ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ដូចម្តេចដែលហៅថា ទស្សនៈរូបធាតុនិយមបដិសំយោគ ?
២. ដូចម្តេចដែលហៅថា វិធីបដិសំយោគ ?
៣ . ដូចម្តេចដែលហៅថា ទំនាក់ទំនងសកល ?
៤. ដូចម្តេចដែលហៅថា ទំនាក់ទំនងខាងក្នុង និងទំនាងទំនងខាងក្រៅ ?
៥. ដូចម្តេចដែលហៅថា ទំនាក់ទំនងជាសារជាតិ និងទំនាក់ទំនងមិនសារជាតិ ?
៦. ដូចម្តេចដែលហៅថា ទំនាក់ទំនងដោយផ្ទាល់ និងទំនាក់ទំនងមិនផ្ទាល់ ?
៧ . ដូចម្តេចដែលហៅថា ផ្នែកបដិបក្ខ ?
៨. ការតស៊ូរវាវងផ្នែកបដិបក្ខជាប្រភពកំលាំងចលករជំរុញការរីកចំរើន ។ ចូរពន្យល់ ?
៩. តើការរីកចំរើន របស់អង្គវត្ថុប្រព្រឹត្តទៅយ៉ាងដូចម្តេចខ្លះ ?
១០. ដូចម្តេចដែលហៅថា បដិសេធនៃបដិសេធ ?
១១. តើវត្ថុភាវៈបាតុភូតនិងសង្គមវិវត្តន៍តាមគោលការណ៍ណាខ្លះ ?
១២. តើការយល់ដឹងពីច្បាប់ទំនាក់ទំនងនិងច្បាប់វិវត្តលតាមការត្រិះរិះបែបរូបធាតុនិយមមានសារៈសំខាន់អ្វីខ្លះដល់មនុស្ស ?
១៣. ដូចម្តេចដែលហៅថា ថាមពលអត្តនោម័ត ?
១៤. ដូចម្តេចដែលហៅថា ទស្សនៈគ្រប់ជ្រុងជ្រោយ ?
ចម្លើយ
១. ទស្សនៈរូបធាតុនិយមបដិសំយោគគឺជា បន្សំរវាងលទ្ធិរូបធាតុនិយម ជាមួយវិធីបដិសមយោគឬជាទស្សនៈដែលមានលក្ខណៈរូបធាតុនិយមផងនិងលក្ខណៈបដិសំយោគផង ។ វាជាអង្គឯកភាពរវាងតស្សនៈរូបធាតុនិយម និងវិធីបដិសមយោគបង្កើតបានជាទស្សនៈមួយត្រឹមត្រូវនិងមានលក្ខណៈស្យង់ស្តីពីពីពិភពលោក ។
២ . វិធីសំយោគជាសិល្បៈជជែកវែកញែករកខុសត្រូវដោយម្នាក់ៗមិនបដិសេធទំនាស់របស់ភាគីដទៃទៀត ។ ចំនុចពិសេសរបស់វាគឺៈ
៣. ទំនាក់ទំនងសកលគឺជា ទំនាក់ទមនងយ៉ាងជិតស្នទ្ធរវាងវត្ថុភាវៈបាតុភូតដែលបានស្តែងឡើងនៅក្នុងពិភពធម្មជាតិ សង្គម និងគំនិតហើយដែលជះឥទ្ធិពលលើគ្នាទៅវិញទៅមកនិងចំនុះគ្នាទៅវិញទៅមក ។
៤.
៥.
៦.
ទំនាក់ទំនងទាំងពីរនេះ សុទ្ធតែបានពង្រឹងអត្ថិភាព និងអភិវឌ្ឍន៍របស់អង្គវត្ថុ ។ ប៉ុន្តែទំនាក់ទំនងដោយផ្ទាល់ អាចពង្រឹងបានរហ័សជាងរីឯទំនាក់ទំនងមិនផ្ទាល់មានលលក្ខណៈរហ័សឬយឺតពង្រឹងបានច្រើនឬតិចអាស្រ័យដោយលក្ខណៈរបស់អន្តរករ ។
៧. ផ្នែកបដិបក្ខគឺជា ផ្នែកដែលមាននិន្នាការផ្ទុយគ្នា ប្រឆាំងគ្នានៅក្នុងវត្តុភាវៈបាតុភូត ។ នៅក្នុងអង្គវត្តឬបាតុភូតមានផ្នែកច្រើនផ្សេងៗគ្នា ក្នុងនោះមានផ្នែកពីរជាមូលដ្ឋានបដិបក្ខគ្នាប្រឆាំងគ្នាមានទំនាស់ទំនងជាមួយគ្នា ។ ឧទាហរណ៍ៈ ផ្នែកសកម្មនិងផ្នែកអកម្មផ្នែករីកចំរើននិងផ្នែកទ្រុឌទ្រោមផ្នែកជឿនលឿន និងផ្នែកអន់ថយ ។
៨. នៅក្នុងអង្គវត្ថុមួយ មានផ្នែកបដិបក្ខដែលឯកភាពគ្នាផងតស៊ូនឹងគ្នាផង ។ ប៉ុន្តែផ្នែកទាំងពីរនេះ មានចរឹតផ្ទុយគ្នាព្រោះឯកភាពមានលក្ខណៈធៀបឯតស៊ូមានលក្ខណៈដាច់ខាត ។ មានន័យថា ឯកភាពវសគ្រាន់តែធ្វើអោយអង្គវត្ថុអត្ថិភាពនិងប្រែប្រួលជាបណ្តើរៗដើម្បីឈានទៅរកការប្តូរជំនួសដោយអង្គវត្ថុថ្មីទៀត និងស្ថិតក្នុងរយៈកាលកមនត់ប៉ុននោះ ។ ឯកតស៊ូ គឺវាបានសំដែងឡើងជំហរ ឬសំងាត់ធ្វើអោយរង្គោះរង្គើដល់ឯកភាពនិងដល់កំរិតមូយជាកំនត់វាបំផ្លាញអង្គឯកភាពចាស់ចោល វាបង្កើតអង្គឯកភាពថ្មីជំនួសវិញ ។
នៅពេលអង្គឯកភាពថ្មីកើតឡើងឯកភាព និងតស៊ូរវាងមុខបដិបក្ខថ្មីក៏កើតឡើងជាបន្តបន្ទាប់ ។ ដូចនេះការតស៊ូរវាងមុខបដិបក្ខជាប្រភព និងជាកំលាំងចលករនៃការរីកចំរើននៃរាល់អង្គវត្ថុនិងបាតុភូតនៅក្នុងពិភពបរានុម័ត ។
៩. ក្នុងអង្គវត្ថុមួយគុណភាព និងបរិមាណមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ។ ដំបូងបរិមាណប្រែប្រួលជាបណ្តើរៗនាំអោយគុណភាពចាស់ប្រែប្រួលជាបណ្តើរៗដែលតែអង្គវត្ថុនៅពុំទាន់ប្តូររូបរាងទេ ។ ដល់កំរិតមួយកំនត់គុណភាពលប្រែប្រួលទាំងស្រុង គឺជាការបញ្ចប់បំរែបំរួលខាងបរិមាណ ។ ពេលនោះអង្គវត្ថុថ្មីមួយកើតឡើងជំនួសវត្ថុចាស់ ហើយបរិមាណថ្មីក៏កើតឡើងនិងបង្កើតការវិវត្តន៍ថ្មីៗទៀតជាបន្តបន្ទាប់ ។
ក្នុងចលនានិងវិវត្តន៍របស់អង្គវត្ថុមានទិសពីរផ្សេងគ្នាពីកាលណាបរិមាណកើតឡើងគុណភាពចាស់ថយចុះជាបណ្តើរៗ និងច្រាសមកវិញ ។ តែអង្គវត្ថុមិនទាន់ផ្លាស់ប្តូរជាស្ថាពរទេ ។ នេះជាការលោតផ្លោះបណ្តើរៗ ។ ពេលគុណភាពថ្មីមួយកើតឡើងជំនួសគុណភាពចាស់គឺជាការលោតផ្លោះឆាប់រហ័ស ។ ក្នុងប្រកខ័ណ្ឌសង្គមបំរែបំរួលបរិមាណហៅថា វិវត្តន៍ឯបំរែបំរួលគុណភាពហៅថាបដិវត្តន៍ ។
១០. កាលណាអង្គវត្ថុលមួយត្រូវបានប្តូរ និងជំនួសដោយអង្គវត្ថុថ្មីហៅថាបដិសេធបដិសំយោគ ។ឯអង្គវត្ថុថ្មីនោះ វិវត្តន៍ឈានដល់ការប្តូរជំនួសដោយអង្គវត្តុថ្មីមួយទៀត គឺជាបដិសេធសំយោគជាលើកទីពីរ ។ បដិសេធសំយោគទាំងពីរលើកនេះ ហៅថាបដិសេធនៃបដិសេធ ។
១១. រាល់វត្ថុ ភាវៈបាតុភូត និងសង្គមសុទ្ធតែធ្វើចលនានិងវិវត្តន៍ឥតឈប់ឈរ ។ ប៉ុន្តែចលនា និងវិវត្តនេះមិនមែនកើតឡើងដោយចៃដន្យឬដោយច្របូកច្របល់នោះឡើយ តែគឺវានៅក្រោមអំណាចក្រឹត្យក្រមធម្មជាតិ ។ ពោលគឺតស៊ូនិងឯកភាពរវាងមុខបដិបក្ខ ធ្វើអោយអង្គវត្ថុប្រែប្រួលបរិមាណដែលនឹងឈានដល់ប្រែប្រួលគុណភាព ។ នៅពេលគុណភាពលប្រែប្រួលទាំងស្រុងនោះ គឺជាបដិលលលលលលសេធមួយ ។ កាលណាមានបដិសេធថ្មីមួយទៀតកើតឡើង គឺបដិសេធនៃបដិសេធ ។
១២. ការយល់ដឹងច្បាប់ទំនាក់ទំនង និងច្បាប់វិវត្តន៍តាមទស្សនៈរូបធាតុនិយមមានសារសំខានណាស់ ក្នុងការរៀបចំខ្លួនស្របតាមលោកទស្សនៈវិទ្យាសាស្រ្ត ជីវទស្សនៈជឿនលឿនអោយយើងចេះសំរបខ្លួនតាមវិសេសលក្ខណៈសម្បត្តិជាក់ស្តែងរបស់មជ្ឈដ្ឋាន កាលៈ ទេសៈ និងតាមដំនាក់កាលប្រវត្តិសាស្រ្ត ព្រោះវាជាសំនុំពុទ្ធិស្យង់ ជាគ្រឹះនៃការគិតពិចារណា វិនិច្ឆ័យ និងវាយតំលៃរាល់លើបាតុភាពសង្គម ។ វាអាចអោយយើងបំមបាត់នូវរាល់ជំងឺសតិអារម្មណ៍ចៀសផុតពីនិន្នាការទុទ្ធិដ្ឋិនិយម ហើយអាចប្រើអស់ថាមពលអគ្គម័តដើម្បីសំរេចកិច្ចការដោយឈរលើទស្សនៈគ្រប់ជ្រុងជ្រោយនិង គំនិតជឿនលឿន ។
១៣. ថាមពឡអត្តនោម័ត គឺរាល់កំលាំងដែលមាននៅក្នុងខ្លួនបុគ្គលម្នាកៗរួមមានកំលាំងកាយ កំលាំងចិត្ត កំលាំងបញ្ញា កំលាំងស្មារតី ។ គឺដោយសារកំលាំងទាំងអស់នេះហើយ ដែលធ្វើអោយមនុស្សមានការតស៊ូ ព្យាយាម ហ៊ានពុះពាររាល់ការលំបាក ជំនេះគ្រប់ឧបសគ្គ មានការភ្ញាក់រលឹក ការប្តេជ្ញា មានគំនិតឆ្នៃប្រឌិតរស់រវើកដើម្បីសំរេចកិច្ចការចំពោះមុខ ។
១៤. ទស្សនៈគ្រប់ជ្រុងជ្រោយ គឺជាការប្រមើលមើលឃើញសព្វហេតុផល ដែលអាចកើតឡើងជាយថាហេតុ ។ ទស្សនៈនេះត្រូវបានកសាងឡើងលើមូលដ្ឋានទ្រឹស្តីរបស់ក្រិតក្រមសារវ័ន្តទាំងបី ដែលទិដ្ឋរូបធាតុនិយមបដិសំយោគនិងលើគោលការណ៍ទំនាក់ទំនងរវាងវត្ថុភាវៈ និងបាតុភូតមុននឹងវិនិច្ឆ័យឬមវាយតំលៃទៅលើអ្វីមួយ ។