Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ដូចម្តេចដែលហៅថា គ្រួសារ ?

២. តើបញ្ហាគ្រួសារពីបុរាណកាលមានដូចម្តេចខ្លះ ?

៣. តើរចនាសម្ព័ន្ធគ្រួសារមានប៉ុន្មានប្រភេទ ? គឺអ្វីខ្លះ ?

៤. ដូចម្តេចដែលហៅថា អាពាហ៍ពិពាហណ៍ ?

៥. ដើម្បីធានាស្ថេរភាពក្នុងគ្រួសារតើអាពាហ៍ពិពាហ៍គប្បីមានល័ក្ខខ័ណ្ឌអ្វីខ្លះ ?

៦. តើល័ក្ខខ័ណ្ឌសំភារៈរួមមានអ្វីខ្លះ ?

៧. តើល័ក្ខខ័ណ្ឌវេទនារួ​មមានអ្វីខ្លះ ?

៨. តើល័ក្ខខ័ណ្ឌសង្គមរួមមានអ្វីខ្លះ ?

៩. តើសីលល័ក្ខខ័ណ្ឌនៃអាពាហ៍ពិពាហ៍មានអ្វីខ្លះ ?

១០. តើអ្នកយល់យ៉ាងណាដែរចំពោះការលែងលះគ្នា ?

១១.  តើកូនមានសារៈសំខាន់ដូចម្តេចខ្លះក្នុងគ្រួសារ ?

១២. តើការមានកូនច្រើនផ្តល់ផលវិបាកអ្វីខ្លះដល់គ្រួសារ ?

១៣. ដូចម្តេចដែលហៅថា ជាតិប្រមាណ ?

១៤​. តើមុខងារផ្លូវសង្គម និងសីលវិជ្ជារបស់គ្រួសារដូចម្តេចខ្លះ ?

១៥. តើការគ្មានកូនមានផលវិបាកអ្វីខ្លះដល់គ្រួសារ ?

ចម្លើយ

១.

  • គ្រួសារ គឺជាមនុស្សមួយក្រុ​មដែលបានរួមរស់នៅក្នុងផ្ទះជាមួយគ្នា សមាសភាពក្នុងគ្រួសារមានប្តី ប្រពន្ធ កូន និងជាយថាហេតុសមាជិកជាញាតិវង្សដែលមករួមរស់នៅក្នុងផ្ទះជាមួយគ្នា ។
  • គ្រួសារ ជាកោលសិការស់នៃសង្គម ព្រោះគ្រួសារជាអ្នកធានារ៉ាប់រងបង្កបង្កើតជានិរន្តរ៍ពូជពង្ស ។
  • គ្រួសារ គឺជាអង្គភាពមួយ មានចំនាត់តាំងតូចបំផុតនិងជាដំបូងបង្អស់របស់សង្គម ដែលមានមនុស្សរស់នៅជាមួយគ្នាកើតឡើងដោយចំនងអាពាហ៍ពិពាហណ៍និងលោហិត ។

២. កាលពីបុរាណកាលគេកំនត់គ្រួសារជាបក្សសម្ព័ន្ធនៃតូតឹមដែលមានជីដូនជីតារួមគ្នា​ ។ គេបានកសាងរូបតំនាងដដូនតានោះដើម្បីទុកគោរពបូជារួមគ្នា ។ រហូតមកដល់បច្ចុប្បន្ននេះ នៅលើដីដាច់ស្រយោលនៃពិភពលោកចំនងដែលបង្កើតឡើងដោយនិម្មតិរូតតូតឹម នៅមានឥទ្ធិពលខ្លាំងក្លាជាងចំនងសាច់សារលោហិត និងចំនងគ្រួសារទៅទៀតដូចជាកុលសម្ព័ន្ធនៅប្រទេសអូស្រ្តាលីពួកស្បែកក្រហមនៅអាមេរិចខាងជើងជាដើម ។ ក្នុងមហាគ្រួសារនេះ គេហាមមិនអោយរើសគូស្រករនៅក្នុងមហាគ្រួសារជាមួយគ្នា និងប្រកាន់យករបបមាតាធិបតេយ្យ ។

៣. រចនាសម្ព័ន្ធគ្រួសារមានពីរប្រភេទគឺៈ

  • រចនាសម្ព័ន្ធតាមរបបមាតាធិបតេយ្យៈ​ ប្រភេទគ្រួសារនេះគោរពម្តាយជាធំគេប្រគល់អំនាចត្រួតត្រា គ្រប់គ្រងនិងចាត់ចែងក្នុងគ្រួសារអោយម្តាយដែលអាចហៅថា គ្រួសាររបបម្តាយ ។
  • ប្រភេទគ្រួសារបិតាធបតេយ្យៈ ជារចនាសម្ព័ន្ធគ្រួសារ ដេលគោរពឪពុកជាធំ ជាអ្នកត្រួតត្រា គ្រប់គ្រងនិងចាត់ចែងក្នុងគ្រួសារដែលអាចហៅថាគ្រួសាររបបឪពុក ។

ទោះជាប្រភេទគ្រួសារបែបណាក៏ដោយ ក៏គ្រួសារជាប្រភពនៃករណីយកិច្ចផ្ទាល់ខ្លួនយ៉ាងច្រើនត្រួតពីលើករណីយកិច្ចសង្គមដែរ ។

៤.

  • អាពាហ៍ពិពាហ៍ គឺជាការផ្សំផ្តុំយ៉ាងឧឡារឹកជាផ្លូវការរវាងបុរសម្នាក់និងនារីម្នាក់ដើម្បីបង្កើតក្រានគ្រូមួយ គ្រួសារថ្មីមួយ ។
  • អាពាហ៍ពិពាហ៍ គឺជាការចុះកិច្ចសន្យារួមរស់ជាមួយគ្នាអស់មួយ​ជីវីត រវាងបុរសម្នាក់និងនារីម្នាក់ជាផ្លូវការ ។

៥. ដើម្បីអោយគ្រួសារមួយ​អាចធានាបាននូវស្ថេរភាពរុងរឿង ហើយមានផ្លែផ្កាគប្បីសាម៉ីខ្លួនប្រុស ស្រី ហ៊ានបំពេញល័ក្ខខ័ណ្ឌខ្លះក្នុងអាពាហ៍ពិពាហ៍គឺមានលក្ឋខ័ណ្ឌសំភារៈល័ក្ខខ័ណ្ឌវេទនា ល័ក្ខខ័ណ្ឌសង្គមនិងសីលល័ក្ខខ័ណ្ឌ ។

៦. ក្នុងលក្ខខ័ណ្ឌសំភារៈ គឺជាតំរូវការសាម៉ីខ្លួនប្រុស ស្រីមានសុខភាពល្អនិងគ្រប់គ្រាន់ពេលរៀបការមានរបរចិញ្ចឹមជិវីត រឹមានការងារធ្វើពិតប្រាកដមានធនធានរឺប្រាក់កាសគ្រប់គ្រាន់និងមានទីកន្លែងស្នាក់នៅពិតប្រា​កដនិងសមរម្យ ។ ពិសេសគូស្វាមីភរិយា ត្រូវមានអាយុគ្រប់ការដាច់ខាត ។

៧. ល័ក្ខខ័ណ្ឌវេទនាតំរូវអោយសាមីខ្លួនប្រុសស្រីមានស្នេហាបរិសុទ្ធរវាងគ្នាទៅវិញទៅមកជាស្នេហាមួយនិងមួយ គ្មានជាប់ជំពាក់ជំពិននឹងស្នេហាពីមុនមក រឺក្រោយពេលពេលរៀបការ ។  ពិសេសអាពបាហ៍ពិពាហ៍មិនត្រូវទទួលការបង្ខិតបង្ខំណាមួយឡើយ ពោលគឺអាពាហ៍ពិពាហ៍ស្ម័គ្រចិត្ត ព្រមព្រៀងគ្នានិងមានសេរីភាព ។

៨. ល័ក្ខខ័ណ្ឌសង្គមនៃអាពាហ៍ពិពាហ៍គឺទាមទារអោយរៀបចំពិធីជាផ្លូវការមានរដ្ឋអំណាចទទួលស្គាល់ និងរៀបចំពិធីតាមផ្លូវសាសនាផង ។ ប៉ុន្តែល័ក្ខខ័ណ្ឌទាំងពីរនេះអាពាហ៍ពិពាហ៍ផ្លូវការមានលក្ខណៈចាំបាច់ជាង ព្រោះបើពុំនោះទេនឹងក្លាយទៅជាគ្រួសារអនីតិសង្វាស ហើយបើមានកូនកូននោះនឹងក្លាយទៅជាកូនគ្មានខាន់ស្លាទៅអនាគត់ ។

៩. សីលល័ក្ខខ័ណ្ឌនៃអាពាហ៍ពិពាហ៍ទាមទារអោយមានកិច្ចសន្យា រឺស្បថថាពិតជាស្មោះត្រង់នឹងគ្នារក្សាភក្តីភាពចំពោះគ្នារួមសុខទុក្ខជាមួយគ្នាពិសេសចេះយល់អាធ្យាស្រ័យរវាងគ្នា ដូចជាការមិនសេពសន្ទវៈពេលប្រពន្ធមានជំងឺ ឬក្នុងតំណមជាដើម ។

១០. តាមធម្មតា ការលែងលះគ្នាសឹងតែជាហេតុអាក្រក់ជានិច្ចព្រោះប្តីប្រពន្ធទាំងពីរនាក់ សុទ្ធតែភ្លេងសន្យារបស់ខ្លួនដែលនាំផលវិបាកអាក្រក់ដល់កូន ។ ការលែងលះគ្នា អាចផ្តល់នូវអត្ថទោសផ្សេងៗដូចជាបទឧក្រិដ្ឋអត្តឃាតវិកលចរិតជាដើម ។ ប៉ុន្តែវាអាចមានអត្ថគុណដែរ ព្រោះអាចលុបបំបាត់ទុក្ខវេទនានៃការរស់នៅមិនចុះសំរុងគ្នា អពមង្គលក្នុងគ្រួសារ ។ល។

    ទាំងផ្លូវច្បាប់ ទាំងផ្លូវសីលវិជ្ជាក៏ពុំហាមឃាត់ការលែងលះដែរអោយតែការលែងលះនេះសមហេតុផល ឆ្លើយតបនឹងផលប្រយោជន៍នៃភាគីទាំងសងខាងនិង ពុំបំផ្លាញដល់ផលប្រយោជន៍កូនខ្លាំងពេកផង ។

១១ .ផលិតកម្មនុស្សគឺជាភារៈកិច្ចធម្មជាតិនៃគ្រួសារ និងជាកត្តាធានាអត្ថិភាពនិងអភិវឌ្ឍន៍សង្គម ។ គ្រួសារឥតកូនជាគ្រួសារខ្វះលក្ខណៈសម្បត្តិទាំងខាងសំភារៈទាំងខាងសីលវិជ្ជា ។ ធម្មតា កាលណាមានកូនទើបប្តីប្រពន្ធចាប់ភ្ញាក់ខ្លួននឹកឃើញបេសកម្មរបស់ខ្លួន ចំពោះការចិញ្ចឹមតំហែទាំបីបាច់ថែរក្សាកូន ។ កាលណាមានកូនទើបគូស្វាមីភរិយាភ្ញាក់ដឹងខ្លួនថា ខ្លួនជាឪពុកជាម្តាយគេហើយមនោសញ្ចេតនារវាងប្តីប្រពន្ធក៏កាន់តែជ្រាលជ្រៅឡើង ។ ដូចនេះកូនជាចំនងយ៉ាងប្រសើរបំផុតចំពោះប្តីប្រពន្ធនិងជាប្រភពនៃសុភមង្គលគ្រួសារផងដែរ ។

១២. បើតាមសីលវិជ្ជា ការមានកូនច្រើនគឺជាកុសលរបស់ប្តីប្រពន្ធជាការពង្រឹងចំនងបាច់រវាងប្តីប្រពន្ធ បំបាច់សញ្ចេតនាអត្តទត្ថបុគ្គបង្កើនការលះបង់ ។ តែជួនកាល ការមានកូនច្រើនបណ្តាលអោយមានវិបត្តិឬជំលោះទាស់ទែងក្នុងគ្រួសារហើយជួនកាលប្តីប្រពន្ធអាចមានការខកចិត្តទៀតផង ជាពិសេសបើកូននោះមិនតាមគន្លងធម៌ឬស្ថានភាពគ្រួសារដុនដាបពេក ។ បើតាមផ្លូវសង្គមគឺនាំអោយប៉ះពាល់ដល់ជីវភាព ។

១៣ . ជាតិប្រមាណគឺការត្រួតពិនិត្យនូវស្ថិតិនៃកំនើតររបស់មនុស្សនៅក្នុងរដ្ឋនីមួយៗ​ ។  ជាតតិប្រមាណជាវិធានការរបស់បញ្ហានយោបាយនិង សេដ្ឋកិច្ច ។ គេត្រូវការចង់ដឹងចំនួនមនុស្សកើត និងស្លាប់ដើម្បីចង់ដឹងតំហយចុះឬល្បើសប្រជាជននិងចង់ដឹងចំនួនពិតប្រាកដរបស់សមាជិកសង្គម ។ របស់គេតាមវ័យយ៉ាងត្រឹមត្រូវបំផុត សំដៅរៀបចំរចនាសម្ព័ន្ធសង្គមអោយសមស្របតាមគោលការណ៍នៃសតវត្ស ។

១៤ . ខាងផ្លូវសង្គមគ្រួសារមានមុខងារជាអ្នកជ្រើសរើសនិង រ៉ាប់រងការពារអប់រំសមាជិកថ្មីរបស់សង្គមរហូតមានអាយុជាមនុស្សពេញវ័យ ។ គ្រួសារក៏ជាមជ្ឍមណ្ឌលនៃសកម្មភាពខាងឧស្សាហកម្ម ពាណិជ្ជកម្ម​ និងសេរីភាពដែរ ។ គ្រួសារជាអ្នកបន្ត ឬបញ្ចូននូវប្រពៃណីសាសនា នយោបាយ និងធានាភាពស់ប់នៃទំលាប់ផ្សេងៗព្រ​មទាំងកំរិតនៃអារិយធម៌របស់ប្រជាជននីមួយៗផង ។

     ខាងផ្លូវសីលវិជ្ជា គ្រួសារ មានមុខងារកសាងអត្តចរិតបុគ្គលលក្ខណៈរបស់មនុស្សអោយប្រកបដោយគុណធម៌ជាអ្នកផ្តត់ផ្តង់នូវការអប់រំដំបូងបង្អស់ដល់មនុស្សអោយមានទំលាប់ល្អជានិងដែលល្អបំផុតសំរាប់បណ្តុះសីលអំពើ ។

១៥. គោលបំនងធំបំផុតនៃធម្មជាតិគ្រួសារ គឺការមានកូន ។ គ្រួសារដែលគ្មានកូនគឺពិតជាមិនបានបំពេញករណីកិច្ចរបស់ខ្លួនចំពោះមនុស្សជាតិផង និងចំពោះសង្គមផងព្រោះមនុស្សជាតិត្រូវការការបន្តនូេះជាតិពូជ ។ ឯសង្គមក៏ត្រូវការសមាជិកថ្មីដើម្បីជំនួសសមាជិកចាស់ដែលស្លាប់ទៅហើយដែរ​។ បើមានតែមនុស្សស្លាប់ឥតមានមនុស្សកើត សង្គមជាតិនឹងត្រូវវិនាសអស់ពីលើពីភពលោកយើងនេះ ។

ម៉្យាងទៀតគ្រួសារគ្មានកូន គឺជាគ្រួសារសោះកក្រោះជាគ្រួសារឥតន័យព្រោះគ្មានអ្នកស្នង និងគ្មានអ្នកថែរក្សាប្តីប្រពន្ធពេលចាស់ជរា ។

   ប៉ុន្តែក្នុងករណីខ្លះ ដូចជាករណីសុខភាពម្តាយមិនអនុគ្រោះការគ្មានកូនគឺជាប្រការមួយប្រសើរសំរាប់គ្រួសារទៅវិញ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login