមួយគ្នា ។
៣. លេនីនពោលថា « ពុទ្ធិឈានពីអព្ភន្តរញាណរស់រវើកទៅដល់គំនិតអរូបីហើយគំនិតអរូបីទៅប្រព្រឹត្តជាក់ស្តែង...« ។ ដូចនេះដំនើរពុទ្ធិឆ្លងកាតពីរដំនាក់កាលធំៗគឹៈ
៤. ពុទ្ធិឥន្រ្ទីយ៍ជាលដំនាក់ដំបូងជាដំនាក់ទាបនៃដំនើរពុទ្ធិ ។ ពុទ្ធិឥន្រ្ទយ៍រួមមានៈ
៥. ពុទ្ធិវិចារណ៍ គឺជាដំនាក់ខ្ពស់នៃដំណើរពុទ្ធិ ។ ដោយផ្អែកលើឯកសាពុទ្ធិឥន្រ្តីយ៍និងប្រតិបត្តិច្រើនលើកច្រើនសារ នាំអោយខួរក្បាលមានសកម្មភាពជញ្ជឹងគិតធ្វើការវិភាគសំយោគអរូបីយកម្មទូទៅកម្មដើម្បីបង្កើតចេញជាបញ្ញត្តិរួចហើយអនុវត្តបញ្ញត្តិទាំងនោះដើម្បីវិនិច្ឆ័យធ្វើវិចារព្រមទាំងកសាងមូលដ្ឋានទ្រឹស្តីឡើង ។ ទាំងនេះគឺជា គំនិតអរូបី ។
៦. ប្រតិបត្តិ គឺជាសកម្មភាពសភារៈទាំងមូលដែលមានលក្ខណៈសង្គមប្រវត្តិសាស្រ្តរបស់មនុស្សសំដៅកែប្រែនិងកសាងមជ្ឈដ្ឋានធម្មជាតិនិងសង្គម ។ ប្រតិបត្តិដេលមានលក្ខណៈសង្គមដំបូងបង្អស់គឺសកម្មភាពរូបធាតុ សកម្មភាពផលិតរបស់មនុស្ស ។ ម៉្យាងទៀតប្រតិបត្តិត្រូវបានផ្លាស់ប្តូរឥតឈប់ឈរុំតាមដំនើរកែឆ្នៃពិភពលោកបរានុម័ត ។
៧. ប្រតិបត្តិ និងពុទ្ធិមានទំនាក់ទំនងគ្នាយ៉ាងជិតស្នទ្ធិជាមួយគ្នា ព្រោះប្រតិបត្តិជាគោលបំនងរបស់ពុទ្ធិជាកំលាំងចលករបស់ពុទ្ធិជាមលូលដ្ឋាននៃពុទ្ធិនិងជាលក្ខណៈវិនិច្ឆ័យនៃសច្ចធម៌ ។ ឯពុទ្ធិជាអ្នកណែនាំប្រតិបត្តិវិញ ។
៨. បានជានិយាយថា ប្រតិបត្តិជាគោលបំនងរបស់ពុទ្ធិ ព្រោះថាបំនងរបស់ពុទ្ធិគឺមិនត្រឹមតែដើម្បីយល់ដឹងពីពិភពលោកប៉ុននោះទេ ថែមទាំងដើម្បីកែប្រែពិភពលោកនិងស្វែងរកផលប្រយោជន៍យកមលបំពេញតំរូវការរបស់មនុស្សទៀតផង ។ ដូចនេះរាល់សកម្មភាពយល់ដឹងសកម្មភាពស្យង់ គឺដើម្បីបំរើអោយសកម្មភភាពប្រតិបត្តិបំរើអោយផលិតកម្មនិងការតស៊ូដើម្បីកែឆ្នៃសង្គមអោយកាន់តែប្រសើរឡើង ។ ឧទាហរណ៍ៈ ចំនេះដឹងខាងរូបវិទ្យា មានបំនងកែឆ្នៃបកច្ចេកឡទេសសំដៅកែឆ្នៃជីវភាពមនុស្សអោយកាន់តែប្រសើរ ។
៩. នៅពេលដែលមានសកម្មភាពប្រតិបត្តិម្តងៗ តែងលេចឡើងនូវសំណូមពរផ្សងៗដែលត្រូវដោះស្រាយ ។ គគឺសំណូមពរនោះហើយ ដែលបានជំរុញអោយមនុស្សគិតណិចារណាជាហេតុនាំអោយពុទ្ធិលូតលាស់ ។ ព្រោះប្រតិបត្តិកាន់តែច្រើនបទលពិសោធន៍កាន់តែកើនឡើង ហើយចំនេះដឹងកាន់តែលូតលាស់ឆាប់រហ័សដែរ ។ ឧទាហរណ៍ៈ ដោយសារការវាស់ផ្ទៃដីស្រែ ការគ្រោងឧបករណ៍ ការបែងចែក... ទើបចំនេះដឹងលគណិតវិទ្យារីកចំរើនឡើង ។
១០. បានជាពោលថា ប្រតិបត្តិជាមូលដ្ឋាននៃពុទ្ធិព្រោះដោយសារសកម្មភាពប្រតិបត្តិ ទើបមនុស្សជះឥទ្ធិពលដោយផ្ទាល់ចូលក្នុងពិភពបរានុម័តកែឆ្នៃពិភពបរានុម័តនិងអាចយល់ពីក្រិតក្រមធម្មជាតិ ។
តាមរយៈសកម្មភាពប្រតិបត្តិ ទើបមនុស្សមានបទពិសោធន៍ ។ គឺបទពិសោធន៍នេះហើយដែលជាឯកសាររបស់សំខាន់មួយ សំរាប់អោយកើតពុទ្ធិមានន័យថាប្រតិបត្តិផ្គត់ផ្គង់ និងផ្តល់ឯកសារដល់មនុស្សក្នុងការបង្កើតនិងបង្កើនពុទ្ធិ ។ ដូចនេះប្រតិបត្តិជាមូលដ្ឋាននៃពុទ្ធិ ។ ឧទាហរណ៍ៈ បទពិសោធន៍ក្នុងការពិនិត្យ ពពក ខ្យល់ របស់ពួកនាវិកទើបកើតចំនេះដឹងខាងឧត្តុនិយម ។
១១. បានជាយល់ថា ប្រតិបត្តិជាលក្ខណៈវិនិច្ឆ័យនៃសច្ចៈធម៌ព្រោះប្រតិបត្តិជាបង្អែកមួយ សំរាប់ពិនិត្យពុទ្ធិមួយរឺ ទ្រឹស្តីមួយថាតើខុសុំលឬត្រូវបើខុសគឺខុសកំរិណាបើត្រូវកំរិតណានៅខ្វះខាតអ្វីទៀត ។ ព្រោះការយល់ដឹងគឺគ្រាន់តែជាការឆ្លុះបញ្ចាំងតថភាពបរានុម័តប៉ុននោះ ។ បើចង់ដឹងថាការឆ្ឡុះបញ្ចាំងនេះខុសឬត្រូវគឺត្រូវយកប្រតិបត្តិមកត្រួតពិនិត្យ មិនអាចយកលក្ខណៈវិនិច្ឆ័យអត្តនោម័តមកត្រួតពិនិត្យបានឡើយ ហើយតាមលទ្ធភាពនៃសកម្មភាពប្រតិបត្តិនោះទើបយើងអាចដឹងថាពុទ្ធិរបស់យើងខុស រឺត្រូវបាន ។
១២. ក្រោយពីកើតជារូបរាង និងលូតលាស់លើមូលដ្ឋានប្រតិបត្តិហើយពុទ្ធិរបស់មនុស្សក៏វិលទៅណែនាំសកម្មភាពប្រតិបត្តិវិញតាមរយៈការគូសបញ្ជាក់ពីគោលបំនងពីទិសដៅចង្អុលទិសនិងប្រាប់វិធីសាស្រ្តដើម្បីជួយអោយសកម្មភាពប្រតិបត្តិក្លាយជាសកម្មភាពមួយសំរេចផលដោយជោគជ័យ ។
មានតែប្រតិបត្តិខ្វះទ្រឹស្តីគឺពិសោធនិយម ។ មានតែទ្រឹស្តីខ្វះប្រតិបត្តិគឺគម្ពីរនិយម ។
១៣. យល់ដឹងពីទំនាក់ទំនងរវាងពុទ្ធិ និងប្រតិបត្តិអាចអោយយើងចេះផ្សារភ្ជាប់ចំនេះដឹង ដែលបានមកពីការសិក្សាទៅនឹងសកម្មភាពប្រតិបត្តិជាក់ស្តែងអនុវត្តន៍ជាក់ស្តែងនិងផ្សារភ្ជាប់ជីវភាពសង្គមជាក់ស្តែង ។
ម៉្យាងទៀតអត្ថន័យប្រតិបត្តិរបស់ទំនាក់ទំនងនេះ ធ្វើអោយយើងមានជំហរច្បាស់លាស់មូយធ្វើម្ចាស់លើខ្លួនឯងហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវព្រមទាំងធ្វើអោយយើងចៀសផុត ពីនិន្នាការពិសោធនិយមនិងគម្ពីរនិយមរឺនិន្នាការរឹងស្តូកស្លាប់ក្រលាទៀតផង ។