Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. សភាវគតិជាអ្វី ?

២. ចំនេះធ្វើសភាវគតិមានលក្ខណៈដូចម្តេចខ្លះ ?     

៣. ទំលាប់ជាអ្វី ?

៤. ចូរអោយនិយមន័យបញ្ញា ?

៥. តើបញ្ញាមានលក្ខណៈដូចម្តេច និងស្តែងចេញយ៉ាងណា ?

ចម្លើយ

១. សភាវគតិជាអាកប្បកិរិយាដដែលៗពីកំណើត សំរាប់សត្វមានជីវីតតាមប្រភេទនីមួយៗ ។

  • សភាវគតិ ជាចលនាពីកំណើតដោយមិនបាច់គិតពិចារណា ។
  • សភាវគតិ ជាកំលាំងជុំវិញមានស្រាប់ពីធម្មជាតិ អោយមានសកម្មភាពដោយឯកឯងជាលក្ខណៈធម្មតា ។ ឧទាហរណ៍ ៖ សភាវគតិហូបចុក សភាវគតិតណ្ហា ។ល។

២. ចំណេះធ្វើសភាវគតិ ជាចំណេះធ្វើជាមរតកកើតឯងពីធម្មជាតិមានលក្ខណៈរឹងស្លាប់ក្រឡា ងងឹតងងល់និងចង្អៀតចង្អល់ ។ ចំណេះធ្វើសភាវគតិគា្រន់តែជាចំណេះធ្វើសភាវគតិឯកទេស និងជាចំណេះធ្វើសភាវគតិសំរបតា​មលោកមួយដ៏តូចចង្អៀតប៉ុណ្ណោះ ។ ឧទាហរណ៍ ៖ សត្វឃ្មុំពូកែធ្វើសំបុក តែវាពុំអាចចេញពីដបមួយដែលគេដាក់មាត់វាក្នុងម្លប់ ហើយដាក់បាត់វាត្រង់កន្លែងភ្លឺ ។

៣. ទំលាប់គឺជាអ្វីៗ ដែលកើតពីការធ្លាប់ ឬពីការហាត់រៀន ការហ្វឹកហ្វឺនប៉ុន្តែនៅពេលដែលទំលាប់លេញចេញជារូបរាងហើយ វាមានលក្ខណ

ៈដូចសភាវគតិបេះបិទ ។ ទំលាប់មានឬសរបស់វាគឺបញ្ញា ។ ឧទាហរណ៍ ៖ គេអាចឆ្លើយឆ្លងផលគុណនៃពីរចំនួនបាន កាលពីគេធ្លាប់បានទន្ទេញចាំមាត់រួចហើយ ។

៤. បញ្ញា ជាសមត្ថភាពដោះស្រាយបញ្ហា​ រកឃើញច្រកចេញសមស្របទៅនឹងស្ថានការណ៍ថ្មីនៃលំដាប់ថ្នាក់ណាមួយ ។ ( ហង់រី ព្យែរ៉ុង )

  • បញ្ញា ជាសម្បទាដែលអាចសំរបទៅនឹងស្ថាការណ៍ថ្មី ។ ក្លាប៉ារ៉ែល )
  • បញ្ញា ជាម៉ាស៊ីនបង្កើតអរូបកម្ម ។ ( ដីឡាគ្រ័រ )
  • បញ្ញា ជាអនុគមន៍ សំរបមធ្យោបាយ និងគោលដៅ ។ ( ហាក់ម៉ាន់ )
  • បញ្ញា ជាសម្បទាដែលអាចចាប់បាននូវភាបត្រឡប់វិញនៃទំនាក់ទំនង ។ (  ព៉្យាសេ )
  • បញ្ញា ជាសត្តិសំរាប់ធ្វើឧបករណ៍ប្រើប្រាស់ ។ ( ប៊ៃរស៊ុន )​
  • បញ្ញាជា អពព្ភន្តរញាណភ្លាម ។ ( កូល័រ )
  • បញ្ញា ជាឧបករណ៍សកល ដែលអាចនឹងដោះស្រាយបញ្ហាថ្មី និងសំរបទៅតាមលក្ខខ័ណ្ឌផ្សេងៗនៃជីវីត ។ ( ដេកាត )
  • បញ្ញា ជាសម្បទាសំរាបគិតអរូបី ។ ( វចនានុក្រមសមោធាន )

៥. បញ្ញាមានលក្ខណៈទន់ភ្លន់ បត់បែនផ្លាស់ប្តូរប្រែប្រួលទៅតាមកាលៈទេសៈ អាចដោះស្រាយបញ្កហាថ្មីៗហើយបើទោះជាបញ្ហាដដែល ក៏អាចប្រើល្បិចផ្សេងៗគ្នាប្រើមធ្យោបាយប្លែកៗប្រើវិធីសាស្រ្តប្លែកៗសំរបទៅតាមសភាពការណ៍ដែរ ។

បញ្ញាស្តែងចេញតាមរយៈការយល់ដឹង តាមរយ

ៈសកម្មភាពទន់ភ្លន់នៃការគិតឆ្នៃប្រឌិតបង្កើតថ្មីៗទាំងទ្រីស្តី ទាំងអនុវត្តន៍ ។ វាជាមូលដ្ឋានគ្រឹះបង្កើតវប្បធម៌អរិយធម៌ ពុទ្ធិស្យង់ឧបករណ៍ស្យង់ ។ល។ ប៉ុន្តែលក្ខណៈពិសេសសំខាន់របស់បញ្ញាគឺ នៅត្រង់ការប្រើប្រាស់ឧបករណ៍ឬយកឧបករណ៍នោះមកឆ្នៃប្រឌិតយ៉ាងប៉ិនប្រសប់នៅក្នុងស្ថានភាពថ្មី ។ ដូចនេះបញ្ញាតែងនាំមកជាមួយនូវការរៀន និងការរក ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login