2018-12-19 13:53
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. អ្វីជារេផ្លិច ? រេផ្លិចមានប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ?
២. តើមនុស្សមានសរីរាង្គប្រកបដោយសរសៃប្រសាទស្លាប់ អាចមានឥន្រ្ទិយាម្មណ៍ឬទេ ?
៣. តើមនុស្សពិការសរីរាង្គឥន្រ្ទិយាណាមួយ អាចមានឥន្រ្ទិយារម្មណ៍ដែរឬទេ ?
៤. តើឥន្រ្ទិយារម្មណ៍ ជារូបភាពមាននៅក្នុងឥន្រ្ទិយាណាច្រើនជាងគេ ?
៥. តើឥន្រ្ទិយារម្មណ៍ មានចំណុចពិសេសដូចម្តេចខ្លះ ?
ចម្លើយ
១. រេផ្លិច គឺជាសកម្មភាពប៉ះទង្គិចដោយចៃដន្យ រវាងសរីរាង្គឥន្រ្ទិយនិងវត្ថុហើយសកម្មភាពនេះ ពុំបានឆ្លងកាត់ខួរក្បាលទេ គឺជាសកម្មភាពដែលបញ្ហាដោយខួរឆ្អឹងខ្នង ។ រេផ្លិច គឺជាសកម្មភាពឆ្លើយតបចំពោះពិភពក្រៅវិញ ដោយបញ្ជាខួរឆ្អឹងខ្នង ។ រេផ្លិចមានពីរយ៉ាង គឺ រេផ្លិចមានលក្ខ័ខណ្ឌ និងរេផ្លិចឥតល័ក្ខខ័ណ្ឌ ។
រេផ្លិចមានល័ក្ខខ័ណ្ឌ ៖ គឺជារេផ្លិចដែលមានអន្តរការី មានអ្វីជាកន្តោល នាំអោយធ្វើសកម្មភាពដដែល ។ រេផ្លិចនេះអាចកើតមានពីការធ្លាប់ បើទុកចោលយូរវានឹងបាត់បង់ចោលវិញ ។ ឧទាហរណ៍ ៖ ពេលឮសូរលោកទូងស្គរ ឆ្កែវត្តលូនិងនាំគ្នារត់ទៅសាលាឆាន់ ។
រេផ្លិចឥតលក្ខខ័ណ្ឌ ជារេផ្លិចលើតឯង ដោយគ្មានអន្តរការីគ្មានស្ពានកន្តោល ។ ឧទាហរណ៍ ៖ ជិះកង់ គេចដំថ្ម ។
២. មនុស្សមានសរិរាង្គប្រកបដោយសរសៃប្រសាទស្លាប់ គេពុំអាចចាត់ទុកថាមានឥន្រ្ទិយារម្មណ៍ទេ ព្រោះមនុស្សនោះពុំទទួលនូវសម្ភស្សផ្សេងៗ ។ ហេតុនេះភ្ញោច ក៏ឥតកើតមានដែរ តែគេអាចមានរេផ្លិច ។
៣. មនុស្សដែលពិការសរីរាង្គឥន្រ្ទិយណាមួយ អាចមានឥន្រ្ទិយរម្មណ៍ប៉ុន្តែមានលក្ខណៈជាតន្រ្ទិយារម្មណ៍ ដែលមានសភាពជារូបភាពនៅក្នុងអារម្មណ៍របស់ខ្លួនប៉ុននោះ ។
៤. ឥន្រ្ទិយារម្មណ៍ ជារូបភាពមាននៅក្នុងចក្ខិន្រ្ទិយ និងសោតិន្រ្ទិយច្រើនជាងគេ ។ ព្រោះចក្ខុបានទទួលនូវរូបភាពជាយូរយាណាស់មកហើយ ។ ចក្ខុបានឃើញរូបភាពជា អនុស្សាវរីយ៍ដិតជាប់នៅក្នុងអារម្មណ៍មិនងាយរលត់ជាប់ក្នុងអារម្មណ៍បានយូរអង្វែងដែរ ។
៥. ឥន្រ្ទិយារម្មណ៍មានចំណុចពិសេសពីរគឺ ៖
តាមទស្សនៈវេទនា ឥន្រ្ទិយារម្មណ៍ជាអ្នកណែនាំនិងផ្លាស់ប្តូរជីវភាព « ជីវិតក្នុង « របស់មនុស្ស ។ វាជាការណ៍វេទនាកើតឡើងដោយរំញោចលើសសរីរាង្គឥន្រ្ទិយមួយហើយផ្តល់ដល់មនុស្ស នូវការត្រេកត្រអាលការរន្ធត់ ការឈឺចាប់ជាដើម ។
តាមទស្សនៈបញ្ញា ឥន្រ្ទិយារម្មណ៍ ដែលទាក់ទងនិង វត្ថុមួយនោក្រៅចិត្តយើង គឺជាពុទ្ធិមួយ ។ វាជាពុទ្ធិកើតឡើងដោយរំញោចលើសសរីរាង្គឥន្រ្ទិយមួយ ។