2018-12-19 13:49
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើបញ្ញាសត្វ និងបញ្ញាមនុស្សមានលក្ខណៈខុសគ្នាដូចម្តេចខ្លះ ?
២. ដូចម្តេចដែលហៅថា វិចារណញ្ញាណ ?
៣. ដូចម្តេចដែលហៅថា ភាសា ? តើសត្វមានភាសាជាជំនួយ ?
៤. តើតេសវាស់បញ្ញារបស់ប៊ីនេ-ស៊ីម៉ងពិតជាត្រឹមត្រូវទាំងអស់ឬទេ ?ព្រោះអ្វី ?
៥. បញ្ញាមានលក្ខណៈពិសេសអ្វីខ្លះ ?
ចម្លើយ
១. បញ្ញាសត្វ ពិសេសសត្វឆ្អឹងកងថ្នាក់ខ្ពស់ខុសពីពីបញ្ញាមនុស្សត្រង់ ៖
សត្វមានតែបញ្ញាប្រតិបត្តិ ពោលគឺសម្បទាចាប់បានតែអាចទំនាក់ទំនង់រវាងវត្ថុក្នុងតថៈរូបី បច្ចុប្បន្នភាពមានន័យថាគឺ គ្រាន់តែអាចប្រើប្រាស់វត្ថុជាមធយោបាយសំរាប់អនុវត្តដើម្បីសំរេចបំនងប៉ុននោះ ប៉ុន្តែពុំអាចគ្រប់គ្រងពេលបាន ពុំអាចរំលឹកពីអតីតកាលនិងពុំអាចគ្រោងពីអនាគតកាលបានឡើយឯមនុស្សដកខ្លួនផុតពីបច្ចុប្បន្នភាព រំលឹកអនុស្សាវរីយ៍ពូអតីកាលហើយរៀបចំគំរោងផែនការសំរាប់អនាគត់កាលបានថែមទៀត ។
មានន័យថា បញ្ញាមនុស្សអាចចាប់បានទាំងទំនាក់ទំនងរវាងវវត្ថុ និងទំនាក់ទំនងរវាងគំនិត ។ ទីបំផុត បញ្ញាមនុស្សក្លាយទៅជាសញ្ញាអរូបី ដែលយើងហៅថាវិចារណញាណ ។
២. វិចារណញាណ ជាសត្តិពិសេសមានតែចចំពោះមនុស្ស ដែលអាចអោយភាវមនុស្សគិតជាគំនិតទូទៅ ឬជាបញ្ញត្តិអរូបីដោយមានភាសាជាជំនួស ។
៣. ភាសាជាសំដីនិយាយរបស់មនុស្ស ប្រើមធ្យោបាយទំនាក់ទំនងកើតឡើងពីផលធៀបរវាងប្រព័ន្ធសួរជាមួយប្រព័ន្ធគំនិត ។ ចំពោះសត្វគ្មានភាសាទេ គឺមានត្រឹមសញ្ញាសំរាប់ធ្វើទំនាក់ទំនងគ្នាប៉ុននោះ ។
៤.តេសរបស់ប៊ីនេ-និងស៊ីម៉ងពិតជាត្រឹមត្រូវទាំងអស់ទេ ព្រោះថាស្ថានភាពប្រឌិត ស្ថានភាពពិសោធន៍ជាស្ថាភាពបង្កើតថ្មី វាខុសពីស្ថានភាពពិតស្ថានភាពរូបីនៃជីវីត ។
ម៉្យាងទៀតចំលើយរបស់ក្មេង សុទ្ធតែជាអនុគមន៍រវាងបញ្ហានិងពុទ្ធិរបស់វា ។ គេសង្កេតឃើញថា ក្មេងដែលរស់នោទីប្រជុំជនតែងឆ្លើយនឹងតេសនេះបានងាយស្រួលជាងក្មេងនៅជនបទ ។ ត្រង់នេះមិនអាចសំគាល់ថាក្មេងពួកទីមួយមានបញ្ហាជាងក្មេងពួកទីពីរឡើយ តែក្មេងពួកទីមួយទទួលការពន្យល់ច្រើនពីមាតាបិតា ។ ម៉្យាងវិញទៀត តេសបញ្ញាជាឧបករណ៍រង្វាស់ប្រាដកជាងលំហាត់នៅសាលា។ ព្រោះមានពេលខ្លះ ក្មេងមានបញ្ហាខ្ពស់ទទួលលទ្ធផលមិនល្អដែរ បណ្តោលមកពីមានឧបសគ្គខាងផ្លូវចិត្ត ដូចជាមានទំនាស់ជាមួយគ្រូ ឬទំនាសក្នុងគ្រួសារជាដើម ។
៥. បញ្ហាមានលក្ខណៈពិសេសពីរគឺ ៖ បញ្ហាត្រឹះរិះ និងបញ្ហាមិនត្រិះរិះ ។