2018-12-19 13:49
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើបញ្ញា និងពុទ្ធិខុសគ្នាដូចម្តេច ?
២.ពាក្យ គឺជាបន្ទាយគំនិត ។ តើអ្នកយល់យ៉ាងណា ?
៣. មនុស្សជាភាវៈចំងាយ ។ ចូរពន្យល់ ?
៤. កាល់ម៉ាក់ យល់ថាស្ថាបត្យករដែលគ្មានថ្វីដៃសោះគ្រាន់បើជាងសត្វឃ្មុំដែលពូកែ ។ ចូរពន្យល់ ?
ចម្លើយ
១. បញ្ញាខុសពីពុទ្ធិ ត្រង់ពុទ្ធិដោះស្រាយបញ្ហាបានតាមផ្នែកៗដែលខ្លួនធ្លាប់ចេះធ្លាប់ដឹង ឯបញ្ញាដោះស្រាយបញ្ហាថ្មីបានទាំងស្រុង ។
២. ពាក្យ គឺជាបញ្ញាត្តិប្រើសំគាល់វត្ថុមួយឬភាវមួយឬបាតុភូតមួយ ។ កាលណាគេស្គាល់ពាក្យមួយ មានន័យថាគេស្គាល់អ្វីមូយ តាំងពីលក្ខណៈខាងក្រៅដល់លក្ខណៈខាងក្នុង ។ លក្ខណៈខាងក្រៅនិងលក្ខខណៈក្នុងគឺកើតឡើងពីសំនុំគំនិតច្រើនទៅលើអ្វីមួយនោះ ។ ដូចនេះស្គាល់ពាក្យមួយ គឺមានគំនិតច្រើនលើអ្វីដែលតាងដោយពាក្យនោះ ហេតុនេះហើយពាក្យគឺជាបន្ថាយគំនិតពោលគឺពាក្យមួយមានគំនិតច្រើនបង្កប់នៅក្នុងនោះ ។ ទស្សននេះពិតជាត្រឹមត្រូវ ។
៣. មនុស្សជាភាវៈចំងាយមានន័យថា មនុស្សអាចគ្រប់គ្រងពេលបានមនុស្សអាចដកខ្លួនចេញផុតពីតថៈរូបី នៃបច្ចុប្បន្នភាពពោលគឺមនុស្សអាចរំលឹកអនុវស្សាវរីយ៍ពីអតីតកាលយកមកជាបទពិសោធន៍នៃបច្ចុប្បន្នកាល ហើយអាចធ្វើគំរោងផែនការនៅអនាគតឬយ៉ាងហោចលណាស់ក៏អាចប្រមើលមើលឃើញនូវអ្វីដែលនិង អាចកើតឡើងនៅអនាគត់ដែលនឹងមកដល់ដែរ ។
៤. ស្ថាបត្យករ គឺអ្នកផលិតនូវស្នាដៃផ្សេងៗ តាមមុខជំនាញរបស់ខ្លួន ។ មុននឹងសាងនូវសំណង់មួយ ស្ថាបត្យករបានគិតពិចារណារាវរកទេពកោសល្យតាមឧបនិស្ស័យរបស់ខ្លួន ដែលទាក់ទងនិងបញ្ញូដែលយ៉ាងហោចណាស់ក៏មានគំរោងសាងសង់ក្នុងខួរក្បាលជាមុនដែរ ។
ចំណែកឯសត្វឃ្មុំ កាលណាវាចាប់ធ្វើសំបុក វាពុំបានគិតពិចារណាពុំបានធ្វើគំរោងជាមុនក្នុងក្បាល គ្មានរូបភាពសំណងនៅក្នុងក្បាលដូចមនុស្សឡើយ ។ ពោលគឺវាធ្វើតាមតែសភាវគតិប៉ុននោះ ។
ដូចនេះពិតមែនតែស្ថាបត្យករដែលគ្មានថ្វីដៃសោះ ក៏ដោយក៏នៅគ្រាន់បើជាងសត្វឃ្មុំ ព្រោះស្ថាបត្យករប្រើបញ្ញា « មានរូបភាពសំណង់ គឺប្លង « ក្នុងខួរក្បាល មុននឹងចាប់ធ្វើ ដែលផ្ទុយពីឃ្មុំអាចធ្វើសំបុកបានយ៉ាងល្អ តែនៅក្រោមបញ្ជាសភាវគតិ ។