Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តាមទស្សនវិជ្ជា មនុស្ស និងសត្វខុសគ្នាត្រង់ណាខ្លះ ?

២. អ្វីជាការបង្កើតថ្មី ?

៣. អ្វីជារបកគំហើញ ?

៤. តើការបង្កើតថ្មី និងរបកគំហើញមានទំនាក់ទំនងគ្នាដូចម្តេច ?

៥. ឥន្រ្ទិយារម្មណ៍ជាអ្វី ?

ចម្លើយ

១. តាមទស្សនវិជ្ជាមនុស្ស និងសត្វខុសគ្នាត្រង់មនុស្សមិនមែនមានត្រឹមតែសភាវៈគតិ ទំលាប់បញ្ញាប្រតិបត្តិប៉ុននោះទេថែមទាំងមានបញ្ញាទ្រឹស្តីដែលអាចអោយខ្លួនទៅដល់បញ្ញត្តិកម្មនៃសច្ចៈទូទៅមានរូបបារម្មណ៍បង្កើតដែលអាចអោយខ្លួនបង្កើតថ្មីថែមទៀតផង ។ បញ្ញាសត្វជាបញ្ញាប្រតិបត្តិមានព្រំដែនជាពិសេសសត្វស្ថិតនៅក្រោមបញ្ជាសភាវៈគតិ ។​

          ដោយសារសមត្ថនេះ ទើបមនុស្សមានប្រវត្តិហើយផ្លាស់ប្តូរអរិយធម៌វប្បធម៌ ពីសម័យមូយទៅសម័យមានការជឿនលឿនលើគ្រប់វិស័យ ផ្ទុយពីសត្វ គ្មានប្រវត្តិ តែមានតែការវិវត្តន៍ផ្នែកជីវវិទ្យាប៉ុននោះ ។

          ម៉្យាងទៀតមនុស្សមានវិចារញាណមានមនោសញ្ចេ​តនានេះវិនិច្ឆ័យរកហេតុផលធ្វើការងារ ប្រកបដោយគោលបំណងច្បាស់លាស់ ហើយចេះកែឆ្នៃធម្មជាតិមកបំរើផលប្រយោជន៍មនុស្សជាតិ ដែលសត្វពុំមាននិងពុំអាចធ្វើបាន ។

២.​ការបង្កើតថ្មី គឺជាផលិតសំយោគថ្មីនៃជិវីត រឺរូបភាពជាពិសេសផលិតការផ្តុំថ្មីមួយនៃមធ្យោបាយចាស់ៗទាំងឡាយ សំដៅសំរេចគោលដៅថ្មី​ ។

          មានន័យថា ការបង្កើតថ្មីគឺជា ការប្រើប្រាស់ធាតុចាស់ដែលមានរួចមកហើយមានតែសមាស​ឬសំយោគដែលថ្មី ។

ឧទាហរណ៍៖ ការបង្កើតមនុស្សយន្ត ម៉ាស៊ីព័ត៌មានវិទ្យា ....

៣. របកគំហើញ គឺការរកឃើញអ្វីៗដែលមានរួចមកហើយ មានលក្ខណៈជាអាថ៌កំបាំងដែលគេរកពុំទាន់ឃើញ ។ របកគំហើញ តែងនាំមកនូវទស្សនៈថ្មីលើវត្ថុទាំងឡាយ ។

ឧទាហរណ៍៖ ការរកឃើញទ្វីបអាមេរិករបស់គ្រឹស្តូសដីគូឡុំ ។

៤. ការបង្កើតថ្មី គឺជាការបង្កើតអ្វីៗដែលពុំធ្លាប់មាន ។ ឯរបកគំហើញ គឺរកឃើញអ្វីដែលមានរួចមកហើយ ។ តែនៅក្នុងរបកគំហើញ គេត្រូវការគំនិតបណ្តើមបង្កើតដែរ ។ ដូចនេះរបកគំហើញច្បាប់ស្យង់មួយ ក៏អាចចាត់ជាការបង្កើតថ្មីដែរព្រោះគំនិតយើង ពុំឋិតនៅអកម្មទេ ហើយតែងខិតខំសាងសម្មតិកម្មមួយ ។ ឯការបង្កើតថ្មី វាបង្កលក្ខណៈអោយគេអាចធ្វើរប​កកំហើញថ្មីៗ ទៀតផងដែរ ។ ដូចនេះគេហាក់ដូចជាពុំអាចផ្តាច់របកគំហើញ ចេញពីការបង្កើតថ្មីកបានទេ ព្រោះវា​មានទំនាក់ទំនងគ្នាជានិច្ច ។

៥. ឥន្រ្ទីយារម្មណ៍ជាបាតុភូតចិត្តវីរៈវិទ្យា កើតឡើងដោយរំញ្ចោចទៅលើសរីរាង្គឥន្រ្ទីយណាមួយ ។ ពោលគឺសរីរាង្គឥន្រ្ទីយប្រាំរបស់យើង ជាអ្នកនាំបាតុភូតតនៃ ពិភពខាងក្រៅទៅអោយចិត្តទើបកើតបានជាឥន្រ្ទីយារម្មណ៍ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login