Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសភាវគតិទំលាប់ និងបញ្ញាដូចគ្នានិងខុសគ្នាត្រង់ណាខ្លះ​?

២. បញ្ញាមនុស្សមានប៉ុន្មានបែប បង្រួមមានប៉ុន្មានប្រភេទ និងប៉ុន្មានកំរិត ?

៣. កេស្តាល់ជាអ្វី​?

៤. ពង្វាងចំនាប់ និងពង្វាងបំលាស់ទីខុសគ្នាត្រង់ណា ?

៥. តើបញ្ញា អាចកើតឡើងនៅចំពោះជំពូកសត្វណាខ្លះ ?     

ចម្លើយ

១. ក. លក្ខណៈដូចគ្នារវាង សភាវគតិទំលាប់ និងបញ្ញាគឺទាំងបីនេះសុទ្ធតែនៅក្រោមអំណាចត្រួតត្រារបស់តណ្ហាតាំងពីកំណើតមក ។

ខ. លក្ខណៈខុសគ្នារវាងភាវគតិទំលាប់និង​បញ្ញា ៖

  • សភាវគតិ និងទំលាប់ខុសគ្នាត្រង់ទំលាប់ជាចាំនេះ មានឬសជាបញ្ញាកើតឡើងពីការហ្វឹកហាត់ ឯសភាវគតិ ជាចំណេះធ្វើពីកំណើតដោយមិនបាច់គិតពិចារណា ។
  • បញ្ញា ខុសពីទំលាប់ត្រង់ បញ្ញាដោះស្រាយបញ្ហាដោជំរើសល្បិច មធ្យោបាយដើម្បីសំរេចតាមស្ថានការណ៍ និងកាលៈទេសៈឯទំលាប់ដោះស្រាយបញ្ហាតាមការធ្លាប់តាមឯកទេសនិងស្លាប់ក្រឡា  ។ ទំលាប់ និង សភាវគតិខុសពីបញ្ញាត្រង់ទំលាប់ និងសភាវគតិមានលក្ខណៈរឹងស្លាប់ក្រឡាចង្អៀតដោយមិនបានពិចារណា ឯបញ្ញាមានលក្ខណៈទន់ភ្លន់បត់បែន ផ្លាស់ប្តូប្រែប្រួលសំរបតាមកាលៈទេសៈនិងស្ថានការណ៍ក្នុងដំណោះស្រាយបញ្ហា ។

២. បញ្ញាមនុស្សមាន ៧បែប គឺ ៖

  • បញ្ញាខាងវោហា
  • បញ្ញាខាងគិតគូរ
  • បញ្ញាខាងប៉ាន់ប្រមាណ
  • បញ្ញាខាងការងារ
  • បញ្ញាខាងការចាំ
  • បញ្ញាខាងគិត និងដោះស្រាយ
  • បញ្ញាខាងទទួលស្គាល់

បញ្ញាទាំង៧ចែកជាពីរប្រភេទគឺ ៖

  • បញ្ញាទ្រឹស្តី៖សម្បទា ចាប់បាននូវទំនាក់ទំនងរវាងគំនិត
  • បញ្ញាប្រតិបត្តិ ៖ សម្បទាចាប់បាននូវទំនាក់ទំនងរវាងវត្ថុក្នុងតថៈរូបី នៃបច្ចុប្បន្ន ។

បញ្ញាចែកជាបីកំរិត ៖​

  • កំរិតធម្មតា ហៅថាសម្បទា
  • កំរិតខ្ពស់ ហៅថាកោសល្យ ។
  • កំរិតខ្ពស់បំផុត ហៅថាទេពកោសល្យ ។

៣. កេស្តាល់គឺជា បាតុភូតឬវត្ថុដែលផ្សំឡើងដោយអង្គធាតុច្រើន បង្កើតបានជាអង្គឯកភាពមួយ ដែលមានរូបរាងទាំងស្រុងមួយរបស់វា ។ ជាស្វ័យប្រវត្តិអង្គធាតុច្រើននោះត្រូវបានឃើញក្នុងពេលតែមួយ ហើយអង្គធាតុមួយត្រូវយកមកប្រើជាធ្យោបាយសំរាប់ចាប់យកអង្គធាតុមួយទៀត ស្ទើរតែមិនបានគិតផង ។ ឧទាហរណ៍ ៖ ស្វាឃើញកំនល់ និងចំនីស្វាយកំនល់មកធ្វើជាមធ្យោបាយយកចំនី ។

៤. ពង្វាងចំនាប់ និងពង្វាងបំលាស់ទីខុសគ្នាត្រង់ ៖

  • ពង្វាងចំនាប់ ៖ សត្វនៅមួយកន្លែង ចំនីដូរកន្លែង ឯពង្វាងបំលាស់ទីចំនីនៅមួយកន្លែងសត្វដូរកន្លែង ។
  • ពង្វាងចំនាប់គេពិសោធន៍ជាមួយទ្រុងបិទខាងក្រោយជិត ឯពង្វាងបំលាស់ទីទ្រុងចំហរខាងក្រោយ
  • ពង្វាងចំនាប់មានលក្ខណៈលំបាក់ជាង ពង្វាងបំលាស់ទី មានលក្ខណៈងាយជាង ។

៥ . តាមការពិសោធន៍បញ្ញាសត្វរបស់គូលីន យើងឃើញថាជំពូកសត្វដែលអាចមានបញ្ញាគឺមនុស្ស និងពួកសត្វមានឆ្អឹងកងថ្នាក់ខ្ពស់ មានឆ្កែ ស្វាជាដើម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login